តោះទាយមើល៍! ព្រះវិហារពណ៌មាសក្រហមឆ្អិនឆ្អៅនេះតម្លៃប៉ុន្មានលានដុល្លារ?

ព្រះវិហារពណ៌មាសក្រហមឆ្អិនឆ្អៅនៅទឹកដីខេត្តកំពង់ចាម ត្រូវបានកសាងឡើងនៅក្នុងស្រុកស្រីសន្ធរ ដែលមានឈ្មោះថាវត្តជ័យមង្គល ហៅកាត់ថាវត្តជ្រៃ ដែលបានដាក់សម្ភោធ និងកាត់ឫស្សសីមាឆ្លងនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ អ្នកប្រហែលជាចង់ដឹងណាស់ថាព្រះវិហារនេះ និងសមិទ្ធិផលនានា ដែលបានដាក់សម្ភោធនេះតម្លៃប៉ុន្មានហើយ ចុះអ្នកវិញតើអ្នកដឹងទេថាអស់តម្លៃប៉ុន្មានដែរ?

បើតាមប្រភពបានឲ្យដឹងថាព្រះវិហារនេះតម្លៃប្រមាណ ១.៤លានដុល្លារសហរដ្ឋអាមេរិក ឯណោះ ។ នេះបើតាមការចុះផ្សាយរបស់វ៉ិបសាយទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ ដោយបានចុះផ្សាយដាក់ចំណងជើងធំៗថា ៖

Loading...

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​កាត់ឬស្សសីមា​ឆ្លងព្រះវិហារ និងសម្ពោធ​សមិទ្ធផល​នានា ក្នុងវត្តជ័យ​មង្គល ស្ថិតក្នុងស្រុកស្រីសន្ធរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​កាត់ឬស្សសីមាឆ្លងព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃប្រមាណ​១,៤​លានដុល្លារអាម៉េរិក នៅវត្តជ័យមង្គល​ ហៅវត្តជ្រៃ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

ប្រភពរូបភាព ៖ បណ្ដាញសង្គម & ទីស្ដីការគណៈរដ្ឋមន្រ្តី

Loading...