ប្រយ័ត្ន! ចោរលួចនៅវៀតណាម មើលហើយបានដឹងថាសាហាវប៉ុណ្ណា (វីដេអូ)

ទីក្រុងហូជីមិញ នៅតំបន់ឡានក្រុង Suoi Tien ដែលឋិតនៅផ្លូវ Linh Trung, ស្រុក Thu Duc មានក្រុមឆ្លៀតឱកាសមួយក្រុមបានធ្វើការលួចទ្រព្យសម្បត្តិអ្នកដំណើរ និងធ្វើការវាយតប់អ្នកដំណើរថែមទៀត ពេលដែលម្ចាស់គេដឹងថាលួច ដោយមានគ្នាជាច្រើនជួយការពារទង្វើចោរកម្មរបស់ក្រុមអស់ទាំងនេះ ។  

ខ្សែវីដេអូមួយក្នុងចំណោមជាច្រើនទៀតដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់វៀតណាមមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែចោរកម្មនៅប្រទេសវៀតណាមពិតជាគួរឲ្យខ្លាចពិតមែន ដែលបន្លំលួចជាប្រព័ន្ធ និងពិបាកក្នុងការស្វែងរកប្រភព ។ វីដេអូនេះបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ទទួលរងការរិះគន់គ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ពិសេសពីប្រជាពលរដ្ឋវៀតណាមផ្ទាល់តែម្ដង ។

Loading...

នៅក្នុងខ្សែវីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀត ត្រូវបានបកអាក្រាតយ៉ាងជាក់ច្បាស់ដែលបង្ហាញពីភាពវ័យឆ្លាតរបស់ក្រុមចោរដែលលួចទ្រព្យមានតម្លៃរបស់អ្នកដំណើរដែលឡើងលើឡានក្រុង ។ ហេតុការណ៍នេះធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើល និងពិតជាគួរឲ្យអាម៉ាស់នៅក្នុងប្រទេសវៀតណាមផ្ទាល់ ។ វីដេអូនេះបញ្ជាក់ឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកទៅលេងប្រទេសវៀតណាម ម្ដងៗ គួរពិចារណាប្រុងប្រយ័ត្នឲ្យបានខ្ពស់ពិសេសនៅតំបន់មនុស្សច្រើនកកកុញព្រោះចោរកម្មអាចនឹងមានគ្រប់ពេលវេលាទាំងអស់ ។

Loading...