ទាក់ខ្សែភ្លើងឆក់ស្លាប់មុខការដ្ឋានសំណង់ ពេលទៅទិញបារីឲ្យប្ដីនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ ស្រ្តីម្នាក់ ដើរទាក់ខ្សែភ្លើងមុខការដ្ឋានសំណង់ បណ្ដាលឲ្យ​ឆក់ស្លាប់ បង្កឲ្យ​មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងមុខការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។

យោងតាមការបញ្ជាក់ពីបុរសជាប្តី បានឲ្យដឹងថា មុនពេលកើតហេតុ គឺគាត់បានប្រើប្រពន្ធអោយទៅទិញបារីមួយកញ្ចប់ រួចក៏បាត់ដំណឹងសូន្យឈឹង ស្រាប់តែមួយសន្ទុះក្រោយមក មានគេប្រាប់ថា ប្រពន្ធគាត់ បានដើរទាក់ខ្សែភ្លើង ឆក់​ស្លាប់បាត់ហើយ ។

Loading...

ជនរងគ្រោះឈ្មោះ សៅ សាម៉ុន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីខាងលើបានដើរទាក់ខ្សែភ្លើង ក្រោយមកក៏ឆក់ស្លាប់ភ្លាមៗ បច្ចុប្បន្នសាកសពត្រូវប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖ Campost

Loading...