បាត់ដីទៀតហើយ! យួនដើរបោះបង្គោលព្រំដែនតាមអំពើចិត្តថា រដ្ឋាភិបាលខ្មែរឲ្យដាក់

Loading...

ប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះថា យួនបានលួចបោះបង្គោលព្រំដែនតាមអំពើចិត្ត ដល់ពេលប្រជាពលរដ្ឋសាកសួរ ពួកគេក៏ឆ្លើយថា រដ្ឋាភិបាលកម្ពុជាជាអ្នកឲ្យដើរដាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុក និងខេត្តខាងដើម នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ ខណៈខ្មែរជាច្រើនកំពុងអបអរសាទរចូលឆ្នាំថ្មី ចូលឆ្នាំសកល ២០២០ ផឹកស៊ីសប្បាយតាមផ្ទះ ។

គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយដែលបានអះអាងថាជាម្ចាស់ចម្ការនៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដោយបានបង្ហោះរូបភាពមានទាហានវៀតណាម និងអាជ្ញាធរខ្មែរស្លៀកពាក់ឈុតប៉ារ៉ា ដើរត្រួសត្រាយកន្លែងបោះបង្គោលព្រំដែនវៀតណាម ។ ពេលនោះពលរដ្ឋដែលជាម្ចាស់ចម្ការបានចោទសួរទៅកាន់អ្នកបោះបង្គោលព្រំដែននោះថា តើអ្នកមានអ្នកណាដឹងឬអត់? ចម្លើយតបមកវិញយួនក៏បានឆ្លើយថា រដ្ឋាភិបាលខ្មែរជាអ្នកឲ្យដាក់ ។ គណនីបណ្ដាញសង្គមនៅបានសរសេរយ៉ាងដូច្នេះថា ៖

រឹតតែខ្លាំងហើយបងប្អូន ថ្ងែទី1 _1_2020 យួនបានលួចបង្គោលព្រំដែននៅចំការប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី យើងនេះ ពេលដែលពលរដ្ឋសួរថា តើអ្នកឯងដាក់ បង្គោលព្រំុដែន មានគេដឹងអត់ យួនក៏ឆ្លើយថា រដ្ឋាភិបាលខ្មែរអោយដាក់ ។

គួរបញ្ជាក់ផងដែរថា នៅពលរដ្ឋនៅទីនោះបានរាយការណ៍ថា កន្លែងរបស់លោកត្រូវបានយួនធ្វើការបោះបង្គោលព្រំដែនពាក់កណ្ដាលចម្ការរបស់លោក ហើយមានប្រជាពលរដ្ឋនៅក្នុងតំបន់នៃខេត្តនោះដែលលោកបានទាក់ទងទៅសាកសួរក៏ត្រូវបានបាត់បង់ដីចម្ការផងដែរ ដោយសារតែវៀតណាមបានអះអាងថា រដ្ឋាភិបាលឲ្យខ្លួនបោះ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...