លោក ខឹម វាសនា ថានឹងដើររឿងតាមក្រោយ ក្រុមសិល្បៈរាំនៅព្រលានយន្ដហោះម៉ាឡេស៊ី

សំណេរដ៏វែង និងបង្កប់សាច់រឿងទាំងមូលបានបង្ហោះ និងត្រូវបានចែកចាយរាប់ពាន់ Share នៅលើបណ្ដាញសង្គម Facebook ដែលការដែលបង្ហោះនេះធ្វើឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា Veasna Khem នៅថ្ងៃម្សិលមិញ និងថ្ងៃនេះ ។ សូមតាមដានសំណេររបស់លោកដូចខាងក្រោមដើម្បីយល់សាច់រឿង ៖

LDPជាពូជខ្មែរថ្លៃថ្នូរ មិនដែលធ្វើរឿងណាដែលមិនស្របនឹងមនសិការរបស់ខ្លួនទេ មិនធ្វើមិនមែនព្រោះខ្លាចច្បាប់ទេ មិនមែនព្រោះខ្មាស់គេទេ តែខ្មាស់ខ្លួនឯង។ ភូតគេគ្រប់គ្នាក្នុងលោកបាន តែខ្លួនឯងតែម្នាក់ដឹង ក៏មិនធ្វើដែរ នេះជាធាតុខ្មាស់អំពើអាក្រក់ខ្លាំងបំផុតរបស់មនុស្សដែលព្រះពុទ្ធហៅថាហិរិនោះ LDP មិនមែនមានត្រឹមមានត្រឹមតែធម៌ហិរិគឺចិត្តខ្មាស់បាបនោះទេ គឺថែមទាំងមានធម៌ឱតប្ប:ដែលជាចិត្តខ្ពើមឆ្អើមអំពើអាក្រក់ នឹកឡើងហួសតែចិត្ត កោតតែចិត្តដែលគេអាចចេញមកធ្វើអំពើអាក្រក់ អំពើស្មោគគ្រោកអញ្ចឹងបាន។ ធម៌ទាំងពីរនេះគឺហិរិ និងឱតប្ប:ព្រះពុទ្ធលោកហៅថាលោកបាលធម៌គឺធម៌រក្សាលោក បើនៅក្នុងប្រទេសណាដែលប្រជាពលរដ្ឋមានធម៌ទាំងពីរនេះ ប្រទេសនោះមិនចាំបាច់មានច្បាប់ដើម្បីរារាំងមនុស្សធ្វើអំពើអាក្រក់ឡើយ។ មនុស្សLDPជាក្រុមមនុស្សដែលមានធម៌ទាំងពីរនេះ ពួកគេមិនមែនត្រឹមតែជាអ្នកលើកមុខមាត់ប្រទេសនោះទេ ថែមទាំងជាគម្រូមនុស្សក្នុងលោកទៀតផង។ បើLDPជាគម្រូមនុស្សក្នុងលោក ហើយនៅពេលមានព្រឹត្តិការណ៍ឈ្លោះគ្នាណាមួយជាមួយLDP ហើយគេនិយាយថា អ្នកធ្វើអញ្ចឹងវាធ្វើអោយខ្ញុំស្គាល់ចរិតក្រុមរបស់អ្នកកាន់តែច្បាស់ដែលអ្នកនិយាយចង់បង្ហាញថាក្រុមLDPជាក្រុមមនុស្សមិនល្អ តើLDPដែលដឹងខ្លួនថាខ្លួនជាអ្នកលើកតម្លៃ លើកមុខមាត់របស់ប្រទេស នឹងជាគម្រូមនុស្សក្នុងលោក ហើយដឹងទៀតថាក្រុមគេនោះជាមនុស្សប្រភេទណាផងនោះ មានអារម្មណ៍យ៉ាងម៉េចទៅ? ដូចលឺដង្កូវនិយាយថាខ្ពើមផ្កាណាស់។ មានអារម្មណ៍ថាចង់តែសើច! ហើយធ្វើអោយយើងពេញចិត្តនឹងពាក្យដែលLDPតបថា វាក៏ធ្វើអោយពួកយើងបានស្គាល់អ្នកជាមនុស្សមានចរិតបែបណាដែរ។

ពេលនឹកដល់រឿងដង្កូវខ្ពើមផ្កា ចេះតែនឹកដល់រឿងចង់សើចមិនចេះចប់មិនចេះហើយ។ នឹកដល់ព្រឹត្តិការណ៍ដែលបានកើតឡើង។ LDP បានឃើញអ្នកតាំងខ្លួនស្រលាញ់ការពារតម្លៃប្រទេស លើកមុខមាត់ប្រទេស ហើយទៅចាក់ស្ពីកឃ័ររាំតម្លង់គេនៅព្រលានយន្តហោះម៉ាឡេស៊ី ដូចក្នុងវីដេអូដែលគេបានថតបង្ហោះ។សកម្មភាពមិនសមរម្យរបស់ពួកតាំងខ្លួនជាអ្នកលើកតំលៃខ្មែរនៅព្រលានយន្តហោះម៉ាឡេសុីមានច្រើនជាងយើងថត តែយើងមិនបានថត ដល់តែយូរយើងស៊ូទ្រាំនិងចរិតពួកគេមិនបាន ទើបយើងថតបង្ហោះបានប៉ុណ្ណឹង។ ពួកគេរវល់តែសប្បាយ មិនបានដឹងថាយើងថតបង្ហោះទេ។ បន្ទាប់មកពួកគេនិងយើង ក៏ឡើងយន្តហោះបន្តមកកូរេទាំងអស់គ្នា។ ហេតុការណ៍ទីពីរកើតឡើងនៅព្រលានយន្តហោះនៅកូរេដូចវីដេអូដែលគេបង្ហោះ។ សរុបជារឿងនៅព្រលានយន្តហោះកូរេ ទាំងLDP និងក្រុមអ្នកតាំងខ្លួនគាំទ្រការពារតម្លៃខ្មែរ ក៏យល់ស្របទាំងអស់គ្នាថាទង្វើរាំច្រៀងហ្នឹងវាមិនត្រឹមត្រូវទេ វាបន្ថោកតម្លៃខ្មែរ ព្រោះពួកគេមកសម្រួលអោយយើងលុបវីដេអូ ហើយយើងក៏យល់ព្រម ដោយដាក់វីដេអូហ្នឹងត្រឹមsee only me ។ តែក្នុងព្រឹត្តិការណ៍នោះ យើងកត់សម្គាល់ឃើញមាន មនុស្សប្រុសម្នាក់លោតមកប្រុងវាយភាគីយើង ហើយមានមនុស្សម្នាក់ទៀតមកចាប់ទាញកាមេរា កុំអោយថត ទើបវីដេអូដាច់ត្រឹមចំនុចនោះមុននឹងបន្តថតជាថ្មី។ យើងក៏បន្តមកអូតែល រួចក៏សម្រាកទៅដោយគិតថារឿងនោះបានចប់សព្វគ្រប់ហើយ។

ស្រាប់តែប៉ុន្មានម៉ោងក្រោយមក យើងក៏បានឃើញតាមបណ្តាញសង្គមនូវប្រតិកម្មយ៉ាងច្រើនរបស់ភាគីម្ខាងទៀត មានជាអាទិ៍ គេបានដាក់ពាក្យបណ្តឹងទៅប៉ូលីសកូរ៉េ។ ឃើញដូច្នេះយើងចង់តែសើច បើយើងជឿថាពួកគេដាក់ពាក្យបណ្តឹងនៅកូរេមែន មានតែយើងឆ្កួត។ តើប្តឹងពីបទអី? បើប្តឹងពីបទថតរូបនៅព្រលានយន្តហោះនៅម៉ាឡេ ចឹងត្រូវប្តឹងក្រុមហ៊ុនដែលបំពាក់កាមេរ៉ានៅព្រលានហ្នុងផង។ បើប្តឹងរឿងនៅកូរេ រិតតែមិនដឹងត្រូវប្តឹងរឿងអី មានតែយើងទេដែលត្រូវប្តឹងវិញ ព្រោះយើងមានវីដេអូដែលជាភស្តុតាងអាចអោយយើងប្តឹងបាន ហើយបើយើងប្តឹងមែន នឹងធ្វើអោយអ្នកប្រព្រឹត្តនោះពិបាកនឹងចូលទឹកដីកូរេបានណាស់។ នឹកឃើញដល់រឿងហ្នឹងហើយ បានជាចេះតែធ្វើអោយយើងចង់តែសើច។

ឥលូវនិយាយដល់រឿងដែលចង់ប្រើតុលាកាខ្មែរម្តង គេចង់បង្វែរសាច់ពីការរាំច្រៀងនៅព្រលានយន្តហោះ មកជាការប្រមាទមើលងាយពូជខ្មែរទៅវិញ។ ខ្ញុំនៅតែនិយាយដដែលថា:
ទីមួយ គេចោទថាដៀលខ្មែរទាំងអស់ ពាក្យថាខ្មែរគឺសំដៅខ្មែរលើសពី៥០%ឡើងទៅ ឬខ្មែរទូទៅ តែមិនមែនសំដៅខ្មែរទាំងអស់ទេ ដកចេញមុនគេអ្នកនិយាយ និងខ្មែរ៤៩%ចុះក្រោមថែមទៀត។ បញ្ហាខ្លាំងណាស់ដែលមនុស្សមិនយល់ន័យពិតនៃការប្រើភាសាខ្មែរ ហើយតាំងខ្លួនជាអ្នកការពារខែ្មរដោយយកមុខ និងដើម្បីលាងគំនុំនឹងក្រុមណាមួយ ដោយមួលចេតនារបស់អ្នកស្មោះត្រង់ដែលប្រើពាក្យខ្មែរនេះ។

ការទទួលយកការពិតដែលជាចំនុចមិនល្អ មិនត្រឹមត្រូវរបស់ខ្លួន ជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ទៅរកភាពប្រសើរ។

ទីពីរ គេថាបើមិនពេញចិត្តអ្នករាំនៅព្រលានយន្តហោះ ម្តេចមិនដៀលតែអ្នករាំនៅព្រលានយន្តហោះហ្នុងទៅ ម្តេចមកដៀលខ្មែរទាំងអស់ធ្វើអី? គេមួលចេតនាអ្នកនិយាយទៀតហើយ ចិត្តអ្នកដៀលមិនមែនចង់ដៀលតែខ្មែរដែលរាំនៅតាមព្រលានយន្តហោះនោះទេ ហើយក៏មិនមែនដៀលខ្មែរទាំងអស់នោះដែរ គឺចិត្តគេចង់ដៀលខ្មែរទូទៅ លើសពី៥០%ឡើងទៅដែលមានចរិត មិនថ្លៃថ្នូរបែបហ្នឹង។

ទីបី គេនិយាយថា បើឃើញទង្វើរាំច្រៀងជាទង្វើខុសឆ្គង យើងជាខ្មែរដូចគ្នាម៉េចមិនទៅប្រាប់គេផង? ដូចគ្នាបើគេចោទយើងថា យើងនិយាយតិះដៀលខ្មែរហ្នឹងវាមិនត្រូវ ម្តេចក៏គេមិនមកប្រាប់យើងផងក្នុងនាមជាខ្មែរដូចគ្នា?

ទីបួន គេចោទថា អ្នកថតហ្នឹង លួចថតគេក្នុងទីសាធារណ:ដោយមិនបានសុំការអនុញ្ញាត ហើយចោទថាជារឿងខុសច្បាប់។ ហើយបើចោទយើងថាថតរូប វាខុសច្បាប់ ចឹងត្រូវចោទអ្នកដែលបំពាក់កាមេរ៉ាពេញព្រលានយន្តហោះនោះថាខុសច្បាប់ផង។ សួរថាតើអ្នកចោទគេថាខុសច្បាប់ហ្នឹង តើអ្នកមានបានដឹងពីច្បាប់នៅម៉ាលេស៊ីស្តីពីការថតរូបរបស់គេក្នុងទីសាធារណ:អត់?តើថតរូបមនុស្សប្រព្រឹត្តខុសឆ្គងនៅទីសាធារណៈជារឿងខុសច្បាប់ឬ? ហើយរឿងកើតនៅម៉ាលេស៊ី បើចង់ប្តឹង ត្រូវប្តឹងនៅម៉ាលេស៊ី។ ឥលូវ កុំទាន់និយាយដល់រឿងខុសច្បាប់ ឬអត់ ក្នុងមនសិការជាមនុស្ស បើអ្នកបានឃើញទង្វើណាមួយខុសឆ្គង មិនសមរម្យ មិនត្រឹមត្រូវ ហើយអ្នកថតទុក ឬក៏ផុសអោយគេដឹង សួរថាតើវាត្រឹមត្រូវដែរឬទេ? ហើយបើអ្នកចាំសុំការអនុញ្ញាតថត ពីមនុស្សដែលកំពុងធ្វើរឿងខុសនោះ តើមានវីឌេអូពីមនុស្សខូច មនុស្សអាក្រក់ឯណា អោយបងប្អូនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយដូចសព្វថ្ងៃ។

រឿងឈ្នះរឿងចាញ់ទុកអោយតុលាកាជាអ្នកសម្រេចចុះ តែបើរឿងត្រូវខុសវិញ ទោះទៅដល់ណាក៏LDPយើងនៅតែត្រឹមត្រូវដែរ។ LDPមិនដែលបង្កើតព្រឹត្តិការណ៍ដើម្បីទាញយកប្រជាប្រិយឡើយ តែគ្រប់ព្រឹត្តិការណ៍ដែលគេបង្កើតឡើងចំពោះLDPសុទ្ធតែទាញLDPអោយនៅដាច់ដោយឡែកក្នុងសារជាតិជាខ្លួនឯង។ ខ្ញុំធ្លាប់និយាយហើយថា បើអ្នកពិតជាល្អពេញលក្ខណ:មែន វត្តមានរបស់អ្នកនៅលើផែនដីនេះពិតជានាំក្តីក្តៅក្រហាយដល់សភាវ:អាក្រក់ទាំងឡាយជាមិនខានឡើយ ។ គេប្រឹងស្រែកថា គេស្អប់LDPណាស់ ត្រូវហើយ មនុស្សល្អស្អប់មនុស្សអាក្រក់យ៉ាងម៉េច មនុស្សអាក្រក់ក៏ស្អប់មនុស្សល្អយ៉ាងនោះដែរ។ បងប្អូនអាចឃើញយ៉ាងច្បាស់ ព្រឹត្តិការណ៍នេះជាឧទាហរណ៍ស្រាប់។ គេថា កាលណាមានសត្រូវរួម សត្រូវរបស់សត្រូវជាមិត្តរបស់គេ តែខ្ញុំសូមបន្ថែមថា មនុស្សអាក្រក់ទាំងឡាយតែងមានអារម្មណ៍ថាសត្រូវរបស់សត្រូវគឺជាមិត្តរបស់ខ្លួន។ អោយតែអ្នកជាមនុស្សល្អត្រឹមត្រូវពេញលក្ខណ: នោះសត្រូវរបស់អ្នកទោះនៅក្រុមផ្សេងគ្នា បក្សផ្សេងគ្នា ជាសត្រូវនឹងគ្នាក៏ដោយ ក៏ត្រូវមករួបរួមគ្នាដែរ នេះជាក្រិតក្រម្យសត្យានុមតិ។

សរុបមកវិញថា LDPមិនមែនជាក្រុមមនុស្សដែលមានសារជាតិសន្សំរឿងទេ គឺធ្វើតែរឿងដែលមនសិការជាមនុស្សប្រាប់ថាត្រឹមត្រូវ។ ចំពោះរឿងនេះ LDPចាំដើរតាមក្រោយ។

សំណេរលោក ខឹម វាសនា ម៉ោង ១២យប់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩

LDPជាពូជខ្មែរថ្លៃថ្នូរ មិនដែលធ្វើរឿងណាដែលមិនស្របនឹងមនសិការរបស់ខ្លួនទេ មិនធ្វើមិនមែនព្រោះខ្លាចច្បាប់ទេ មិនមែនព្រោះខ្មាស់គេទេ តែខ្មាស់ខ្លួនឯង។ ភូតគេគ្រប់គ្នាក្នុងលោកបាន តែខ្លួនឯងតែម្នាក់ដឹង ក៏មិនធ្វើដែរ នេះជាធាតុខ្មាស់អំពើអាក្រក់ខ្លាំងបំផុតរបស់មនុស្សដែលព្រះពុទ្ធហៅថាហិរិនោះ LDP មិនមែនមានត្រឹមមានត្រឹមតែធម៌ហិរិគឺចិត្តខ្មាស់បាបនោះទេ គឺថែមទាំងមានធម៌ឱតប្ប:ដែលជាចិត្តខ្ពើមឆ្អើមអំពើអាក្រក់ នឹកឡើងហួសតែចិត្ត កោតតែចិត្តដែលគេអាចចេញមកធ្វើអំពើអាក្រក់ អំពើស្មោគគ្រោកអញ្ចឹងបាន។ ធម៌ទាំងពីរនេះគឺហិរិ និងឱតប្ប:ព្រះពុទ្ធលោកហៅថាលោកបាលធម៌គឺធម៌រក្សាលោក បើនៅក្នុងប្រទេសណាដែលប្រជាពលរដ្ឋមានធម៌ទាំងពីរនេះ ប្រទេសនោះមិនចាំបាច់មានច្បាប់ដើម្បីរារាំងមនុស្សធ្វើអំពើអាក្រក់ឡើយ។ មនុស្សLDPជាក្រុមមនុស្សដែលមានធម៌ទាំងពីរនេះ ពួកគេមិនមែនត្រឹមតែជាអ្នកលើកមុខមាត់ប្រទេសនោះទេ ថែមទាំងជាគម្រូមនុស្សក្នុងលោកទៀតផង។

សំណេរភ្ជាប់ជាមួយរូបដែលតារាសម្ដែងចន ច័ន្ទលក្ខណិណាចែកចាយបន្ដ (ប៉ុន្តែត្រូវបានលុបចោល)

ចង់ដឹងមនុស្សល្អឬមិនល្អកំរិតណាមួយ សូមអោយគេពិសារថ្នាំម្យ៉ាងឈ្មោះ LDP ចុះ។

ប្រភព ៖ បណ្ដាញសង្គម Facebook

Loading...
Loading...