តារាកំប្លែងនាយសាន ម៉ៅ ទទួលមរណភាពហើយនៅមន្ទីរពេទ្យក្នុង ទឹកដីប្រទេសថៃ

តារាកំប្លែង នាយសាន ម៉ៅ ឈ្មោះពិតហៅថា ​ធូ ចំ​រ៉ុង បានទទួលមរណៈភាពហើយកាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចនៅឯទឹកដីប្រទេសថៃ ដោយសារជម្ងឺរជាច្រើនមុខដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាន ។ នេះយោងទៅតាមបណ្ដាញសង្គម បានធ្វើការបង្ហោះតៗគ្នាពីដំណឹងមរណភាពនេះ ។

តារាកំប្លែងល្បីល្បាញទសវត្ស ៩០ នាយសាន ម៉ៅ ឈ្មោះពិតហៅថា ធូ ចំរ៉ុងបានទទួលមរណៈភាពហើយកាលពីល្ងាចមិញនេះ ដោយសារជម្ងឺប្រចាំកាយដែលមាននៅក្នុងខ្លួនរាប់សិបឆ្នាំ ដែលរួមមានទឹកនោមផ្អែម និងជម្ងឺលើសឈាមជាដើម ។ នេះបើយោងទៅតាមប្រធានសមាគមសិល្បៈកម្ពុជា លោក ហេង ឡុង បានបញ្ជាក់នៅលើបណ្ដាញសង្គមដោយសរសេរខ្លីថា ៖

Loading...

ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅថ្ងៃទី២​ខែតុលានេះ​ ម៉ោង៦ល្ងាច​ នៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ ។

មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការសរសេរនៅក្នុង Comment ចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយទៅកាន់ ក្រុមគ្រួសារសាច់ញាតិរបស់លោកសាន ម៉ៅផងដែរ ដែលបានបាត់បង់សមាជិករបស់ពួកគេ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...