ព្រះឥសីអគ្គីនេត្យពាក់វ៉ែនតា ប្រើលេខសុទ្ធតែ 5555 និង Sponsored ពេញ FB រកម៉ូយ

ភ្នំពេញ ៖ ទំព័របណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះថា AKY NEIT – ព្រះឥសីអគ្គីនេត្រ ត្រូវបានមហាជនរិះគន់ និងប្រតិកម្មជាខ្លាំងថាជាជនបោកប្រាស បន្ទាប់ពីមានការ Sponsored និងបង្ហោះពីបារមីរបស់ខ្លួននៅលើបណ្ដាញសង្គមខណៈខ្លួនប្រើប្រាស់លេខសុទ្ធតែ ការ៉េ 5555 ហើយពាក់វ៉ែនតាទំនងមានបញ្ហាភ្នែកផងដែរ តែពេលថ្មីៗនេះមានការបង្ហោះលើហ្វេសប៊ុក និង Sponsored រកម៉ូយដើម្បីស្វែងរកលាភសក្ការៈផ្សេងៗផងដែរ ។

មានការភ្ញាក់ផ្អើលបន្ទាប់ពីបុរសវ័យ ៤០ឆ្នាំម្នាក់តាំងខ្លួនជាឥសីអគ្គីនេត្យ បានប្រើប្រាស់បណ្ដាញសង្គមបង្ហោះសកម្មភាពរបស់ខ្លួន ដើម្បីស្វែងរកអ្នកទៅពិនិត្យ និងទស្សទាយជោគជតារាសី ដែលអួតថាខ្លួនជាឥសីដែលមានឬទ្ធានុភាពខ្លាំងពូកែ ដោយបានសរសេរយ៉ាងនេះនៅលើបណ្ដាញសង្គមដូច្នេះថា ៖

Loading...

យើងសូមអំពាវនាវដល់ជនរួមជាតិខ្មែរគ្រប់ទិសទីទាំងអស់អោយបានជ្រាបថាៈ
បារមីហ្លួងព្រះធម្មាឥសី អគ្គីនេត្រទេព្យនន្ទរាជ ពិតជាមានរិទ្ធីបារមីដ៏អស្ចារ្យអាចប្រោសព្រំឲ្យជាសះស្បើយអំពីរោគាព្យាធិ
គ្របបែបយ៉ាង ជួយលើករាសី ដោះអំពើអំពន្ធ័ ផេ្សងៗ ដោយប្រើវេទមន្ត ពុទ្ធមន្ត និងឳសថទិព្យទេព្យ ព្រមទាំងដោះទុក្ខដូចជាៈ
១ ទស្សន៍ទាយជោគតារាសី
២ មើលហុងស៊ុយ
៣ រំដោះគ្រោះក្រុមគ្រួសារ
៤ បែងឆ្នាំឆុង ឆ្នាំជាន់
៥ ប្តីប្រពន្ធបែកបាក់ធ្វើអោយជួបជុំគ្នាវិញ
៦ ព្យាបាលជំងឺទូទៅ…
៧ ដោះអំពើមន្តអាគម៍គ្រប់ប្រភេទ
៨ ចារសារិកាលិនថោង មន្តសេ្នហ៍
៩ ចារយន្ត និងបញ្ចុះព្រះអាថាន់
១០ អន្ទងព្រលឹងមនុស្សដែងស្លាប់…។ល។
សូមមេត្តាទំនាក់ទំនងមកប្រពន្ធ័Hotline
H/P= Smart : 070 784 555
Mobitel : 089 48 7778
011 5555 34
Metfone : 090 5555 34
សូមគោរពអរគុណ និងអរព្រះគុណ

ទោះជាយ៉ាងនេះក្ដីពុំមានអាជ្ញាធរចាត់វិធានការទៅលើបុគ្គលនេះនៅឡើយទេ ខណៈបុគ្គលមួយដែលតាំងខ្លួនជាព្រះសេអាមេតេយ្យ ធាន វុទ្ធីជាប់គុកអស់មួយជីវិតពាក់ព័ន្ធនឹងករណីប្រហាក់ប្រហែលគ្នា ។ គួរបញ្ជាក់ផងដែរថា បុគ្គលរូបនេះ មានអាសយដ្ឋានផ្ទះលេខ 357, ផ្លូវលេខ 371 ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...