អ្នកគិតលុយផ្សារថៃម្នាក់ថា «ខ្មែរគ្មានមាយាទ» បន្ទាប់ពីស្រីខ្មែរម្នាក់មិនចូលតម្រង់ជួរពេលគិតលុយ

ស្រីម្នាក់​ទំនងជា​ជនជាតិ​ខ្មែរ​ត្រូវ​បាន​អ្នកគិតលុយផ្សាររ៉ុងគឿប្រទេសថៃ រិះគន់ដោយប្រយោលទៅកាន់ស្រីនោះបន្ទាប់ពីនាងបានចូលទៅកាន់កន្លែងគិតលុយដោយមិនបានតម្រង់ជួរដូចអ្នកឯទៀត ដោយបានបោះសម្ដីថា ខ្មែរគ្មានមាយាទទៀតផង ។

បន្ទាប់ពីមានការចែកចាយព័ត៌មានដែលរៀបរាប់ដោយអាខោនហ្វេសប៊ុក ដែលមិនដឹងឈ្មោះពិតប្រាកដ ត្រូវបានចែកចាយដោយ Facebook Page ផ្សេងៗក៏ដូចជាផុសបន្ដៗគ្នា រឿងដែលស្រី្តខ្មែរម្នាក់បានចូលទៅគិតលុយ ដោយមិនតម្រង់ជួរ ហើយទំនងជាខឹងនឹងអ្នកគិតលុយថៃ ក៏ធ្វើការចូលទៅកន្លែងគិតលុយផ្សេងទៀត បន្ទាប់មកក៏​មាន​ការ​រិះគន់​ភ្លាមៗផងដែរ ដោយអ្នកគិតលុយប្រាប់ទៅកាន់​អ្នក​ដែល​តម្រង់​ជួរ​ជា​ភាសាថៃថា ដោយ​និយាយថា ​ខ្មែរ​ចរិត​បែបហ្នឹង​គ្មាន​មាយាទទេ ខាងយើងខ្ញុំ​សូមទោសផង


ក្នុងពេលបង្ហោះនោះ មតិយោបល់មួយចំនួនក៏បានផុសឡើងតាមអារម្មណ៍ និងការយល់ឃើញរបស់ពួកគេចំពោះរឿងនេះ ដោយមានអ្នកលេងបណ្ដាញសង្គមខ្លះបានធ្វើការបកស្រាយដើម្បីស្រប និងរិះគន់ដើម្បីឲ្យធ្វើការកែប្រែ ៖

ចេះតែនិយាយផ្តាសដោយមិនមានការគិតពិចារណា! ទង្វើនៃចំនុចនេះគេមិនហៅថា«ចរឹកខ្មែរ»ទេ នេះគេហៅថា«ទង្វើអវិជ្ជារបស់ប្រទេសក្រីក្រ» ។ ឈរមិនតម្រង់ជួរមិនមែនមាននៅតែខ្មែរទេ ពោលគឺអោយតែប្រទេសអវិជ្ជាគឺអញ្ចឹងទាំងអស់៕

តែខ្ញុំថាបេីបងនិយាយជាភាសាខ្មែរប្រាប់គាត់ថាមិនអត់អីទេបងបែបបងមិនសូវឈឺចិត្តទេដេីម្បីអោយគាត់នោះដឹងថាជនជាតិខ្មែរមិនមែនទាំងអស់នោះទេ តែបែបបងមិនហ៊ាននិយាយជាភាសាខ្មែរព្រោះខ្លាចគេដៀលដែរ ឬយ៉ាងណានខ្ញុំអត់ដឹងដែរ តែថាសុំអោយបងប្អូនមានសុជីវធម៌ក្នុងទីសាធារណះគ្រប់ពេលវេលាគ្រប់ទីកន្លែងទេីបគួរអោយជាទីគោព។

និយាយត្រូវនោះត្រូវ​ បងៗខ្លះទៅដល់ណាផ្អេីលត្រង់នឹង​

មែននឹង ពេលចូលបន្ទប់ទឹកក៏ដូចគ្នា គេឈរដំរង់ជួរខ្មែរអែងដើរមកចូលមុនគេធ្វើមិនដឹង

ភាគច្រេីនចរឹកបែបនឹងគឺពួកទេីបតែស្គាល់មាន បេីអ្នកមានចំ អ្នកក្រចំគេមិនចឹងទេ បេីថាអ្នកក្រវិញហេរឹតតែស្រួលនិយាយគ្នា

ហើយអ្នកឯងដែរបានឈជាជួរ មិចមិនតវ៉ា? អ្នកឯងក្លាចគេដឹចថាខ្លួនអ្នកខ្មែរ រឺមិនមែន? បើពេលនោះបងឯងប្រាប់គេថា ខ្ញុំក៏ជាខ្មែរដែរ !! ម្លេះនាង Cashier នឹងត្រូវសុំទោសម្តងទៀតហើយ.

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក