ក្មេងស្រីបែកស្លុយចេញមុខសំពះសុំទោសក្រោយពីល្បីរឿងរាំក្នុងព្រះវិហារថ្មីៗនេះ (វីដេអូ)

ក្មេងស្រីម្នាក់ដែលកំពុងល្បីនៅលើបណ្ដាញសង្គម Tik Tok រឿងរាំនៅក្នុងព្រះវិហារ បានធ្វើការចេញមុខសុំទោសជាសាធារណៈ នៅលើបណ្ដាញសង្គម Facebook ដោយនាងក៏បង្ហោះនៅលើបណ្ដាញសង្គម Tik Tok នោះផងដែរ ហើយមានមិត្តភក្ដិរបស់នាងបានធ្វើការបង្ហោះជាសាធារណៈ ។

មូលហេតុដែលនាងត្រូវបានល្បីឈ្មោះនៅលើបណ្ដាញសង្គម រឿងរាំនៅក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយ ក៏ដោយសារអ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ដែលមានឈ្មោះថា Hok Nave ដែលវីដេអូល្បីរហូតដល់រាប់ពាន់ Share នៅលើបណ្ដាញសង្គមនោះ ទើបនាងចេញមុខសុំទោស ។

Loading...

ប៉ុន្តែមានមនុស្សជាច្រើនដែលបានឃើញវីដេអូសុំទោសនាង យល់ថានាងមិនបានសុំទោសចេញពីចិត្តនោះទេ ដោយសារតែខ្លាចបាត់បង់មុខរបរអនឡាញនាងប៉ុណ្ណោះ ដែលជាក់ស្ដែងនាងបានស្ដីបន្ទោសទៅកាន់អ្នក Comment រិះគន់ផងដែរ ថាឲ្យគេល្អជាងនាងសិនទៅ ចាំមក (Comment) រិះគន់នាង ។ ដោយសារមូលហេតុនេះផងដែរ ដែលធ្វើឲ្យអ្នកបង្ហោះ ធ្វើការបង្ហោះទៅលើបណ្ដាញសង្គម Facebook រហូតល្បីសុះសាយតែម្ដង ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...