ការពិត! រឿងស្នើសុំគ្រូបន្ថែមពីក្រសួង គ្រាន់តែជាលេសរបស់នាយិកានៃវិទ្យាល័យឈើតុំប៉ុណ្ណោះ

Loading...

សារឆ្លងឆ្លើយរបស់សិស្សនៃវិទ្យាល័យហ៊ុនសែនតេជោ ឈើតុំ ដែលឋិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើការបង្ហោះ និងចែកចាយជាបន្ដបន្ទាប់ជាច្រើននៅលើបណ្ដាញសង្គម ដោយសិស្សមួយរូបដែលមិនបង្ហាញអត្តសញ្ញាណក្នុងសារនោះបានប្រាប់ថា ការដកគ្រូចេញពីវិទ្យាល័យហ៊ុនសែនតេជោ ឈើតុំនោះ គ្រាន់តែជាលេសរបស់គណៈគ្រប់គ្រងសាលាប៉ុណ្ណោះ ដែលការពិតនោះ គឺពុំមានគ្រូមកបន្ថែមដូចដែលបាននិយាយប្រាប់សារព័ត៌មាននោះទេ ។

សិស្សវិទ្យាល័យហ៊ុនសែនតេជោ ឈើតុំ បានសម្ដែងការព្រួយបារម្ភបន្ថែមទៀតជុំវិញការផ្លាស់ប្ដូរគ្រូថ្មីមកកាន់វិទ្យាល័យ និងប្រើយុទ្ធិសាស្រ្តបំពេញមហិច្ចតារបស់ខ្លួនដកគ្រូបង្រៀនផ្សេងទៀតចេញ ដើម្បីក្រុមខ្លួនមានលទ្ធភាពបង្រៀនបំប៉នយកប្រាក់ពីសិស្ស ។ ប៉ុន្តែជាអកុសលសិស្សដែលទទួលរងនូវអយុត្តិធម៌ទាំងនោះពុំបានទទួលគ្រូបង្រៀនថ្មីតាមការរៀបរាប់ដ៏គួរឲ្យអាណិតរបស់គណគ្រប់គ្រងសាលានោះទេ ផ្ទុយទៅវិញសិស្សបានបញ្ជាក់ថាវាគ្រាន់តែជាលេសដើម្បីដេញគ្រូបង្រៀនដែលជាឆ្អឹងទទឹងកររបស់បក្សពួកខ្លួនប៉ុណ្ណោះ ។​

ទន្ទឹមនឹងការសម្រេចមហិច្ចតានេះហើយ សិស្សបានប្រាប់មកកាន់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលជាមិត្តភក្ដិរបស់លោកគ្រូទាំង ៣ ដែលបានបណ្ដេញចេញ ដោយឌឺដងផ្លែផ្កាទៅកាន់សិស្សថា បើសាលាគេមិនទទួល(គ្រូបង្រៀនទាំង៣) ក៏សាលាមិនទទួលវិញនោះដែរ ។ សិស្សនោះបានសម្ដែងក្ដីអស់សង្ឃឹមក្នុងការរៀនសូត្រ និងចង់ឈប់រៀន ខណៈអ្នកលេងបណ្ដាញសង្គមមិត្តរបស់លោកគ្រូទាំង ៣ ដែលត្រូវសាលាឃុបឃិតបណ្ដេញចេញនោះ ឲ្យសិស្សនោះបន្ដការរៀនសូត្របន្ដទៀត ដោយមានការថតជាវីដេអូអនឡាញ បង្រៀនពួកគេ ដើម្បីត្រៀមប្រឡងនាពេលខាងមុខ ។

ខណៈពេលនេះដែរ ក្រសួងអប់រំបានធ្វើការចេញការហាមប្រាមដោយមិនឲ្យសិស្សនិយាយរឿងនយោបាយក្នុងបរិវេណសាលារៀន ព្រោះជាកន្លែងអព្យាក្រឹត្យ ហើយអ្នកនាំពាក្យគណបក្សប្រជាជនបានសរសើរពលរដ្ឋខ្មែរថាជាពលរដ្ឋឆ្លាត ដោយពួកគេមិនតាមដាននយោបាយផងដែរ ។

នាយិកាសាលា អ៊ុល ចន្នី ដែលតែងតែឌឺដងឲ្យសិស្ស

ប្រភព ៖ បណ្ដាញសង្គម

Loading...