ភ្ញាក់ផ្អើល! ផែនទីមួយ កម្ពុជាអាចនឹងបាត់ទឹកដីស្ទើរទាំងស្រុងទៅវៀតណាមនៅឆ្នាំ ២០៥០

បើតាមប្រភពរូបភាពដែលទទួលបានពីវៀតណាមដែលបានគូសនៅក្នុងឆ្នាំ ២០៥០ រូបភាពមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺរូបភាពដែលវៀតណាមមានទឹកដីជាងពាក់កណ្ដាលនៃប្រទេសកម្ពុជា បច្ចុប្បន្នត្រូវបានធ្លាក់ចូលទៅក្នុងដៃវៀតណាម ដែលរូបភាពមួយនេះបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលទើបនឹងបែកធ្លាយកាលពីពេលថ្មីៗនេះ ដែលរូបនេះបានគូសឡើងនៅឆ្នាំ២០០៧ ដោយ Tristesee, Nguyen M.T. ។

កាលពីពេលថ្មីៗនេះ មានរូបភាពមួយបែកធ្លាយនៅលើបណ្ដាញសង្គមនៅក្នុង Group Facebook មួយ និងបានចែកចាយបន្ដនៅលើបណ្ដាញសង្គម ដោយមានការភ្ញាក់ផ្អើលជាខ្លាំងដោយប្រទេសវៀតណាម បានលុបបាត់ទៅលើប្រទេសឡាវទាំងស្រុង និងប្រទេសកម្ពុជាស្ទើរតែទាំងអស់ខេត្តសល់ត្រឹម ខេត្តសៀមរាប និងបាត់ដំបងបន្ទាយមានជ័យ និងព្រះវិហារផ្នែកខ្លះប៉ុណ្ណោះ ដែលផ្នែកពណ៌លឿងគឺជាចំណែកនៃទឹកដីរបស់វៀតណាមដែលដាក់ថា EMPIRE OF ANNAM (ចក្រភពអណ្ណាម) ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពុំទាន់មានការអះអាងថារូបភាពនេះជាការពិតនោះទេ ។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយបានសរសេរយ៉ាងដូច្នេះថា ៖

Loading...

យួនព្យាករណ៍ថា 2050 នឹងលេបយកឥណ្ឌូចិនឲ្យទាល់តែបាន។ សម្រាប់ការគិតរបស់ខ្ញុំ ខ្ញុំគិតថាមិនដល់ 2050 នោះទេ។ ពីព្រោះគេស្គាល់ខ្មែរយើងច្បាស់ណាស់ គឺច្បាស់ដូចបាតដៃ។ ចំពោះស្ថានភាពស្រុកខ្មែរសព្វថ្ងៃជាក់ស្ដែង បងប្អូនខ្លួនឯងបានដឹងហើយថា កិច្ចការនយោបាយនៅលើកណ្ដាលដៃរបស់គេទាំងអស់ គេចង់ឲបងប្អូនដឹង គឺដឹង គេមិនចង់ឲ្យបងប្អូនមិនដឹង គឺមិនដឹង។ ដូចជារឿងដី 40ហិតា បើគេមិនចង់ឱ្យបងប្អូនដឹង តើបងប្អូនអាចដឹងបានទេ? ពីព្រោះប្រទេសខ្មែរសព្វថ្ងៃ នៅលើកណ្ដាប់ដៃរបស់គេទៅហើយ។ បើបងប្អូននៅតែមិនចូលរួមគិតគូរពីនយោបាយ សូម្បីតែឆ្នាំងបាយរបស់បងប្អូនសព្វថ្ងៃ ថ្ងៃក្រោយក៏លែងអាចថែរក្សាបានដែរ។ ចប់.

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

Loading...