លេងអ៊ីចឹងៗអ្នកណាមិនខ្លាច បើឡើងមកកាច់ខ្លួនពេញឆាកដូចមនុស្សពីងពាង

ថ្មីទៀត​ហើយ​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ America’s Got Talent សប្ដាហ៍​ថ្មី​ ពេល​បេក្ខជន​ម្នាក់​ឡើង​មក​បង្ហាញ​ខ្លួន​លើ​ឆាក។

Troy James គឺជា​បុរសមាឌធំមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ពត់ពែន​ខ្លួន​ ទន់​មិន​ធម្មតា​ និង​រហ័ស​បំផុត​ ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា​ស្រែក​ភ័យ​គ្រប់​គ្នា។ ទោះ​បី​ចេញមក​ភ្លាម​ លោក​និយាយស្ដីគួរឲ្យ​ស្រឡាញ់ តែ​នៅពេល​ចាប់​ផ្ដើមសម្ដែង​ កាយវិការ​របស់បុរស​រូប​នេះ​ ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នាខ្លាចបំផុត។ Troy ប្រៀប​ដូចជា​មនុស្ស​ពីងពាង ហក់​ផ្លោត​លឿនៗ និង​កាច់​ខ្លួន​បាន​គ្រប់​បែប​បទ។

ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ គណៈកម្មការ​ និង​ពិធីការិនី​ពិត​ជា​មាន​ភាព​ភ័យ​ខ្លាច​នឹង​ឈុត​ឆាក​សម្ដែង​នេះ​ណាស់ ហើយក្នុង​នោះ​ខ្លះ​សឹង​តែ​បិទ​ភ្នែក​មិន​ហ៊ាន​មើល​មុខ​ Troy ចំ​ផង៕