អ្នករៀបចំកម្មវិធី Miss Worldភាគីកម្ពុជា ធ្វើឲ្យកម្ពុជា បាក់មុខលើឆាកអន្តរជាតិ(វីដេអូ)

Loading...

នារីវ័យក្មេងនៅកម្ពុជារួមគ្នាជាមួយប្រទេសផ្សេងៗ៣ ក្នុងនោះមានប្រទេសវៀតណាមផងដែរនោះ បានធ្វើឲ្យមហាជន ពិសេសអ្នកតាមដានបណ្ដាញសង្គមនៅកម្ពុជា និងបណ្ដារប្រទេសផ្សេងៗមានការអាប់អោនកិត្តិយសជាតិជាខ្លាំងនៅលើឆាកអន្តរជាតិដោយសារតែអ្នករៀបចំកម្មវិធី និងបញ្ជូនបេក្ខនារីកម្ពុជាទៅកាន់ប្រទេសអង់គ្លេស នៃទីក្រុងឡុងដ៍ ក្នុងកម្មវិធីនេះ មាន Challenge ដែលមានឈ្មោះថា Head to Head Challenge ដែលតម្រូវឲ្យបេក្ខនារីទាំងអស់រៀបរាប់ពីការរស់នៅ និងទិដ្ឋភាពប្រទេសខ្លួន ប៉ុន្តែកម្ពុជាគឺពុំមានរៀបរាប់នោះទេ ហើយស្របពេលនោះផងដែរ បេក្ខនារីកម្ពុជាមិនចេះនិយាយភាសាអង់គ្លេសដូចបេក្ខនារីដទៃទេ តែនិយាយភាសាខ្មែរ និងបង្ហាញទឹកមុខមិនជឿជាក់ថែមទៀត ខណៈកម្ពុជានៅជាមួយប្រទេសជិតខាងវៀតណាម ។

បេក្ខនារី វៀតណាម
បេក្ខនារីកម្ពុជា

រឿងហេតុនេះអ្នកលេងបណ្ដាញសង្គមជាច្រើនបានបន្ទោសទៅកាន់អ្នករៀបចំកម្មវិធី និងបញ្ជូនបេក្ខនារីកម្ពុជាទៅចូលរួមនេះជាខ្លាំង ។ Page ដែលមានឈ្មោះថា MISS Cambodia Beauty Pageant បានធ្វើការសរសេរយ៉ាងដូច្នេះថា ៖

សូមទស្សនា full video ដែល Miss World Cambodia នៅក្នុងវគ្គ Head to Head challenge វគ្គនេះគឺជាវគ្គដ៏សំខាន់បំផុតនៅក្នុងការប្រកួត Miss World ដែលគេនឹងមើល ពីរបៀបការពូកែនិយាយ ពីទំនុកចិត្ត ពីភាពឆ្លាតវៃ ពីសមត្ថភាព ពីគំរោងរបស់បេក្ខភាពបវរកញ្ញាលើកយកមកបង្ហាញ ដើម្បីយកពិន្ទុ ហើយអ្នកដែលសំភាសន៏ផ្ទាល់គឺបវរកញ្ញាពិភពលោកឆ្នាំ២០១៨ ជនជាតិមិចសុិកូ។ យើងមើលឃើញថា បវរកញ្ញាកម្ពុជា មានបញ្ហាដូចជា ទីមួយ ពុំអាចប្រើភាសារអង់គ្លេសបានសូម្បីតែនែនាំខ្លួនអោយ បានត្រឹមត្រូវ ទី២ឆ្លើយសំនួរចាកប្រធាន ចូលចិត្តនិយាយដដែលៗពាក្យ”ចង់បង្ហាញសម្រស់នារីកម្ពុជា” (ចង់មានន័យថាមិចទៅ?

បើនិយាយតែការប្រកួតសម្រស់១មុខក៏កម្ពុជាមិនឈ្នះគេដែរ ប្អូន ហើយត្រូវយកសមត្ថភាពមកផង) ទី៣ ជាវគ្គដែលបញ្ចេញសមត្ថភាពបែជានិយាយប្រាប់គេថាខ្លួនបាត់បង់ទំនុកចិត្ត ហើយនឹកផ្ទះនឹងក្រុមគ្រួសារ ទី៤ មិនយល់អ្វីដែលជាពាក្យថា beauty with a purpose (ដែលជា project ដែលបវរកញ្ញាបានធ្វើមនុស្សធម៏រឺជួយសង្គមមុនពេលទៅប្រកួត នឹងក្រោយពេលប្រកួតនៅពេលអនាគត) នឹងគ្មានគំរោង អ្វីនិយាយប្រាប់គេទាំងអស់ ទី៥ ប្អូនពុំបានត្រៀមខ្លួន សម្រាប់កម្មវិធីនេះទេ ហើយ ពុំមានពេលដើម្បីត្រៀមខ្លួនពីមុនប្រកួតដែរ អ្នកដែលបញ្ជូនគ្នាទៅប្រកួតសូម ពង្រឹងគ្នាជាមុនសិន មិនមែនទៅប្រកួត Miss Grand ទេ។ វគ្គនេះត្រូវបែកចែកបវរកញ្ញាទាំង១១២ប្រទេសជាក្រុម ក្នុង១ក្រុមមាន ៥ទៅ ៦នាក់ ហើយ បវរកញ្ញាកម្ពុជានៅក្នុងក្រុមទី១៨។ អ្វីដែលមិនគួរ យើងពុំសប្បាយចិត្ត កម្ពុជាស្ថិតក្នុងក្រុមជាមួយប្រទេសជិតខាងយើង គឺវៀតណាម។

ទោះយ៉ាងណាសូមលើកទឹកចិត្តប្អូន ហើយក៏អាណិតប្អូនដែរ ហើយយើងក៏ដឹងច្បាស់ហើយថាលទ្ធផលកម្ពុជានឹងទទួលបានបែបណា។ ចាត់ទុកជាបទពិសោធន៏សម្រាប់ឆ្នាំដំបូងចុះ សម្រាប់ជាមេរៀនដល់ឆ្នាំក្រោយៗ។ សូមបញ្ជាក់ថា ការប្រកួត Miss World នឹង Miss Universe មិនមែនជាកម្មវិធីប្រកួតធម្មតាៗ ដែលទៅអោយតែបានៗទេ ប្រទេសខ្លះប្រកួត៣០ឆ្នាំ ៤០ឆ្នាំ ពុំដែលជាប់ Top ម្ដងផងព្រោះតែ បែបនេះឯង។ សូមអរគុណ នឹងសូមអភ័យបើមានការរិះគន់មិនសមរម្យ។

សូមទស្សនាខ្សែវីដេអូខាងក្រោម អ្នកនឹងបានដឹងច្បាស់ថែមទៀត ៖

 

Loading...