ហ្វីលីពីន ចាប់ខ្លួនស្រ្តីឥណ្ឌូនេស៊ី ម្នាក់ពីបទជួញដូរគ្រឿងញៀន ៨គីឡូក្រាម ដែលហោះហើរចេញពីកម្ពុជា

ទីក្រុងម៉ានីល – អាជ្ញាធរហ្វីលីពីនបាននិយាយថា ពួកគេបានចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបាននាំយកគ្រឿងញៀនខុសច្បាប់ដែលមានទឹកប្រាក់តម្លៃប្រមាណជា ៥៤ លានប៉េសូ (១ លានដុល្លារ) នៅក្នុងកាបូបយួររបស់នាងពីជើងហោះហើររបស់នាង ពីប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទ ប៉ះចំពេលដែលកំពុងមានការបង្ក្រាបការប៉ុនប៉ងរត់ពន្ធគ្រឿងញៀនយ៉ាងតឹងរឹងបំផុត របស់ប្រទេសទាំងឡាយ ចូលទៅកាន់ទឹកដីហ្វីលីពីន ។

នាយរកដ្ឋានគយបាននិយាយថា ស្រ្តីជនជាតិឥណ្ឌូនេស៊ី​ អាហ្គិស អាឡិចសាន់ត្រា ត្រូវបានចាប់ខ្លួននៅពាក់ កណ្តាលអធ្រាត្រនៅឯអាកាសយានដ្ឋានទីក្រុងម៉ានីល បន្ទាប់ពីអាជ្ញាធរបានរកឃើញថ្នាំមេតាហ្វេតាមីន ៨ គីឡូក្រាម (១៧,៦ ផោន) ដែលជាសារធាតុញៀនខ្លាំងបំផុត នៅក្នុងកាបូបរបស់នាង ដែលនាងបានធ្វើការហោះហើរពី ប្រទេសកម្ពុជា ។ នាងយំហើយគ្របមុខនាងនៅមុខកាមេរ៉ាទូរទស្សន៍ដោយប្រាប់មន្ត្រីថាកាបូបនោះមិនមែនជារបស់នាងទេ ។

Loading...

មន្រ្តីការិយាល័យគយលោកLourdes Mangaoang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលជាកន្លែងដែលត្រូវបានគេដកហូតថ្នាំញៀនពីស្រ្តីឥណ្ឌូនេស៊ីនោះថា “ជនសង្ស័យបាននិយាយថា វាត្រូវបានគេ ឱ្យនាងយួរកាន់ជាប់នឹងដៃ ប៉ុន្តែវាតែងតែជាលេសរបស់គេប៉ុណ្ណោះដើម្បីរួចខ្លួន” ។

មន្ត្រីបាននិយាយថា នារីឥណ្ឌូននេស៊ី អាឡិចសាន់ត្រានឹងត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន​ ។

អាជ្ញាធរអាកាសយានដ្ឋានបានធ្វើការរឹតបន្តឹងពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យទំនិញ និងឥវ៉ាន់ដោយសារតែនេះជាអ្វីដែលពួកគេនិយាយថា ជាការប៉ុនប៉ងរបស់ក្រុមជួញដូរគ្រឿងញៀនដើម្បីរត់ពន្ធខុសច្បាប់តាមរយៈផ្លូវអាកាសដែលមានចូលជាប្រចាំ ។

គួរបញ្ជាក់ផងដែរថា កាលពីខែមុនមន្រ្តីអាកាសយានដ្ឋានទីក្រុងម៉ានីល បានរឹបអូសកាបូប និងកាបូបស្ពាយជាមួយថ្នាំញៀនប្រភេទមេតាហ្វេតាមីន ដែលត្រូវបានគេបោះបង់ចោលនៅតំបន់មកដល់នៃព្រលានយន្តហោះ។ កាបូបទាំងនោះបានមកពីការហោះហើរពីប្រទេសវៀតណាម ។ អាជ្ញាធរហ្វីលីពីននៅតែតាមប្រមាញ់អ្នកដំណើរម្នាក់ដែលពួកគេសង្ស័យថា បាននាំគ្រឿងញៀនចូល មុនពេលបោះបង់ចោលអ្នកយួរថ្នាំញៀន ហើយពួកគេបានធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងលើបញ្ហានេះ ។

បន្ទាប់ពីចូលកាន់តំណែងកាលពីពាក់កណ្តាលឆ្នាំ ២០១៦ ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូទើតេ បានបើកប្រតិបត្តិការបង្ក្រាបមួយដែលបណ្តាលឱ្យជនសង្ស័យគ្រឿងញៀនចំនួនជិត ៧.០០០ នាក់បានស្លាប់ និងជាង ២៥៦.៥០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកដែលបានធ្វើឱ្យរដ្ឋាភិបាលលោកខាងលិចភ្ញាក់ផ្អើល និងបង្កឱ្យមានការត្អូញត្អែរពីការសម្លាប់រង្គាលនៅចំពោះមុខឧក្រិដ្ឋកម្មនៃតុលាការអន្តរជាតិ ។

ប្រភព ៖ វ៉ាស៊ីងតោនផុស

Loading...