ទម្លាយអាថ៌កំបាំង បុគ្គល កក្កដា សុភ័ណ្ឌ ៖ មហាជនបានចាត់ទុកជាមនុស្សទុច្ចរិត និងមិនមែនខ្មែរ

កក្កដា សុភ័ណ្ឌ ដែលត្រូវបានមហាជនមួយចំនួនស្គាល់ថា ជាសង្ឃដែលស្រដៀងទៅនឹងភេទទី៣ផងដែរនោះ បានចាត់ទុកអំពើសប្បុរសរបស់ខ្លួនជាទង្វើក្លែងក្លាយ ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងកេងចំណេញ ក្នុងរឿងនោះទៅវិញ ដោយសារមានមនុស្សជាច្រើន បានធ្វើការបកអាក្រាតការពិត និងបង្ហាញភស្ដុតាងនានា ដែលពាក់ព័ន្ធទៅនឹងអតីតសង្ឃម្នាក់នេះ ។

បុគ្គល កក្កដា សុភ័ណ្ឌ ត្រូវបានមហាជនមួយចំនួនចាត់ទុកជាមនុស្សទុច្ចរិត ក្នុងរឿងសប្បុរស ដោយសារតែបុគ្គលម្នាក់នេះ បានកេងចំណេញទៅលើមូលនិធិសប្បុរសធម៌ ដែលខ្លួនបានធ្វើនាពេលកន្លងទៅ ព្រមទាំងមានការបែកធ្លាយជាបន្ដបន្ទាប់ នូវសារសម្លេង ក៏ដូចជាការសន្ទនាគ្នា រវាងមនុស្សជុំវិញខ្លួន ។ ប្រភពបានឲ្យដឹងថា បុគ្គល កក្កដា សុភ័ណ្ឌនេះ ពុំមែនជាកូនអភិជន ឬអ្នកមានអ្វីនោះឡើយ តែជាកូនកំព្រាទៅវិញ ដែលរឿងនេះត្រូវបានរីកសុះសាយ នៅលើបណ្ដាញសង្គម ដោយមានគណនីបណ្ដាញសង្គម ដែលធ្លាប់ប្រាស្រ័យទាក់ទង បានទម្លាយអាថ៌កំបាំងនេះ រហូតដល់មានមនុស្សជាច្រើនបានចែករំលែក រាប់ម៉ឺន Share នៅលើបណ្ដាញសង្គម Facebook នាពេលថ្មីៗកន្លងទៅនេះ ហើយអ្វីដែលសំខាន់ជាងនោះទៅទៀត គឺបុគ្គល កក្កដា សុភ័ណ្ឌម្នាក់នេះ ពុំមែនមានប្រវត្តិជាខ្មែរនោះទេ ។

Loading...

ក្នុងសារវីដេអូនោះ ត្រូវបានទម្លាយអាថ៌កំបាំងនៅក្នុងខ្សែអាត់សម្លេងដូចតទៅនេះ ៖

ក្នុងខ្សែអាត់បានបង្ហាញ និងបញ្ជាក់ថា ៖ បុគ្គល កក្កដា សុភ័ណ្ឌ នេះជាក្មេងកំព្រា បុគ្គលម្នាក់នេះ ជាកូនយួននៅផ្សារកណ្ដាល ដែលត្រូវបានគេយកទៅចិញ្ចឹម និងមានប្រវត្តិលួចលុយអ្នកចិញ្ចឹមខ្លួន ហើយត្រូវបានយាយរបស់អ្នកចិញ្ចឹមនាំទៅភ្នំពេញ រហូតដល់និយាយលែងស្ដាប់ ក៏បួសរហូតដល់សព្វថ្ងៃ ដែលបុគ្គលម្នាក់នេះ ចូលចិត្តធ្វើចរិតដូចកូនអ្នកមាន ដែលការបួសនោះគឺបួសនៅវត្តប្រាសាទនាងខ្មៅឋិតក្នុង ខេត្តតាកែវ ។ មានការលួចលុយ ដែលត្រូវបានគេតាមទាន់ភ្លាមៗ ប៉ុន្តែបន្ទាប់ពីចាប់បានក៏បុគ្គលម្នាក់នេះ មិនសារភាពដាច់ខាតថាបានលួចលុយនោះដែរ បើទោះបីជាវាយដំយ៉ាងម៉េចក៏ដោយចុះ ។

សូមស្ដាប់ខ្សែអាត់វីដេអូ ដែលត្រូវបានប្រមូលភស្ដុតាង និងបង្ហោះនៅលើបណ្ដាញសង្គម Facebook ដូចតទៅនេះ ៖

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

Loading...