យុវជន-យុវតី Tik Tok ឥឡូវដល់ថ្នាក់ហ៊ានរាំក្នុងព្រះវិហារ ថើបគ្នាក្នុងវត្តតែម្ដង (វីដេអូ)

វីដេអូដែលបង្ហាញពីយុវតីដែលបានរាំនៅក្នុងព្រះវិហារ ដែលមានព្រះពុទ្ធដិមារ និងក្មេងប្រុសស្រីនៅលើម៉ូតូ ថើបគ្នានៅក្បែរចេតិយ ក៏ដូចជាក្មេងស្រីមួយក្រុមរាំយ៉ាងសប្បាយដោយមិនគិតពីទីតាំងវត្តអារ៉ាម ត្រូវបានចែកចាយយ៉ាងច្រើនពាន់ Share នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ហើយត្រូវបានមហាជនថ្កោលទោស និងប្រតិកម្មយ៉ាងចាស់ដៃទៅលើយុវជនក្មេងៗទាំងនោះ ។

យុវជន និងយុវតីសម័យបច្ចេកវិទ្យាបានទៅហួសព្រំដែននៃ សីលធម៌ និងសុជីវធម៌ ស្របពេលដែលវិស័យអប់រំ និងសាសនាត្រូវបានធ្លាក់ចុះ បូករួមទាំងឪពុកម្ដាយពុំដែលស្ដីប្រដៅ ក៏កើតឡើងជារឿងដ៏គួរឲ្យសង្វេគដល់ជាតិសាសន៍ខ្មែរ ដែលមានវប្បធម៌ដ៏រុងរឿង និងជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ ដែលពិភពលោកនិយាយថា ជាង ៩០% លើពិភពលោក បើគិតពីអត្រាអ្នកគោរពសាសនានេះ ។

Loading...

បើទោះបីជាព្រះពុទ្ធសាសនានៅលើពិភពលោកកំពុងត្រូវបានអ្នកគាំទ្រតិចតួចក្ដី ក៏មានមនុស្សជាច្រើនពុំបានយល់ដឹងពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងគម្ពីរទាំង ១១០ ក្បាលដែលត្រូវបានបកប្រែជាភាសាខ្មែរដែរ ផ្ទុយទៅវិញ សាសនាមួយនេះជួបរឿងអាស្រូវយ៉ាងច្រើន និងរឿងហួសចិត្តយ៉ាងច្រើនផងដែរ ។

ជាក់ស្ដែងណាស់ក្មេងស្រីខាងក្រោមនេះបានរាំនៅក្នុងព្រះវិហារ ដែលជាកន្លែងប្រមូលផ្ដុំទៅដោយរូបចម្លាក់បដិមាករ ដ៏ធំរបស់វត្ត និងរូបនានា ដែលការធ្វើបែបនេះ ពិតជាហួសហេតុ និងប្រមាថទៅលើសាសនាដែលចាស់ៗជាច្រើនកំពុងតែត្រូវបានគោរពបូជា បើទោះបីក្នុងតម្លៃណាក៏ដោយ ។

ងាកមកកាន់ស្នេហាក្មេងប្រុសស្រីវ័យជំទង់ឈាមរាវឯណេះវិញ ក៏កំពុងដុតរោលឆេះសន្ធោសន្ធៅដូចភ្លើងនរក រហូតដល់ទ្រាំពុំបាន ក៏លួចថើបគ្នានៅក្នុងវត្ត ក្បែរចេតិយទៅវិញ ។ នេះឬទំពាំងដែលធំឡើងដើម្បីកសាងប្រទេសជាតិ?

ក្មេងមួយក្រុមខាងក្រោមក៏ទំនងជាពុំបានដឹងថាសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ហើយទំនងជាពុំដែលចូលសាលារៀនសូត្រនោះដែរ មើលចុះពួកគេរាំយ៉ាងសប្បាយគ្មានអារម្មណ៍ខ្មាសអៀនអ្វីបន្ដិចសោះ រហូតដល់ហ៊ានបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ដើម្បីយកបេះដូង ពីអ្នកមើល ។

ប្រភព ៖ បណ្ដាញសង្គម Facebook

Loading...