សំណួរសួរថា ហេតុអ្វីអ្នកនៅទីក្រុងភ្នំពេញមួយចំនួនធំ មិនយកសម្រាមទៅចោលក្នុងធុង?

អ្នកដឹកនាំរើសសម្រាមដែលមកពីអង្គការ Think Plastic បានធ្វើការចោទសំណួរទៅកាន់អ្នកចោលសម្រាមនៅក្នុងទីក្រុងភ្នំពេញថា ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងក្រុងភ្នំពេញដែលមានចំណេះ បែរជាចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យខូចសោភ័ណ្ឌភពក្រុងយ៉ាងដូច្នេះ? ការបង្ហោះវីដេអូមួយត្រូវបានធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

បើទោះបីជាមានវីដេអូជាច្រើនបង្កើតមកដើម្បីចូលរួមរិះគន់ ស្ថាបនា ឬអប់រំដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់រលឹក ក្នុងការចោលសម្រាមក្នុងធុងក្ដី ក៏នៅតែមានប្រជាពលរដ្ឋជាច្រើននៅទីក្រុងភ្នំពេញ នៅតែចោលសម្រាមពាសវាលពាសកាលដដែល ពិសេសតាមសួនច្បារ និងតាមបណ្ដោយមាត់ទន្លេដែលមានភ្ញៀវទេសចរកម្សាន្ដហូរហែរ ។ សមាគមន៍អ្នករើសសម្រាមដែលដឹកនាំមនុស្ស៥០០នាក់ដើររើសសម្រាមតាមដងផ្លូវ ដែលពួកគេពុំមែនសុទ្ធតែជាខ្មែរនោះទេ ។

Loading...

ពួកគេបានធ្វើការតាមដាននូវសម្រាមដែលមានមនុស្សមកកម្សាន្ដ និងចោលជាបន្ដបន្ទាប់ក្នុងរយៈពេលមួយអាទិត្យនេះ ដោយពួកគេមានការសោកស្ដាយចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួនដែលនៅតែបន្ដការចោលសម្រាមពាសវាលពាសកាលដដែល ។ អ្នកបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងទំព័រ Think Plastic បានធ្វើការសរសេរ និងចោទសំណួរយ៉ាងដូច្នេះថា ៖

ហេតុ​អ្វី​? Why! Why?WHY? ប្រាប់​ផង​បាន​ទេ​?
05 តុលា Admin ទៅថតវីដេអូនៅសួនមាត់ទន្លេជ្រោយចង្វា
06 តុលា មនុស្សប្រហែលជា 500 នាក់ទៅរើសសំរាម
08 តុលា Admin ទៅសួននេះម្តងទៀត!
នេះគឺជារឿងពិតដែលកើតឡើងនៅពេល 2 ថ្ងៃបន្ទាប់

Loading...