អគ្គមេបញ្ជាការកងទ័ពជាតិ ប្រាប់អង្គភាពឲ្យគ្រប់គ្រងសាច់ញាតិខ្លួនឲ្យបានល្អ ដើម្បីជៀសវាងមតិរិះគន់

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងពិធី  ប្រកាសតែងតាំង នាយកសាលានាយទាហានសកម្ម ត្មាតពង នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានព្រមានថា នៅក្នុងអង្គភាពមួយ មិនគួរណាមានឪពុក និងកូន ឬក៏សាច់ញាតិធ្វើការនៅកន្លែងជាមួយគ្នានោះទេ ព្រោះវានឹងអាចធ្វើឲ្យមានការរិះគន់ច្រើនពីមនុស្សជុំវិញខ្លួន ក៏ដូចជាមហាជនជាដើម ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា បើសិនជាមានឪពុក និងកូន ឬក៏សាច់ញាតិ ធ្វើការនៅក្នុងអង្គភាពតែមួយ ទោះជាធ្វើល្អយ៉ាងណាក៏ដោយ ក៏គេមិនសូវកើតសរសើរនោះទេ ប៉ុន្ដែផ្ទុយទៅវិញ មានតែគេចោទថា «ប្ដីវា ប្រពន្ធវា ឪវា កូនវាហ្នឹង»។ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមជាមេដឹកនាំក្នុងអង្គភាព នាយឧត្តមសេនីយ៍ ពិតជាខ្លាចខ្លាំងណាស់ ចំពោះរឿងបញ្ហានេះ ព្រោះវាមានតិចណាស់ ដែលគេកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ប៉ុន្ដែបើសិនណាជាកូនចៅរបស់គេធ្វើអាក្រក់វិញ ប្រាកដណាស់ច្បាស់ជាគេរិះគន់ជាមិនខាន ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា «នៅក្នុងអង្គភាពខ្ញុំថា បើល្អបំផុតយើងនៅក្នុងអង្គភាពរបស់យើងនេះ…ដែលមានកូនរបស់ខ្លួនឯង ចៅរបស់ខ្លួនឯង បងប្អូនរបស់ខ្លួនឯង ត្រូវធ្វើយ៉ាងម្ដេចគ្រប់គ្រង ឲ្យបានក្លាយទៅជាមនុស្សល្អ ដើម្បីជៀសវាងពីការរិះគន់»។ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា បើសិនជាមានកូនចៅ ឬក៏សាច់ញាតិនោះ គួរតែយកឲ្យទៅធ្វើការនៅកន្លែងផ្សេងឲ្យខុសពីកន្លែងរបស់ខ្លួន ដើម្បីឲ្យគេចេញខិតខំ ប្រឹងប្រែងដោយខ្លួនឯង និងមិនចេះអាង៕

សូមបញ្ជាក់ថា ថ្មីនេះ   លោកផ្កាយ៤ ធឹម សុផា   ត្រូវបាន សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក រកឃើញ តម្រុយ  ថាបាន    សណ្ដោង មួយពូជ ២២នាក់ មានកូនបង្កេីត កូនប្រសារ ក្មួយបង្កេីត ក្មួយប្រសារ ប្អូនថ្លៃសាច់ថ្លៃ និងចៅ សរុបមួយពូជ មកធ្វេីការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានក្រោមចំណុះ និងការិយាល័យក្រោមចំណុះ ដែលជាករណីគ្រួសារនិយមក្នុងប្រព័ន្ធមន្ត្រីរាជកាទ្រង់ទ្រាយធំនៅកម្ពជា នេះជាតំរុយចុងក្រោយនិងច្បាស់ការបំផុតដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកទទួលបានបន្ទាប់ពីស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ប្រព័ន្ធគ្រួសារនិយម ៕

ប្រភព ៖ PeopleNews.Asia