អភិបាលខេត្តកំពង់ឆ្នាំង ៖ «ពលរដ្ឋខ្មែរណាមិនពេញចិត្តផ្ទះយួនបណ្ដែតទឹកនោះជា ជនក្បត់ជាតិ»

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​និយាយ​ថា « ពលរដ្ឋ​ណា​មិន​ពេញចិត្ត​ផ្ទះ​យួន​បណ្តែត​ទឹក ពលរដ្ឋ​នោះ​ជា​ជន​ក្បត់ជាតិ​» ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ចែក​ចាយបន្ត​គ្នា​នៅ​ថ្ងៃ​ទី​ ២៦ វិច្ឆិកា ២០១៩ កន្លងទៅនេះ ។

ការ​លើក​ឡើង​របស់​លោក​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ខាងលើ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​រិះគន់​យ៉ាងចាស់ដៃ ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម និងតាមដានព័ត៌មានស្ថានភាពនយោបាយស្រុកខ្មែរ ដែលជុំវិញ​រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​៤០​ហិ​កតា ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ២​ពាន់​គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ទឹក​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដើម្បី​សាងសង់​លំនៅ​ដ្ឋា​ន ដោយមានការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលផ្ទាល់ យ៉ាងយកចិត្តទុកដាក់ផងដែរ ។

Loading...

ប៉ុន្តែ យ៉ាងណា​ក៍ដោយ នៅ​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ បើយោងតាមការផ្សាយពីសំណាក់សារព័ត៌មាន «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក៍​ដូច​ជា​មន្ត្រី​ពាក់​ព័​ន្ឋ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។

ជុំវិញ​គោលការណ៍​រើ​ទីតាំង​ផ្ទះ​បណ្តែត​ទឹក​ឲ្យ​មក​តាំង​លំនៅ​ដ្ឋា​ន​នៅ​លើគោក​ខាងលើ​នេះ​ដែរ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បកស្រាយ​ថា «​ការ​កាត់​ដី ៤០​ហិ​កតា ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​ដែល​ភាគច្រើន​ជា​ជនជាតិ​យួន​ដើម្បី​សង់​លំនៅ​ឋាន​នោះ មិនមែន​ជា​អំពើ​ក្បត់ជាតិ​ទេ តែ​ជា​ការ​រឹត​បន្តឹង​មិត្តភាព ។ » លោក សុខ ឥ​សាន ក៍​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ដដែល​នេះ ៕

Loading...