អភិបាលខេត្តសៀមរាបថ្មី ទុកឲ្យផ្លូវនានាក្នុងក្រុងខូច និងមិនជួសជុលអស់រយៈពេល ១ ឆ្នាំគត់

Loading...

ប្រជាពលរដ្ឋខ្មែរនៅលើបណ្ដាញសង្គមបានធ្វើការបង្ហោះសារមិនពេញចិត្តជាបន្ដបន្ទាប់ខណៈ រដូវវស្សាឈានចូលរដូវរងារញ័រញាក់ ការជួសជុលផ្លូវថ្នល់ និងការងារជួសជុលផ្លូវផ្សេងៗនៅក្នុងខេត្តសៀមរាបហាក់មានភាពស្ងាត់ជ្រងំ ខណៈអភិបាលខេត្តថ្មីគឺ លោក ទៀ សីហា ដែលបានតែងតាំងដោយព្រះមហាក្សត្រ ឲ្យមកកាន់ការងារនៅក្នុងខេត្តសៀមរាបបង្ករបួសផ្លូវចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ និងធ្វើឲ្យមានភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក ។ ពាក់ព័ន្ធនឹងរឿងនេះផងដែរប្រជាពលរដ្ឋខេត្តសៀមរាប បានសម្ដែងការមិនពេញចិត្តចំពោះអភិបាលខេត្តរូបនេះដោយបង្ហោះជាសារឌឺដងផ្លែផ្កាបន្ថែម ទៅវិញខណៈខ្លួនពុំមានអំណាចក្នុងការតតាំងចំពោះរឿងនេះ ។

ពាក់ព័ន្ធទៅនឹងការជួសជុលផ្លូវខូចខាតក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តសៀមរាបដែលដឹកនាំដោយអភិបាលខេត្តថ្មី គឺលោកទៀ សីហា ហាក់ដូចជាមានការយឺតយ៉ាវ និងស្ងាត់ស្ងៀម ដែលបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើនខ្សែក្នុងតំបន់ទេសចរខេត្តសៀមរាបទទួលរងនូវការលំបាកជាច្រើនក្នុងការធ្វើដំណើរ ។ ចំពោះរឿងនេះ ពលរដ្ឋខេត្តសៀមរាបជាច្រើន បានរអ៊ូរទាំដាក់បណ្ដាញសង្គមហ្វេសប៊ុក ដែលជាបណ្ដាញសង្គមដ៏ពេញនិយមនៅក្នុងស្រុកខ្មែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋម្នាក់បានធ្វើការបង្ហោះរូប និងផ្លូវថ្នល់ខូចខាតជាច្រើន ដែលលោកអ្នកអាចពិនិត្យមើលដូចខាងក្រោមនេះ ៖

ខេត្តសៀមរាបខ្ញុំស្ងាត់ជ្រងំ!!!

អបអរសាទរឯកឧត្តម ទៀ សីហា ដែលត្រូវបានព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប គំរប់មួយឆ្នាំល្មម។ តើមួយឆ្នាំនេះឯកឧត្តមមានសមិទ្ធិផល និងស្នាដៃអ្វីខ្លះដែរ? ខ្ញុំបាទសូមជូនរូបភាពផ្លូវថ្នល់ក្នុងក្រុងសៀមរាបនៃយើង កាលពីរដូវវស្សា ឥឡូវចូលរដូវប្រាំងហើយទឹកដែលដក់លើផ្លូវថ្នល់ទាំងនោះក៏រីងស្ងួតអស់ហើយៗក៏ក្លាយទៅជាគង្ហុកជ្រៅៗ និងហុយដីទ្រលោម។
ខ្ញុំ និងប្រជាជនដទៃបានបង់ពន្ធផ្លូវសម្រាប់រថយន្តរៀងៗខ្លួនរួច ទៅហើយណាទាន។

សូមសរសើរ ឯកឧត្តម គួច ចំរើន ត្រឹមតែរយៈពេលខ្លីសោះដែល ឯកឧត្តមទទួលភារកិច្ចជាអភិលនៃគណៈអភិបាលខេត្តព្រះសីហនុ តែឯកឧត្តមហាក់មានសមិទ្ធិផល និងស្នាដៃច្រើន។ តើឯកឧត្តមអាចចែករំលែកបទពិសោធន៍ល្អៗទាំងនេះ ដល់ថ្នាក់ដឹកនាំខេត្តដទៃបានទេ?

ខ្ញុំសូមផ្ញើក្តីស្រឡាញ់ ក្តីនឹករលឹក ក្តីរាប់អាន និងសេចក្តីគោរពជូនដល់ឯកឧត្តមទាំងពីរពីចម្ងាយផង។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ២០១៩

Loading...