ឆ្នាំក្រោយនេះ! ប្រាក់ខែកម្មករឡើងបាន ៨ ដុល្លារ តែម្ចាស់បន្ទប់ជួលឡើងថ្លៃ ១០ដុល្លារ

Loading...

បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអំពាវនាវថាកុំឲ្យឡើងថ្លៃឈ្នួលបន្ទប់ ព្រោះឆ្នាំនេះមិនមានឡើងច្រើនក្ដី ក្នុងឆ្នាំ២០២០ ជិតចូលមកដល់ ការដំឡើងប្រាក់ខែកម្មករកម្មការិនីរោងចក្រក៏បានកើនឡើងដូចលោកមានប្រសាសន៍ ប៉ុន្តែកើនឡើងនេះគឺបានត្រឹមតែ ៨ ដុល្លារប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេរិតតែលែងសប្បាយចិត្តពីការឡើងប្រាក់ខែនេះ គឺម្ចាស់បន្ទប់ជួលម្នាក់បានធ្វើការឡើងថ្លៃជួលបន្ទប់ភ្លាមៗផងដែរ ក្រោយពេលដឹងដំណឹងថាមានការដំឡើងប្រាក់ខែនៅឆ្នាំក្រោយ ដែលឡើងនោះគឺលើស ២ ដុល្លារបន្ថែមលើការដំឡើងប្រាក់ខែកម្មករ កម្មការិនី គឺឡើងរហូត ដល់ ១០ដុល្លារឯណោះ ។

ពាក់ព័ន្ធទៅនឹងករណីដំឡើងប្រាក់ខែនេះ អ្នកលេងបណ្ដាញសង្គម និងជាកម្មករកម្មការិនី ពិសេសរោងចក្របានធ្វើការត្អូញត្អែរភ្លាមៗផងដែរ ក្រោយពីមានការដំឡើងថ្លៃឈ្នួលបន្ទប់ដែលខ្លួនរស់នៅដែលលើសពីការដំឡើងប្រាក់ឈ្នួលរបស់ពួកគេ ។ ប៉ុន្តែអាចផងដែរដោយសារតែការដំឡើងនេះ គឺម្ចាស់ផ្ទះជួលមួយចំនួនគិតថា កម្មករកម្មការិនីជាច្រើនរស់នៅជាមួយគ្នា ហើយជួយចេញលុយគ្នាថ្លៃទឹកភ្លើង និងផ្ទះដែលជាការសន្សំសំចៃមួយ ។

តែទោះជាយ៉ាងនេះក្ដី កម្មករកម្មការិនីជាច្រើនមកធ្វើការងារក៏ព្រោះតែរកប្រាក់ចិញ្ចឹមគ្រួសារ ដូចនេះការប្រតិកម្មពីការដំឡើងថ្លៃឈ្នួលផ្ទះនេះ អាចជាកត្តាមួយជម្រុញឲ្យមានការតវ៉ាផងដែរ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធិភាពនោះឡើយ ព្រោះម្ចាស់ផ្ទះជួល ឬបន្ទប់ជួលអាចនឹងមានអ្នកថ្មីៗចូលជួលបន្ថែមទៀតព្រោះតែចំនួនអ្នកជួលបានកើនឡើង និងមានច្រើនផងនោះ ពួកគេអាចនឹងមិនខ្វល់ខ្វាយ ក្នុងការជួលឲ្យអ្នកដែលគ្មានលទ្ធភាពនោះទេ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...