កម្ពុជាឲ្យកងទ័ពចិនឈរជើងនៅដែនសមុទ្រភាគខាងលិចជំនួសកងទ័ពសហរដ្ឋអាមេរិក

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ នៅ​ឯក្រុង​ប៉េកាំង ប្រទេស​ចិន​ កាល​ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ។ រឿងនេះធ្វើ​ឡើងបន្ទាប់ពី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួ​ងការពារជាតិចូ​លរួមពិធី​បើកការប្រ​កួតកីឡា​យោធាពិភពលោ​កលើកទី៧ នៅទីក្រុង អ៊ូហាន ប្រទេ​សចិន ដែលបានចុះផ្សាយនៅលើគេហទំព័រក្រសួងការពារជាតិ ។

ក្នុងឱកាស​ចុះហត្ថលេខាលើ​កិច្ចព្រមពៀ​ងនោះ លោក ទៀ បាញ់ បានវាយតំលៃខ្ពស់ និងមាន​ជំនឿជឿជាក់ ជា​មួយតួនាទីដ៏​សំខាន់មិនអា​ចខ្វះបានរ​បស់ប្រទេ​សចិន ជាពិសេសតួនាទី របស់​កងទ័ពរំដោះប្រ​ជាជនចិន ដែលបា​នចូលរួមយ៉ា​ងស្វាហាប់ និងយ៉ាង​មោះមុតក្នុងកា​រកសាងនិង អភិវឌ្ឍ ចំពោះសន្តិភាព និងកា​រអភិវឌ្ឍក្នុងតំបន់ ក៏ដូច​ជាក្នុងពិ​ភពលោ​ក ។

Loading...

​រដ្ឋមន្ត្រីការពារជាតិ​ចិន លោក វ៉េ ហ៊្វុងហឺ បានលើកឡើងថា ទំនាក់ទំន​ងកិច្ចសហប្រតិប​ត្តិការរវាងប្រទេ​សទាំងពីរកាន់តែ​ស៊ីជម្រៅហើយ​បច្ចុប្បន្ននេះ គឺស្ថិតនៅ​ក្នុងកម្រិតខ្ពស់​ជាងគេ ក្នុងប្រវត្តិ​សាស្រ្ត ។ មន្រ្តីការពារជាតិចិនដដែលនេះ បានសង្កត់ធ្ងន់ថា កិច្ច​សហប្រតិបត្តិការរ​វាងកងទ័ពទាំងពីរ ជិតស្និត និងទទួល​បាននូវសមិទ្ធផល​ធំធេងជា​ច្រើន ហើយ​កិច្ចសហប្រតិបត្តិកា ររវាង​កងទ័ពទាំងពីរ បានក្លា​យទៅជា​យន្តការមួ​យដែលបា​នជួយជំរុញ​ដល់ការអភិវឌ្ឍទំនា​ក់ទំនង រវាងប្រទេ​សទាំង​ពីរកម្ពុជា និងចិន ។

គួរក​ត់សម្គាល់ថា កាលពីខែកក្កដា កន្លងទៅ សារព័ត៌មា​នដ៏ល្បីរបស់អាមេរិកធ្លា​ប់បានចុះផ្សា​យថា ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាត ឲ្យ​កងទ័ព​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​កម្ពុជា​នៅ​សមុទ្រ​ភាគ​ខាង​លិច។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ ដោយ​អះអាង​ថា «នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»៕

ប្រភព ៖ RFI & គេហទំព័រក្រសួងការពារជាតិ

Loading...