ខ្លាំង! ខឹងសិស្សមិនរៀនបំប៉នជាមួយ រៀបគម្រោងការឃុបឃិត ដកគ្រូបង្រៀនស្ងាត់ៗចោល!

ខេត្តពោធិ៍សាត់ ៖ ករណីអយុត្តិធម៌មួយបានកើតឡើងទៅលើគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនឈើតុំ ដែលឋិតនៅក្នុង ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលក្រុមបក្សពួករួមទាំងនាយិកាសាលាបានធ្វើការផ្ដិតមេដៃប្ដឹង និងដកគ្រូក្របខណ្ឌស្របច្បាប់ និងបង្រៀនយកចិត្តទុកដាក់ចំពោះសិស្ស ដែលមានមានការស្រឡាញ់ចូលចិត្ត និងគោរពពីអាណាព្យាបាល ដែលខុសអំពីគ្រូដទៃដែលបានសហការគ្នាប្ដឹង សិស្សមិនសូវចាប់អារម្មណ៍ និងរៀនជាមួយ ដែលហេតុការណ៍នេះកើតឡើងខណៈ នាយិកា និងបក្សពួកនៅក្នុងសាលាធ្វើការសរសេរលិខិតបញ្ជូនទៅកាន់មន្ទីរអប់រំខេត្ត ដែលហេតុការណ៍នេះត្រូវបានគ្រូៗដែលត្រូវបានដកចេញតវ៉ា និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកហូរហែរ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

នាយិកាវិទ្យាល័យហ៊ុនសែនឈើតុំ (រូបភាព Facebook) ដែលមេក្លោងដាក់ប្ដឹងដកគ្រូបង្រៀនដែលខ្លួនមិនពេញចិត្ត
រូបលោក ចាន់ ស្នា គ្រូមួយក្នុងចំណោមគ្រូឯទៀតដែលដកគ្រូដែលសិស្សគោរពស្រឡាញ់ទាំង ៣ នាក់
Loading...
នាយករង ឆេង ចាន់រឿន ដែលបានស៊ីញ៉េសុំដកគ្រូដែលសិស្សគោរពស្រឡាញ់
នាយករង ឆេង ចាន់រឿន ដែលបានស៊ីញ៉េសុំដកគ្រូដែលសិស្សគោរពស្រឡាញ់
Loading...

មានដំណឹងលេចឮពីវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់ ឈ្មោះវិទ្យាល័យឈេីតុំ គឺករណីមន្ទីរអប់រំខេត្តបានស្នេីដកលោកគ្រូបង្រៀនចំនួនបីនាក់ ឲ្យឈប់បង្រៀននៅវិទ្យាល័យនោះដោយអាងថាមានបណ្ដឹងពីតំណាងសហគមន៍ និងអាណាព្យាបាល។ តែបេីតាមសិស្សានុសិស្សជាច្រេីននាក់ដែលបានរៀនជាមួយលោកគ្រូទាំងនោះថាមូលហេតុដែលគេចង់បណ្ដេញគ្រូទាំងនោះចេញគឺមកពីសិស្សជាច្រេីនចង់រៀនតែជាមួយលោកគ្រូទាំងនោះ ហេីយមិននាំគ្នាចូលរៀនម៉ោងបំប៉នជាមួយគ្រូផ្សេង ធ្វេីឲ្យគ្រូដទៃគ្មានសិស្សរៀនជាមួយ ទេីបបានកេីតរឿងក្ដៅក្រហាយដល់គ្រូដទៃ និងគណគ្រប់គ្រងរបស់សាលា ក៏កេីតមានករណីបណ្ដេញគ្រូទាំងបីនាក់ចេញ ឲ្យទៅធ្វេីការនៅកន្លែងផ្សេងទាំងដែលពួកគាត់បាន និងកំពុងបង្រៀនសិស្សទៅតាមភារកិច្ចធម្មតា។

Loading...

រឿងហេតុនេះទេីបបានឲ្យមានការកេីតទុក្ខមិនសុខចិត្តពីសិស្សានុសិស្សដែលកំពុងរៀនជាមួយលោកគ្រូទាំងនោះជាច្រេីន(តាមការអះអាងមកថាសឹងតែមួយសាលាទៅហេីយ) ទាំងអតីតសិស្សរបស់ពួកគាត់ និងអាណាព្យាបាលសិស្សមួយទៀតចំនួនផង។ ដោយមានរឿងអយុត្តិធម៌ដូចនេះ សិស្សានុសិស្សទាំងនោះបាននាំគ្នាតវ៉ា និងមិនបានចូលរៀនអស់ប៉ុន្មានថ្ងៃដោយសារការអនុវត្តនីតិវិធីរបស់គណគ្រប់គ្រងទៅលេីលោកគ្រូទាំងនោះ។ កាលពីជាងមួយសប្ដាហ៍មុនខ្ញុំក៏បានឮប្អូនស្រីម្នាក់រៀនថ្នាក់ទី11នៅវិទ្យាល័យនោះ បានទូរសព្ទចូលវិទ្យុABCរៀបរាប់រឿងរ៉ាវអយុត្តិធម៌ដែលកេីតឡេីងចំពោះលោកគ្រូរបស់គេយ៉ាងនេះដែរ។​​

ហេីយក៏មានអតីតសិស្សរបស់លោកគ្រូទាំងនោះបានអះអាងថាពួកគេបានរៀនជាមួយលោកគ្រូទាំងនោះ គឺពួកគាត់ជាគ្រូល្អ បង្រៀនសិស្សដោយទឹកចិត្ត ហេីយអតីតសិស្សទាំងនោះមិនជឿថាគ្រូរបស់ពួកគេបានប្រព្រឹត្តកំហុសដូចដែលថ្នាក់លេីបានចោទប្រកាន់នោះដែរ។ ការប្ដូរលោកគ្រូទាំងបីនាក់នេះចេញគឺអាងលេីបណ្ដឹងរបស់អាណាព្យាបាលមួយចំនួន (មិនដឹងថាអាណាព្យាបាលណាទេដែលមិនចង់ឲ្យកូនរៀនជាមួយគ្រូល្អ)​​ ថាក្មេងដែលរៀនជាមួយគ្រូទាំងនោះមានអាកប្បកិរិយាមិនល្អ (???) ហេីយថាលោកគ្រូទាំងនោះបានបង្កភាពរញ៉ៃរញ៉ៃដល់សាលា(???)

ទេីបមន្ទីរអប់រំសម្រេចស្នេីទៅអភិបាលខេត្តឲ្យប្ដូរលោកគ្រូទាំងប៉ុន្មាននាក់នោះចេញទៅ។ ព័ត៌មានលម្អិតយ៉ាងណាទៀតនោះអាស្រ័យសាមីខ្លួនមានមតិតាមការពិតដែលមានទៅចុះ តែបេីថាតាមឮសិស្សដែលបានរៀនជាមួយគ្រូៗទាំងនោះនិយាយគឺថាមិនដូចអ្វីដែលគេចោទប្រកាន់ពួកគាត់នោះទេ។ ហេីយបេីគិតពីអាណាព្យាបាលវិញ មានតែចង់ឲ្យកូនរៀនជាមួយគ្រូដែលបង្រៀនល្អ ចំណែកឯការដែលថាសិស្សរៀនទៅមានអាកប្បកិរិយាមិនល្អនោះ ខ្ញុំដូចមិនជឿព្រោះខ្ញុំក៏ស្គាល់សិស្សមួយចំនួនដែលរៀនជាមួយគ្រូទាំងនោះដែរ។ សូមបងប្អូនណាដែលចេះដឹងអំពីច្បាប់សហលក្ខន្តិកមន្ត្រីរាជការជួយបកស្រាយពន្យល់ពីបញ្ហានេះផង និងជួយពិចារណាតាមការគិតឃេីញរៀងខ្លួនទៅចុះ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក មាស សៅភារិទ្ធ ដែលជាគណនីមួយក្នុងចំណោមគ្រូបង្រៀនដទៃទៀតដែលត្រូវបានដកនោះបានបង្ហាញការមិនគាំទ្រនូវជំហរនៃការដកនេះឡើយ ដោយការចោទប្រកាន់ទាំងនេះជាការចោទប្រកាន់ដែលមិនមានលក្ខណៈវិនិច្ឆ័យ ច្រណែនឈ្នានីស ដែលលោក និងគ្រូឯទៀតដែលត្រូវបានដកនេះបានទទួលការស្រឡាញ់ចូលចិត្ត និងគោរពពីសិស្សជាច្រើន ក្នុងវិទ្យាល័យនោះ ។ លោកបានសរសេរយ៉ាងដូច្នេះថា ៖

ពួកខ្ញុំមិនព្រមទទួលយកនូវចំណាត់តាំងនេះទេ ពីព្រោះវាជាកាចោតប្រកាន់មកលើពួកខ្ញុំទាំងបំពាន ព្រមទាំងគ្មានការចុះស៊ើបអង្កេត ស្រាវជ្រាវ វិនិច្ឆ័យលើករណីនេះបានច្បាស់លាស់ទៀតផង ។ ការចោតប្រកាន់នេះគឺកើតចេញពីការរើសអើង ការច្រណែនឈ្នានីស ដែលពួកខ្ញុំទទួលបាននូវការស្រឡាញ់ចូលចិត្ត និងគោរពពីសិស្សច្រើន ។

ចឹងហើយបានជាពួកគេរកវិធីសាស្រ្តផ្សំគំនិតគ្នាជាមួយសហគមន៍ផ្តិតមេដៃដើម្បីប្តឹងពួកខ្ញុំទាំងដែលសហគមន៍ទើបតែបានមកចូលរួមក្នុងកិច្ចការសាលារៀនក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ការប្តឹងរបស់ក្រុមគាត់មានលក្ខណៈលួចលាក់បំផុតហាមគ្រូដទៃទៀតមិនអោយនិយាយអ្វីទាំងអស់ ។ ពួកខ្ញុំទាំង5 នាក់តាមសួរគ្រូផ្សេងគាត់ឆ្លើយបានត្រឹមតែថា មិននឹកស្មានថារឿងគេហ៊ានធ្វើដល់ថ្នាក់នឹង ? គ្រូៗទាំងអស់នោះមិនហ៊ាននិយាយប្រាប់ពួកខ្ញុំទេព្រោះគាត់ខ្លាចគេស្តីអោយ ។ ពួកគេនិយាយបំបិតមាត់គ្រូផ្សេងៗ ហើយហាមមិនអោយបង្ហោះអ្វីផ្តេសផ្តាសនោះទេ គឺវាជាកាបំបិទនូវសិទ្ធិសេរីភាព គាបសង្កត់គ្រប់បែបយ៉ាង ។

មកដល់ពេលនេះពាក្យបណ្តឹងក៏អត់អានអោយពួកខ្ញុំស្តាប់ ស្នាមមេដៃរបស់សហគមន៍ក៏អត់អោយឃើញ ហៅពួកខ្ញុំទាំង5នាក់ទៅណែនាំធ្វើកិច្ចសន្យាលើកទី1នៅសាលាក៏គ្មាន នៅការិយាល័យក៏គ្មាន នៅមន្ទីរក៏គ្មាន ស្រាប់តែនៅសុខៗប្តឹងដកតែម្តងដែលវាខុសពីនីតិវិធីនៃច្បាប់អប់រំ ។ បន្ទាប់មកពាក្យបណ្តឹងនោះក៏បានទៅដល់អភិបាលខេត្តតែម្តង ។ ម្យ៉ាងវិញទៀត យើងឃើញថាអត់មានការចុះស៊ើបអង្កេតស្វែងរកចម្លើយពិតពីសិស្ស និងអាណាព្យាបាលសិស្សនោះទេ ។ គ្មានភស្តុតាងឬពាក្យបណ្តឹងមកបង្ហាញនោះទេ ដោយគ្រាន់តែសួរមកពួកខ្ញុំថា “តើពួកប្អូនបានធ្វើអ្វីខ្លះទើបសហគមន៍មិនពេញចិត្ត ហើយស្នើសុំដកប្អូនទាំង5 ចេញពីសាលា ? ” ចុងក្រោយក៏សម្រេចដកពួកខ្ញុំចំនួន3នាក់ ដោយលើកលែងអ្នកគ្រូ2នាក់ ។

ក្នុងកាលៈទេសៈនោះពួកខ្ញុំក៏យល់ព្រម ទាំងមិនអស់ចិត្ត ។ កំឡុងពេលមកដល់ផ្ទះវិញពួកខ្ញុំបានសាកសួរពត៌មានតាមរយៈសិស្ស ថាតើឪពុកម្តាយធ្លាប់បានផ្តិតមេដៃសុំដកគ្រូដែរឬទេ ? ពួកគាត់បានឆ្លើយតបទៅវិញថា ពុំធ្លាប់បានធ្វើការផ្តិតមេដៃដកគ្រូ ឬផ្តិតក្នុងរឿងអ្វីដែលទាក់ទងនិងសាលានោះទេ ។ នៅពេលនោះពួកគាត់ក៏បានសំដែងនូវការសោកស្តាយ មិនពេញចិត្តនឹងរឿងដែលបានកើតឡើង ថែមទាំងបង្ហាញការគាំទ្របន្តអោយពួកខ្ញុំនៅបង្រៀនដោយការពេញចិត្ត ការស្រឡាញ់នៅអង្គភាពដើមទៀតផង ដោយសារពួកគាត់សុទ្ធតែបានដឹង បានស្គាល់ថាពួកខ្ញុំជាគ្រូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយ ។ ចំពោះសិស្សវិញនៅពេលដែលបានដឹងដំណឹងពីការដកគ្រូទាំង5នាក់ពួកគេបានទ្រហ៊ោយំយ៉ាងខ្លាំងស្ទើគ្រប់កម្រិតថ្នាក់ រហូតមានសិស្សសន្លប់ដោយសាការសោកស្តាយ និងមិនអស់ចិត្ត ។ ការយំនេះបន្តរហូតនៅពេលពួកគេជួបពួកខ្ញុំទោះបីជាមានការទប់ស្កាត់ពីសាលាយ៉ាងណាក៏ដោយ ។

ចំពោះគ្រូអសកម្មមួយចំនួន មកបង្រៀនមិនទៀងទាត់ ប្រើសំដីអសីលធម៌ មើលងាយគ្រូបង្រៀនដូចគ្នា ជេរប្រមាថ គំរាមកំហែងសិស្ស បណ្តេញសិស្សចេញ ដើរមួលបង្កាច់ លាបពណ៌អ្នករួមការងារ ជេរម្រាយសិស្សទាំងកំហឹង ព្រមទាំងបញ្ចេញកាយវិការហឹង្សា បោកសម្ភារៈនៅចំពោះមុខសិស្សបែរជាគ្មានចំណាត់ការថែមទាំទទួលបានការលើកសរសើរ និងចូលចិត្ត ។ សកម្មភាពទាំងនេះបានបង្កជារូបភាពនៃគំរូអាក្រក់ដល់សិស្ស ព្រមទាំងបង្កនូវសម្ពាធទៅលើផ្លូវចិត្តសិស្សយ៉ាងខ្លាំង ដែលទាំងនេះហើយធ្វើអោយបាត់បងសេក្តីថ្លៃថ្នូរជាគ្រូបង្រៀន ហើយសិស្សបាត់បង់នូវទំនុកចិត្ត ការគោរព រហូតឈានដល់ការពុំសូវស្តាប់បង្គាប់ ។ ឃើញបែបនេះពួកគាត់ក៏បានចោតថាពួកខ្ញុំទាំង5នាក់បានបំពាក់បំប៉នមនោគមន៍វិជ្ជា និងបង្រៀនសិស្សអោយអសីលធម៌ទៅវិញ ។

សួរថា សិស្សម្នាក់ៗត្រូវទទួលចំណេះដឹងពីគ្រូជាច្រើននៅក្នុងសាលា ទាំងនៅក្នងគ្រួសា និងនៅក្នុងសង្គម ហេតុអ្វីបានជាទម្លាក់កំហុសមកលើពួកខ្ញុំតែ5នាក់ទៅវិញ ? តើវាយុត្តិធម៌ទេសម្រាប់ពួកខ្ញុំ ។ ចំពោះរឿងរៀនបំប៉ននៅក្នុងសាលាវិញ ពួកខ្ញុំក៏បានចូលរួមបង្រៀនដូចគ្រូដ៏ទៃទៀតដែរ ពុំបានប្រឆាំនឹងគម្រោងរបស់សាលា ឫមិនចូលបង្រៀន និងមិនបានរារាំងសិស្សអោយចូលរៀនបំប៉ននោះដែរ (អាចសាកសួរសិស្សបាន) ។ ចំពោះសិស្សដែលតវ៉ា និងការរៀនបំប៉នដោយសារ ពួកគេបានជួបផ្ទាល់នឹងគ្រូឧទ្ទេសថ្នាក់ជាតិមកពីក្រសួងហើយសួរថា តើពួកខ្ញុំអាចមិនចូលរៀនបំប៉នបានដែរឬទេ ?

គាត់បានឆ្លើយថា បាន ប្អូនអាចមិនចូលរៀនបានព្រោះជាសិទ្ធិរបស់ប្អូន ។ ម្យ៉ាងទៀតការរៀននេះតម្រូវអោយបង់ប្រាក់ ដូចនេះមិនអាចបង្ខំបានឡើយ ។ ទាក់ទងនឹងការតវ៉ានេះផងដែរ ដោយសិស្សមើលឃើញថាការបំប៉នពុំគ្រប់ម៉ោង មុខវិជ្ជាខ្លះមួយសប្តាហ៍បានតែ 2 ឬ3 ម៉ោងប៉ុណ្ណោះ ។

ហេតុនេះវាពុំគ្រប់គ្រាន់សម្រាប់ពួកគេទទួលបានចំណេះដឹងពេញលេញនៅក្នុងកាសិក្សា ក៏ដូចត្រៀមសម្រាប់ការប្រឡងឡើយ ។ ហេតុផលទាំងនេះសិស្សបានយកទៅនិយាយជាមួយសាលាជាច្រើនលើកច្រើនសារ ប៉ុន្តែសាលាឆ្លើយតបវិញត្រូវតែរៀនបំប៉នព្រោះវាជាគម្រោងរបស់ក្រសួងទោះចង់ ឬ មិនចង់ត្រូវតែរៀន រហូតមានការប្រើសំដីធ្ងន់ៗទៅលើសិស្សថែមទាំងចាក់សោរបន្ទប់ថ្នាក់ទី12c និង11cចំនួន2ថ្ងៃមិនអោយរៀន ដោយសិស្សខ្លះត្រូវអង្គុយរៀននៅក្រោមម្លប់ឈើ និងនៅលើបង់ទៀតផង ។ ជាចុងក្រោយពួកខ្ញុំសូមស្នើដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរមេត្តាសូមជួយពិនិត្យ និងស្រាវជ្រាវលើរឿងរ៉ាវទាំងនេះឡើងវិញដោយក្តីអនុគ្រោះ ៕

ប្រភព ៖ បណ្ដាញសង្គម