លោក ខឹម វាសនា ៖ ពូជខ្មែរជាពូជសាងអង្គរ ពូជនេះអាចនឹងមានពន្លឺសារជាថ្មី ក្នុងជំនាន់នេះ

Loading...

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រារព្ធកម្មវិធីជួបជុំសំណេះសំណាល រវាងប្រមុខគណបក្ស ជាមួយសមាជិក និង អ្នកគាំទ្រ ដែលព្រឹត្តការណ៍នេះ ធ្វើឡើងនៅលើទឹកដីព្រះរាជាណាចក្រថៃ ក្នុងរាជធានីបាងកក ឯសណ្ឋាគារមីដា (MIDA) កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ ដោយលោក ខឹម វាសនា បាននិយាយពាក្យមួយឃ្លាផ្ដាំថា ពូជខ្មែរជាពូជសាងអង្គរ ហើយភាពស្មោះង្រង់នេះ ពូជនេះនឹងអាចមានពន្លឺសារជាថ្មី និងជាទីពឹងសម្រាប់ពិភពលោក ។

កម្មវិធីជួបជុំសំណេះសំណាលនេះ ប្រព្រឹត្តទៅដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ នារសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងមានវត្តមានលោក ខឹម វាសនា ប្រមុខគណបក្សចូលរួមដោយផ្ទាល់ ។

លោក ខឹម វាសនា បានផ្ដាំផ្ញើនូវពាក្យមួយឃ្លាថា សូមបងប្អូនជនរួមជាតិ កុំមានអាម្មណ៍អាក់អន់ចិត្តចំពោះជាតិសាសន៍ខ្លួន ដោយសារប្រៀបនឹងប្រទេសជិតខាង ឃើញប្រទេសខ្លួនអន់ថយទាំងសេដ្ឋកិច្ចទាំងអ្វីៗគ្រប់ផ្នែកទាំងអស់ ។ បងប្អូនត្រូវចាំថា ពូជខ្មែរជាពូជអ្នកសាងអង្គរ មិនចេះចង់បានរបស់គេ មានតែភាពស្មោះត្រង់ ពូជនេះអាចនឹងមានពន្លឺសារជាថ្មី នឹងក្លាយជាពូជដែលអាចជាទីពឹងដល់គេក្នុងលោក នៅក្នុងជំនាន់ពួកយើងនេះ

ប្រភព ៖ News CamLDP

Loading...