មាន​ការ​បង្ហូរ​ទឹក​សម្អុយ​ចូល​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ពី​សំណាក់​​សណ្ឋាគារ​ Xihu

ទឹកសំម្អុយត្រូវបានបង្ហូរចូលក្នុងសមុទ្រខេត្តព្រះសីហនុ ពីសំណាក់សណ្ឋាគារ Xihu។ មហាជនជាច្រើនបានសំណូមពរអោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីដែលជាប្រធានគណៈកម្មការជាតិរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងក្រសួងទេសចរណ៍ នឹងរដ្ឋបាលខេត្តព្រះសីហនុ តារារះទិសនារតីមេត្តាពិនិត្យបញ្ហានេះផង។

ទោះបីយ៉ាងណានៅពេលនេះមិនទាន់បានទទួលការបញ្ជាក់បន្ថែមពីសណ្ឋាគារ
Xihu បាននៅឡើយនោះទេ។ ថ្មីៗនេះលោក ជា សុផារ៉ា ដែលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានបញ្ជាដល់មន្ទីររៀបចំដែនដីរាជធានីខេត្តទាំងអស់ ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាអោយក្រុមហ៊ុនសាងសង់សំណង់បុរី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានឫតំបន់សំរាកលំហែរកាយ នៅតាមតំបន់ទេសចរណ៍ឡើយ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូរប្រព័ន្ធលូរ សំរាប់ធ្វើប្រព្រត្តិកម្មទឹកកខ្វក់ជាមុនសិននោះទេ។

លោក ជា សុផារ៉ា បានអះអាងថា ប្រសិនបើប្រធានមន្ទីរឫមន្ត្រីក្រោមឪវាទរូបណាហ៊ានចុះហត្ថលេខា ដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធទឹកសម្អុយនោះហ្នឹងត្រូវទទួលខុសត្រូវចំពោះមុនខច្បាប់។

បញ្ចេញមតិយោបល់អ្នក