ព្រឹត្ដិការណ៍ធំៗ ៥ យ៉ាង ដែលកំពុងដាស់ប្រជាពលរដ្ឋខ្មែរ ឲ្យងាកមកតាមដាននយោបាយ

នយោបាយជាអាយុជីវិតរបស់ប្រទេសជាតិ មិនថាប្រទេសនោះជាប្រទេសកាន់របបកុម្មុយនីស ឬសេរីនោះឡើយ ។ ចំពោះអ្នកតាមដាននយោបាយស្រុកខ្មែរ ច្បាស់ជាបានដឹងនូវហេតុការណ៍ធំៗ ៤ ដែលជាសញ្ញា ដាស់ឲ្យប្រជាពលរដ្ឋខ្មែរងាកមកតាមដាននយោបាយស្រុកទេស និងព្យាយាមស្ដាប់ហេតុផលឡើងវិញ ដែលភាគច្រើនគឺយុវជនចាប់ពីអាយុ ២០ឆ្នាំឡើងទៅ ពិសេសសិស្សនិស្សិតដែលកំពុងសិក្សា និងតាមដានព្រិត្តិការណ៍សង្គមនានា ដែលពីមុនៗ ពលរដ្ឋខ្មែរ ពុំដែលតាមដាននយោបាយស្រុកទេសរបស់ខ្លួននោះទេ និងមិនសូវជឿអ្នកនយោបាយខ្មែរឡើយ ។ រឿងរ៉ាវទាំង ៤ នោះរួមមានដូចជា ៖

១. ស្ដូប ៧ មករា របស់វៀតណាមសាងសង់ជិត ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា

ជាការពិតណាស់ វៀតណាមបានបោះទឹកប្រាក់រាប់លានដុល្លារសម្រាប់ធ្វើការសាងសង់ស្ដូប ៧ មករា នៅតាមបណ្ដាខេត្តនានា ដែលការធ្វើនេះ ពួកគេនឹងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកខ្មែរឲ្យដឹងគុណខ្លួន នៅថ្ងៃ ៧ មករា ១៩៧៩ ដែលវៀតណាមបាននិយាយថា យួនមានគុណលើខ្មែរ រឿងនេះ ។ ងាកទៅកាន់អ្នកតាមដាននយោបាយ និងប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងស្ដាប់ការបកស្រាយរបស់ចាស់ៗ បូករួមទាំងការស្រាវជ្រាវផងនោះ ពួកគេបាននិយាយថា ជាល្បិចរបស់វៀតណាមទាំងស្រុង ដើម្បីយកទឹកដីខ្មែរ ។

Loading...

រឿងនេះត្រូវបានមហាជនទទួលស្គាល់ថា វៀតណាមពិតជាកំពុងធ្វើផែនការដើម្បីលេបយកទឹកដីខ្មែរពិតមែន ដែលអ្នកនយោបាយរួមមានលោក ខឹម វាសនា បានបកស្រាយជាច្រើនជុំវិញបញ្ហានេះ ដែលវៀតណាមនឹងមិនបោះបង់ក្ដីស្រមៃខ្លួនទេ ព្រោះដើម្បីទប់ទល់ឥទ្ធិពលចិន ។ សារសម្លេងរបស់ លោក ខឹម វាសនា បានដាស់កូនខ្មែរជាច្រើនឲ្យមកចូលរួមចលនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបង្ហោះសារនៅលើបណ្ដាញសង្គមដើម្បីឲ្យខ្មែរសម័យបច្ចុប្បន្ន ពិសេសកូនខ្មែរទទួលដឹងការពិតពីថ្ងៃ ៧ មករា ១៩៧៩នេះ ។ រឿងនេះពុំសូវមានការចាប់អារម្មណ៍នោះទេ ព្រោះជាការធ្វើស្ងាត់ៗ ដោយវិស្វករវៀតណាម តែមានការចុះផ្សាយនៅលើគេហទំព័រវៀតណាម ជាភាសាអង់គ្លេសយ៉ាងផុសផុល ។

២. ទឹកប្រាក់ ១៥០០០៛ មានរូបវិមានឈ្នះៗ ដែលមហាជនយល់ថាជាវិមានយួន

ពាក់ព័ន្ធនឹងករណីទឹកប្រាក់បោះពុម្ពថ្មី ដែលដាក់ឲ្យប្រើប្រាស់កាលពីប៉ុន្មានខែមុននេះ បានបង្កការរំជើបរំជួល និងក្ដៅក្រហាយផងដែរ នៅលើបណ្ដាញសង្គមកម្ពុជា និងក្រៅប្រទេស ដោយសារតែរូបភាពនៅក្នុងក្រដាសប្រាក់ ១៥០០០៛ មានរូបវិមានឈ្នះៗ ដែលវិមាននេះក៏មានការចូលរួមថវិការសាងសង់ដោយរដ្ឋាភិបាលវៀតណាមផងដែរ ។ ការដែលបោះពុម្ពលុយបែបនេះ ប្រជាពលរដ្ឋខ្មែរអ្នកវិភាគមួយចំនួនយល់ថា ជារឿងដែលមិនគួរឲ្យជឿព្រោះភាគច្រើននៃប្រទេសលើលោកគ្មានក្រដាសប្រាក់តម្លៃបែបនេះទេ ហើយរឿងធំបំផុតនោះ គឺស្ដូបវិមានឈ្នះៗ ពួកគេមិនទទួលស្គាល់ទឹកប្រាក់នេះ និងបានបង្ហោះការយល់ឃើញរបស់ខ្លួនផងដែរ នៅលើបណ្ដាញសង្គមដោយស្នើរសុំឲ្យដកចេញ ។

ប៉ុន្តែមន្រ្តីបក្សកាន់អំណាច​ពិសេសមន្រ្តីដែលបានសាងសង់វិមានឈ្នះៗនេះ បានចោទទៅកាន់អ្នករិះគន់ និងវាយប្រហារថាជាពួកប្រឆាំង និងចាត់ទុកជាល្អងធូលីទៅវិញ ។ រឿងនេះធ្វើឲ្យមហាជន មានអារម្មណ៍ថា រដ្ឋាភិបាលនេះពុំមែនជារដ្ឋាភិបាលរបស់ពួកគេឡើយ ព្រោះដោយហេតុថា ពួកគេប្រឹងប្រែងការពារសមិទ្ធិផល និងលើកហេតុផល និងលេស ដើម្បីការពារមុខមាត់ប្រយោជន៍របស់គេ ជាជាងប្រយោជន៍របស់ពលរដ្ឋខ្លួន ។

៣. ការអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ១៩៨៥ និង ២០០៥ រឿងព្រំដែនវៀតណាម – កម្ពុជា

ស្របពេលដែលថ្ងៃ ៩ វិច្ឆិកា ២០១៩ ដែលលោក សម រង្ស៊ីប្រកាសចូលស្រុកផងដែរនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីជួបនិងចុះហត្ថលេខាលើការបង្កើតតំបន់ត្រីកោណនៅតំបន់ខេត្តរតគិរី មណ្ឌលគិរី និងក្រចេះ ព្រមទាំងមានការស្នើរសុំឲ្យខាងអ្នកវិនិយោគវៀតណាមមកចូលធ្វើការរកស៊ីនៅក្នុងតំបន់នោះកាន់តែច្រើនផងដែរ ។

បន្ទាប់ពីធ្វើទស្សនកិច្ចរួចហើយ សភាកម្ពុជាបានធ្វើការអនុម័តដែលមានសម្លេងរហូតដល់ ១០០% (១២៥កៅអី) លើកដៃគាំទ្រការបោះបង្គោលព្រំដែនកម្ពុជាយ៉ាងទាន់ហន់ និងពុំសូវមានព័ត៌មានផ្សព្វផ្សាយទូលាយនោះទេ ចំពោះរឿងនេះកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ការបោះបង្គោលព្រំដែន ក៏ដូចជាចុះហត្ថលេខាទទួលស្គាល់នេះ ខាងភាគីវៀតណាម បានធ្វើការចេញថវិការទាំងស្រុងក្នុងការបោះនេះ ដែលអ្នកវិភាគសង្គម និងអ្នកតាមដាននយោបាយយល់ថា ជាការបិទបាំងព័ត៌មានបង្ខិតទឹកដីរបស់ភាគីវៀតណាមស្រេចនឹងចិត្តខ្លួន ។

ប្រជាពលរដ្ឋខ្មែរអ្នកតាមដានសង្គម ក៏គិតស្រដៀងគ្នាផងដែរចំពោះរឿងព្រំដែននេះ ថាវៀតណាមមិនអាចខាតទេ ចំពោះរឿងនេះ ។ ដូចការគិតមែន ផែនទីថ្មីបានធ្វើការបោះពុម្ព និងផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុន Tour វៀតណាមដោយដាច់ផ្នែកចុងកន្ទុយនាគ​នៅភូមិភាគឥសាន្ដនៃប្រទេស ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងបន្ថែមទៀត ដល់ពលរដ្ឋខ្មែរពិសេសអ្នកលេងបណ្ដាញសង្គមក្នុងនិងក្រៅប្រទេស ។

៤. រដ្ឋាភិបាលប្រគល់ដី ៤០ ហិកតា ដល់ជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង

រឿងរ៉ាវដែលមិនគួរឲ្យជឿសម្រាប់អ្នកតាមដានសង្គម និងនយោបាយ គឺរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិកាន់កាប់ដីធ្លី ៤០ ហិកតា ដល់ជនជាតិវៀតណាមដែលរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ។ ការប្រតិកម្មបានផ្ទុះឡើង ប៉ុន្តែបែរជាមានភាពស្ងាត់ស្ងៀមទៅកាន់អ្នក Live ផ្សេងៗដែលរួមមាន សាន ប៊ុនធឿន, ផែង វណ្ណៈ, សុវណ្ណ រិទ្ធី (TVFB) និងសារព័ត៌មានក្នុងស្រុកមួយចំនួនទៅវិញ ។

ខណៈមានការរិះគន់ផងដែរនោះ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការបោះសម្ដីថា អ្នករិះគន់ ទៅលើពលរដ្ឋដែលរស់នៅបណ្ដែតទឹក ដែលរដ្ឋាភិបាលចែកដីឲ្យនោះជាជនក្បត់ជាតិ ដែលបានបង្កការវាយប្រហារខ្លាំងៗពីសំណាក់មហាជន ដែលធ្វើឲ្យលោកគណៈអភិបាលខេត្តរូបនោះ មិនអាចចេញបកស្រាយបានទុកនាទីឲ្យអភិបាលខេត្តរង និងអ្នកនាំពាក្យឆ្លើយជំនួសវិញ ។ ងាកទៅកាន់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ បាននិយាយថាការផ្ដល់ដី ៤០ ហិកតានេះគឺជាការរិតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមទៅវិញ ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ក៏បានធ្វើការប្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ ថាកុំឲ្យមានការរើសអើងពូជសាសន៍ ខណៈប្រជាពលរដ្ឋខ្មែរកំពុងមានការស្អប់យ៉ាងខ្លាំងទៅលើយួន ឬវៀតណាមដែលរស់នៅលើទឹកដីខ្មែរនេះ ។

៥. យុវជនជាទាហានកម្ពុជាក្រោម រងការធ្វើទារុណកម្ម និងសម្លាប់ដោយទាហានវៀតណាម

RFI Khmer ៖ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោល​ទោស​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​សៅរ៍នេះ ​បន្ទាប់​ពី​យុវ​ជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​​ដែល​ចូល​បម្រើ​នៅក្នុង​ជួរ​កង​ទ័ព​ នៃ​របប​កុម្មុយនិស្ត​វៀតណាម​ ត្រូវ​បាន​ស្លាប់​នៅថ្ងៃ​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩​។ ​ការ​ស្លាប់​របស់​យុវជន​ខ្មែរ​កម្ពុជា​នៅ​ក្នុង​បន្ទាយ​ទាហានវៀតណាម​បែប​អាថ៌​កំបាំង​នេះ​ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​សង្ស័យ​ថា មក​ពី​ការ​ធ្វើ​ទារុណ​កម្ម​។​

ដោយ​គ្មាន​អាជ្ញាធរវៀតណាម​បញ្ជាក់​ពី​មូលហេតុ​​ច្បាស់​លាស់​នៃ​ការ​ស្លាប់​របស់យុវជន វិន​ ជុង​ (Huynh​ Chung​) នៅក្នុង​បន្ទាយទាហាននោះ ក្រុម​គ្រួសារ​សព និង​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហានវៀតណាម​ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ និង​បកស្រាយ​ឲ្យបាន​ច្បាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​។ សាកសព​​របស់​យុវជន​ខ្មែរ​ក្រោម​នេះ គឺមានស្នាម​ជាំ​នៅ​លើ​ខ្លួន​ ដែល​ក្រុម​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ សង្ស័យ​ថា​ យុវជន​រូប​នេះ​ អាច​ត្រូវ​គេ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​។ នេះបើតាម​សារព័ត៌មាន​ព្រៃ​នគរ។

​បើតាម​សារព័ត៌មាន​ដដែល ក្រោយ​ការ​ស្លាប់របស់​យុវជន​ខ្មែរក្រោម​នៅឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ឬភាសា​វៀតណាម​​ហៅថា​ ភូមិ​ Huong​ Phu​ C ឃុំ​ Da​ Loc​ ស្រុក​ Chau​ Thanh​ ខេត្ត​ Tra​ Vinh​ ដោយ​អាថ៌កំបាំង​នេះ ​ក្រុមទាហាន​វៀតណាម​បាន​យក​សាកសព​យុវជននោះ​ទៅ​វះ​ជាច្រើន​កន្លែង​ ដោយ​មិនបាន​ផ្ដល់​ដំណឹង​ជាមុន​ដល់​ក្រុម​គ្រួសារ​សព​ឡើយ​។ បន្ទាប់ពី​បាន​វះ​រួច​ សាកសព​យុវជន​ខ្មែរក្រោម​រូប​នេះ​បាន​បញ្ជូន​សង​មក​គ្រួសារ​វិញ​នៅ​ថ្ងៃ​ដដែល​ ដោយមាន​ក្រុមទាហាន​ និង​ នគ​រ​បាល​វៀតណាម​ជាច្រើន​មកដល់​ផ្ទះ​ដើម្បី​បំភ្លឺ​ករណី​ស្លាប់​ដោយ​ចម្រូងចម្រាស​នេះ​ ។

បើ​​តាម​វីដេអូ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Facebook​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បាន​បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​បានចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​វៀតណាម​ថា​ ហេតុអ្វី​សមត្ថកិច្ច​ហ៊ាន​យក​សព​ទៅ​វះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ដាយឪពុក​សព​ និង​ថា​ ហេតុអ្វី​សមត្ថកិច្ច​មិន​ផ្ដល់​ដំណឹង​​អំពី​ការ​ស្លាប់​មកដល់​ក្រុម​គ្រួសារ​សពជាដើម។

តំណាង​នគរបាល​វៀតណាម​​បាន​ឆ្លើយ​ថា​ គេ​មិន​ហ៊ាន​ផ្ដល់​ដំណឹងពី​​ករណី​ស្លាប់​នេះ​ភ្លាម​ៗដល់​ក្រុម​គ្រួសារ​បាន​ទេ​ ព្រោះ​ខ្លាច​នឹង​មានការ​តត់​ស្លុត​ ទើប​គេសម្រេច​ផ្ដល់​ដំណឹង​ជាដំបូង​ថា​ យុវជន​ វិញ​ ជុង​ បែរជាឈឺ​រហូតដល់​ស្លាប់ទៅវិញ​។ បើតាមតំណាង​នគរបាលវៀតណាម​ គេ​នឹង​ពិនិត្យមើល​នូវ​លក្ខ​ខណ្ឌ​ផ្សេង​ៗក្នុង​ការ​ផ្ដល់​ជា​សំណង​ដល់​គ្រួសារ​សព​ទៅតាមច្បាប់​នៃ​ប្រទេស​វៀតណាម​។ ប៉ុន្តែករណី​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​ យុវជន​ខ្មែរក្រោម​ វិញ​ ជុង​ នេះ​ ត្រូវ​បាន​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ចែករំលែក​ ពី​ម្នាក់​ទៅ​ម្នាក់​ និង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​វៀតណាម​ ដែល​គេសង្ស័យថា ​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លាប់យុវជន​ខ្មែរកម្ពុជាក្រោម​ បែបនេះ៕

Loading...