ជនជាតិញូហ្សែលេនម្នាក់ សរសេរផ្លាកសុំអាហារបរិភោគមុខវាំងក្រោយចោរប្លន់អស់ពីខ្លួន

បុរសម្នាក់ត្រូវបានគេមិនស្គាល់អត្តសញ្ញាណ បានសរសេរផ្លាកសុំអាហារ និងទឹកបរិភោគបន្ទាប់ពីត្រូវបានចោរប្លន់នៅក្នុងទីក្រុងភ្នំពេញ ដែលបើតាមប្រភពបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ ។ បុរសនេះសរសេរផ្លាកថាខ្លួនមកពីប្រទេសញូហ្សេលេន (ប្រទេសនេះមានទីតាំងឋិតនៅជិតប្រទេសអូស្ត្រាលី) ហើយត្រូវបានគេវាយតប់ និងប្លន់យករបស់របរទាំងអស់ពីខ្លួន ហើយគាត់សុំអាហារដើម្បីបរិភោគ និងទឹកពីអ្នកដែលបានឃើញគាត់ ។

បើតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុក គណនីឈ្មោះថា Ju Dy Ja បានថតរូបបុរសជនជាតិបរទេសម្នាក់ ដែលបានសរសេរនៅលើផ្លាកក្រដាសកេស ដោយបានសរសេរថា ៖

Loading...

I AM FROM NEW ZEALAND I WAS BASHED AND ROBBED OF EVERYTHING ANY HELP WITH FOOD OR WATER PLEASE, GOD BLESS. ប្រែជាភាសាខ្មែរថា «ខ្ញុំមកពីប្រទេសញូហ្សេលេន ខ្ញុំត្រូវបានគេវាយតប់ និងប្លន់យករបស់ទាំងអស់ពីខ្លួនខ្ញុំ បើមានអ្នកណាជួយជាអាហារ ឬក៏ទឹកសូមជួយខ្ញុំផង សូមព្រះប្រទានពរ» ។

បើទោះជាយ៉ាងនេះក្ដីមានអ្នកលេងបណ្ដាញសង្គមជាច្រើនចង់ជួប និងជួយបុរសវ័យចំណាស់បរទេសរូបនេះ ហើយក៏មានមនុស្សជាច្រើនផងដែរបានបង្ហាញការយល់ឃើញផ្សេងៗពាក់ព័ន្ធនឹងបុរសនេះ ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញសង្គមជាច្រើនបានយល់ឃើញស្រដៀងគ្នាដោយឲ្យអ្នកដែលបានឃើញគាត់ទំនាក់ទំនងទៅកាន់ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ដែលពួកគេអាចធ្វើការទាក់ទងទៅកាន់ស្ថានទូតនៅប្រទេសជិតខាង គឺប្រទេសថៃ ដែលមានទូតប្រទេសញូហ្សេលេន នៅទីនោះ ដើម្បីដោះស្រាយបញ្ហាជូនបុរសចំណាស់នេះ ដើម្បីត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ៕

Loading...