សាហាវ! ចាប់ច្រឡំ បង្វែរទៅករណីគ្រឿងញៀន រកគ្រឿងញៀនមិនឃើញ វ៉ៃតប់យកឲ្យសារភាព

បាត់ដំបង ៖ ជនរងគ្រោះឈ្មោះ នឿត ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា មានករណីក្មេងទំនើងរៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី បានវាយតបគ្នាផ្អើលពេញសាលា បន្ទាប់មក កម្លាំងអាវុធហត្ថស្រុកមោងឫស្សី បានមកដេញចាប់ពួកជនបង្ករត់ប្រសាចពេញសាលា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងជាជនរងគ្រោះ

ដោយឃើញសភាពមិនស្រួល ខ្លាចមានករណីរត់ជាន់គ្នាក្នុងថ្នាក់រៀន រូបគេ (ជនរងគ្រោះ) ក៏បានរត់ចេញពីក្នុងថ្នាក់មកក្រៅ ស្រាប់តែ កម្លាំងអាវុធហត្ថ ស្មានតែរូបគេជាប់ពាក់ព័ន្ធនឹងករណីនេះ ក៏ចាប់ខ្លួនរូបគេ បើទោះបីជារូបគេប្រាប់ថាមិនពាក់ព័ន្ធនឹងករណីនេះក៏ដោយ ក៏ពួកមន្ត្រីអាវុធហត្ថទាំងនោះ នៅតែនាំគេយកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ជនរងគ្រោះដដែល បន្តថា ពេលនាំមកដល់បញ្ជាការដ្ឋានអាវុធហត្ថ ជាមួយក្រុមក្មេងទំនើងបង្កហេតុ សរុបទាំងរូបគេមានគ្នា៨នាក់ ពេលនោះមន្ត្រីអាវុធហត្ថបានសួរចម្លើយពួកគេ ម្នាក់ម្ដងៗ តែនៅក្នុងបន្ទប់ដោយឡែកពីគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលបានចម្លើយពីក្រុមអ្នកបង្កហេតុ ថារូបគេមិនពាក់ព័ន្ធនឹងករណីវាយតបគ្នានោះ មន្ត្រីអាវុធហត្ថក៍បានបង្វែរសំណុំសាច់រឿង មកធ្វើជាពិនិត្យរកគ្រឿងញៀន ក្នុងកាបូបរបស់រូបគេវិញ តែរកមិនឃើញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយសន្ទុះក្រោយមក មន្ត្រីប៉េអឹមបានហៅខ្លនមកក្នុងបន្ទប់វិញ ក៏ឃើញមានគ្រឿងញៀន១កញ្ចប់នៅក្រោមតុ ខណៈកាបូបរបស់ជនរងគ្រោះនៅលើតុសោះ ភ្លាមៗនោះ ស្រាប់តែមន្រ្តីប៉េអឹមម្នាក់ ឈ្មោះ ស្រ៊ាង បានហក់វាយទាត់រូបគេឡើងទ្រោមខ្លួន និងឃាំងខ្លួនចាប់ពីម៉ោង៩ព្រឹក រហូតដល់៦ល្ងាច ទើបឲ្យត្រឡប់មកផ្ទះវិញ ព្រោះមិនជាប់ពាក់ព័ន្ធនឹងករណីវាយតប់គ្នា និងបទល្មើសរក្សាទុកគ្រឿងញៀនដូចការចោទប្រកាន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នួន នឿត ត្រូវជាឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា ទោះបីមន្រ្តីប៉េអឹមស្រុកមោងឫស្សី ដោះលែងកូនរបស់គាត់ឲ្យត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់មិនសុខចិត្តនោះដែរ ព្រោះកូនគាត់មិនមានកំហុសអ្វីផង បែរជាមន្ត្រីប៉េអឹមឈ្មោះ ស្រ៊ាង វាយដំរូបគេដោយគ្មានត្រាប្រណីបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកជនរងគ្រោះបានចោទសួរទៅមន្រ្តីប៉េអឹមស្រុកមោងឫស្សី ឈ្មោះ ស្រ៊ាង វិញថា បើមានករណីបែបនេះ កើតឡើងលើគ្រួសាររបស់ខ្លួន តើមានការឈឺចាប់ ឬទេ ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក នួន នឿត បានស្នើទៅលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជការកងរាជអាវុធហត្ថខេត្តបាត់ដំបង ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលករណីនេះ និងរកយុត្តិធម៌ជូនគ្រួសារគាត់ផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ៖ KBN

Loading...