ថៃចម្អកអាជ្ញាធរខ្មែរ ថាធ្វើស្ពានឆ្លងផ្លូវអស់ជិត ៤០ម៉ឺនដុល្លារ ខណៈថៃអស់តែ ៥ម៉ឺនដុល្លារ

Loading...

Page បណ្ដាញសង្គមថៃមួយបានធ្វើការបង្ហោះសារសើចចម្អកទៅកាន់អាជ្ញាធរខ្មែរនៅខេត្តកំពង់ស្ពឺ ថាបានធ្វើស្ពានឆ្លងផ្លូវមួយចាយលុយអស់ជិត ៤០ម៉ឺនដុល្លារ ខណៈថៃធ្វើយ៉ាងស្អាត និងរចនាអស់ត្រឹមតែ ៥ម៉ឺនដុល្លារប៉ុណ្ណោះ ។ សារនេះបានធ្វើការចែកចាយនៅលើបណ្ដាញសង្គម និងមានជនជាតិថៃជាច្រើនបានធ្វើការសើចចម្អកផងដែរដល់អាជ្ញាធរខេត្តនេះ ដោយបាននិយាយថា មិនមានអ្វីក្រៅពីអំពើពុករលួយនោះទេ ។

សាររបស់ថៃមួយបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើការរិះគន់នៃការធ្វើស្ពានឆ្លងផ្លូវក្នុងទីរួមខេត្ត ដោយធ្វើអស់រហូតដល់ ៤០ម៉ឺនដុល្លារ ដែលស្មើរនឹង ១៥លានបាតនៃប្រទេសថៃ ប៉ុណ្ណោះ និងមានប្រក់គ្របមិនមានពន្លឺថ្ងៃចូលក្ដៅថែមទៀតផង ដែលខុសអំពីការសាងសង់ស្ពានឆ្លងផ្លូវរបស់អាជ្ញាធរ ខេត្តកំពង់ស្ពឺ ដែលហាលវាលខាងលើ ។ បណ្ដាញសង្គមថៃនោះបានសរសេរយ៉ាងដូច្នេះថា ៖

อย่าชะล่าใจ เพื่อนบ้านจะแซงไทยแล้ว 

สะพานลอยข้ามถนนมูลค่ากว่า 400,000 เหรียญ เปิดตัวอย่างเป็นทางการในจังหวัดกำปงสปือ ทางทิศตะวันตกของกรุงพนมเปญ

เมื่อวันที่ 29 ธันวาคม 2019 ที่ผ่านมา คณะบริหารแห่งจังหวัดกำปงสปือ (อบจ.) ฉลองการเปิดสะพานลอยใหม่ที่มีชื่อว่า “Techo Peace” และมีผู้ว่าราชการจังหวัด และสภาจังหวัดเป็นประธานเปิดงาน โดยพิธีจัดอย่างยิ่งใหญ่ นิมนต์พระสงฆ์สวดพระปริตรทำน้ำมนต์ สะเดาะเคราะห์ ตั้งเครื่องบูชาและถวายสังฆทาน รวมถึงปูพรมแดงกลางถนนเพื่อเป็นเกียรติแก่ผู้มาร่วมงาน

สะพานเตโชนี้ใช้เวลาสร้างกว่า 6 เดือน มีความสูง 5.7 เมตร สะพานมีความยาว 39.39 เมตร และโครงสร้างด้านบนสูงกว่า 3.80 เมตร งบประมาณราว 400,000 เหรียญสหรัฐฯ หรือประมาณ 12 ล้านบาท ภายใต้ความช่วยเหลือของนางเซียงชาน CEO บริษัท เฮง ดีเวลลอปเมนท์ 

ทางอบจ.ยังบอกอีกด้วยว่า สะพานลอยแห่งนี้จะมีบทบาทอย่างมากในการพัฒนารูปลักษณ์ของจังหวัดกำปงสปือ เช่นเดียวกับการลดความแออัดของการจราจร บริษัทเฮง ได้ช่วยเหลือในการก่อสร้างและการพัฒนาโครงสร้างพื้นฐานจำนวนมากในจังหวัด

ព័ត៌មានពិស្ដារ ៖

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ​បាន​រៀប​ចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​នូវស្ពាន​អាកាសថ្មើរជើង​ដែលឈ្មោះថា «តេជោសន្តិភាព» ដំបូងគេបង្អស់​បន្ទា​ប់ពីរាជ​ធានី​ភ្នំពេញ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់។

សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយះពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាស​ថ្មើរជើង​នេះនឹង​ចូលរួម​ចំណែក​យ៉ាងធំធេង ក្នុងការលើ​កកម្ពស់សោភ័ណ​ភាពមុខមាត់​ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះ​ក៏បានកាត់បន្ថ​យការកក​ស្ទះចរាច​រណ៍ផងដែរ ។ ក្រុម​ហ៊ុនហេង​អភិវឌ្ឍន៍បានជួយក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្ត ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ៕

Loading...