អីយ៉ា! ខ្មែរភ្ញាក់ឡើង បង្គោលព្រំដែនយួន-ខ្មែរ ឥឡូវបោះចូលក្នុងទឹកដីខ្មែរជ្រៅៗណាស់

Loading...

ព្រំដែនកម្ពុជាវៀតណាមបង្កឲ្យមានភាពចម្រូងចម្រាសខាងផ្នែកនយោបាយរវាងរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែររហូតមកទល់បច្ចុប្បន្ន ដែលការមិនឯកភាពគ្នារវាងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ដោយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម ដែលតាមដាននយោបាយ និងខ្វល់ខ្វាយពីទឹកដីខ្លួន ពិសេសគឺការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ ដែលពិសេសព្រំដែនយួនឬវៀតណាម ជាមួយនឹងខ្មែរ ឬកម្ពុជា ។

ពាក់ព័ន្ធទៅនឹងការបោះបង្គោលព្រំដែន មានការមន្ទិលសង្ស័យដោយ Google Maps ត្រង់ចំណុចខ្លះបានធ្វើការផ្ដិតយករូបភាពបាន ប៉ុន្តែកន្លែងខ្លះពុំអាចយករូបភាពបាននោះទេ ។ ត្រង់ចំណុចនេះយើងមិនទាន់បានបញ្ជាក់ថាព្រំដែនយើងនៅចំណុចណាពិតប្រាកដនោះឡើយ ។ ដោយឡែកព្រំដែនភាគច្រើនដែល Google Maps ដែលជាសេវាកម្មផ្ដិតយករូបភាព GPS បានធ្វើការផ្ដិតយករូប និងដៅសម្គាល់ព្រំដែនខ្លះ ពិសេសនៅតំបន់ជិតព្រំដែនវៀតណាម ហើយគម្លាតនៃការបោះបង្គោលព្រំដែន គឺខាងភាគីវៀតណាមបានបោះចូលទៅកាន់ទឹកដីខ្មែរ ដែលមានកន្លែងខ្លះស្ទើរតែរាប់សិបគីឡូម៉ែត្រឯណោះ ។ បើទោះជាយ៉ាងនេះក្ដីអ្នកវិភាគខ្លះថា Google Maps មិនអាចយកជាការបាននោះឡើយ ។

បើតាមការសង្កេតនិងស្រាវជ្រាវ ការបោះបង្គោលព្រំដែននៅតំបន់ភាគឦសាន នៃប្រទេស គឺពុំមានរូបភាពបញ្ជាក់ថានៅត្រឹមណានោះឡើយ ខណៈ Google Maps ក៏ពុំបានផ្ដិតរូបភាពពីតំបន់ទាំងនោះឡើយ ដោយហេតុថាមានព្រៃក្រាស់ ឬតំបន់ភ្នំ ហើយក៏ដូចជាតំបន់ទាំងនោះពុំទាន់មានផ្លូវខ្វែងខ្វាត់អភិវឌ្ឍន៍ពេញលេញផង ។ ប៉ុន្តែនាពេលប៉ុន្មានខែមុននេះ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ១៩៨៥ និងឆ្នាំ២០០៥ បានធ្វើការអនុម័តរួចហើយ​ស្ដីពីការបោះបង្គោលព្រំដែនវៀតណាម និងកម្ពុជា ដែលបោះបាន ៨៤% ហើយនាពេលនោះ ដែលទទួលបានការរិះគន់ និងប្រតិកម្មពីអ្នកតាមដានកិច្ចការនយោបាយខ្មែរជាច្រើនពិសេសយុវជនខ្មែរ ថាពួកគេពុំបានដឹងច្បាស់ថាព្រំដែនកម្ពុជា-វៀតណាមនោះ មាននៅត្រង់ចំណុចណាខ្លះតាមបណ្ដោយព្រំដែននោះឡើយ ៕

បង្គោលព្រំដែនលេខ ១៥៨ (ត្រឹមត្រូវ )
ចំណុចបង្គោលព្រំដែនលេខ ២៧៥ (ផែនទី Google Map)
ចំណុចបង្គោលព្រំដែនលេខ ២៧៥ ជាមួយរូបភាព ( SOWANN SMITH)
បង្គោលព្រំដែនលេខ ១៥០
ភូមិ​សាទុំ​,​ ឃុំ​ជាំ​ក្រវៀន​,​ ស្រុក​មេមត់​,​ ខេត្ត​ត្បូងឃ្មុំ​
ចំណុចព្រំដែនយួនខ្មែរ ២៦៥ (Google Map) តែមានផ្សារយួនក្នុងទឹកដីខ្មែរដាក់អក្សរយួន
បង្គោលព្រំដែនលេខ ២៦៥ ខេត្តតាកែវ

ប្រភព ៖ Google Map

Loading...