អតីតអ្នកគាំទ្រ CNRP លាក់មុខបង្កើតការញ៉ុះញង់ ដើម្បីរំលាយបក្សនយោបាយស្របច្បាប់

អតីតអ្នកគាំទ្រមកពីអតីតគណបក្សសង្គ្រោះជាតិ តាន់ គឹមសួរ នាពេលថ្មីៗនេះ បានធ្វើការបង្កើតការបោះឆ្នោតជាលក្ខណៈលេងកម្សាន្ដ ញ៉ុះញង់ដើម្បីរំលាយបក្សស្របច្បាប់ក្នុងស្រុកខ្មែរ ដើម្បីបំពេញបំណងខ្លួន ដែលខឹងសម្បារទៅកាន់លោក ខឹម វាសនា និងអ្នកគាំទ្ររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខណៈខ្លួនកំពុងតែប្រព្រឹត្តិការលួចគេចពីការបង់ពន្ធរដ្ឋ ជាមួយមុខជំនួញក្លឹបខារ៉ាអូខេរបស់ខ្លួន ដោយមានការប្ដូរឈ្មោះញឹកញាប់ ។

អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនលាក់មុខ តាន់ គឹមសួរ បានកំពុងធ្វើការចោទប្រកាន់ទៅលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សដែលបានចុះបញ្ជីរស្របច្បាប់ដោយក្រសួងមហាផ្ទៃ ដោយបុគ្គលនេះបានប្រមូលឯកសារភស្ដុតាងដែលជាវីដេអូខ្លីៗ មកវែកញែក និងដាក់បន្ទុកទៅលើគណបក្សទាំងមូល ជាបន្ដបន្ទាប់ ដោយមិនបានបង្ហាញភស្ដុតាងជុំវិញការដាក់បន្ទុកនេះនោះឡើយ ។

Loading...

ជម្លោះដែលមិនទាន់បញ្ចប់នេះ មកពីមានការឌឺដងផ្លែផ្ការហូតមក ដោយសារជម្លោះកាលពីពេលដែលអ្នកគាំទ្រគណបក្សនេះបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ និងឃើញសកម្មភាពមិនសមរម្យរបស់ក្រុមតារាដែលដឹកនាំដោយឧកញ៉ាឡេង ណាវ៉ាត់ត្រា ដែលឈ្មោះពិតហៅថាឡេង និមល អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានថតវីដេអូ និងបង្ហោះនៅលើបណ្ដាញសង្គម ។ ដោយឃើញឱកាសនេះ អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិលាក់មុខនេះ បានចេញមុខធ្វើការឌឺដងផ្លែផ្កាចាប់ពីពេលនោះមករហូតមកទល់នឹងពេលនេះមិនទាន់បញ្ចប់នៅឡើយ ។

បុគ្គលតាន់ គឹមសួរនេះបានធ្វើការឌឺដង ផ្លែផ្កា និងសរសេររៀបរាប់ដើម្បីឲ្យមានការចាប់ខ្លួនអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដាក់គុក ដោយប្រើសម្លេងមហាជនដែលគាំទ្រខ្លួន ។ ប៉ុន្តែអ្វីៗពុំបានតាមការស្រមៃនោះទេ ដោយអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក សាញ់ ប៊ុនហៀន បានធ្វើការបកស្រាយ និងប្ដឹងបកត្រឡប់ទៅវិញ បើក្នុងករណីចាំបាច់ទៅកាន់ប្រទេសកូរ៉េ ខណៈឧកញ៉ា ឡេង ណាវ៉ាត់ត្រា លោតវាយអ្នកថតវីដេអូ តែត្រូវថតបាននាពេលនោះ ដែលស្ថានទម្ងន់ទោសគឺខ្លាំងជាង អ្នកថតទៅទៀត ។

តែយ៉ាងណាមិញ រឿងនេះត្រូវបានបន្ដរហូតដោយបុគ្គលតាន់ គឹមសួរនេះ ដោយបុគ្គលម្នាក់នេះ បានធ្វើការឌឺដងផ្លែផ្កា និងថតរូបជាមួយស្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសរសេររៀបរាប់ថាបានត្រាស់ដឹងជាដើម ។ល។ ប៉ុន្តែនាពេលថ្មីៗនេះបុគ្គលតាន់ គឹមសួរ បានធ្វើការបង្កើតការបោះឆ្នោតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានធ្វើការដាក់ឲ្យមានការរំលាយបក្ស LDP ជាការកម្សាន្ដ ដែលមានមនុស្សជាច្រើនចូលទៅបោះឆ្នោតលេង ជាច្រើនពាន់នាក់ ដែលការធ្វើរបៀបនេះ គឺចូលទៅកាន់បទញ៉ុះញង់ របស់ក្រមរដ្ឋបវេណីដែលបានចែង ។

គួរបញ្ជាក់ផងដែរថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះមិនបានចេញមុខជាសាធារណៈឡើយ ព្រោះខ្លាចប៉ះពាល់ដល់មុខជំនួញខារ៉ាអូខេរបស់ខ្លួន ។ ប៉ុន្តែបុគ្គលនេះបានសេពគប់ជាមួយអតីតសកម្មជនសំខាន់ៗជាច្រើនក្នុងអតីតបក្សសង្គ្រោះជាតិដែលរួមមាន ស្រាន់ សុខុម ដែលហៅខ្លួនឯងថាជា អាចារ្យធំនគរាជទៀតផង ៕

Loading...