លោក ផែង វណ្ណៈ ត្រូវបានសម្ដេច ហ៊ុន សែនឲ្យបកស្រាយរឿងរូប Stickers ឆ្កែឆ្មាអោបគ្នា

អតីតអ្នកជាប់ទោស និងដាក់ពន្ធធនាគារផែងវណ្ណៈត្រូវបានសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យធ្វើការបកស្រាយអំពីរូប Stickers មួយដែលបានធ្វើការបង្ហោះចូលទៅក្នុង Comment នៅពេលដែលសម្ដេច ហ៊ុន សែន សរសេរបកស្រាយពីអាការៈម្ដាយរបស់លោកកំពុងឈឺធ្ងន់ និងសង្គ្រោះបន្ទាន់ ។ ប្រការនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមពិសេសអ្នកដែលគោរពស្រឡាញ់សម្ដេច ហ៊ុន សែនផ្ទាល់មានការខឹងសម្បារ និងចោទប្រកាន់ទៅកាន់បុគ្គលផែងវណ្ណៈរូបនេះផងដែរ ។ តែទោះជាយ៉ាងនេះក្ដីសារព័ត៌មាន Fresh News បានចុះផ្សាយផងដែរ ដែលមានខ្លឹមសារដូចតទៅនេះ ៖

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ទាមទារឱ្យលោក ផែង វណ្ណៈ ពន្យល់អំពី Comment រូប «ចចកអោបគ្នា» ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចកំពុងស្ថិតក្នុងភាពសង្រ្គោះបន្ទាន់ ។

Loading...

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យលោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គម Facebook ពន្យល់អំពី Comment របស់លោកលើរូប «ចចកថើបគ្នា» ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News រួមជាមួយខ្លឹមសារបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមលោក ផែង វណ្ណៈ ពន្យល់ខ្ញុំបានទេតើរូបដែលបញ្ជូនមកនេះមានន័យយ៉ាងណាដែរ ? សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?» សម្តេចតេជោ បានបន្ថែមថា «តើរូបភាពចចកខាំគ្នានេះមានន័យយ៉ាងណា ?»

សូមជំរាបថា​ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន​​ សែន បានបង្ហោះតាមរយៈហ្វេកប៊ុកផ្លូវការរបស់សម្តេច ដោយជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវបានលោក ផែង​ វណ្ណៈបង្ហោះរូបភាពចចកថើបគ្នានៅក្នុងខ្លឹមសារនេះ។ ប៉ុន្តែលោក ផែង វណ្ណៈ បានបកស្រាយថាការខមមិនក្នុងន័យគោរពស្រឡាញ់តែប៉ុណ្ណោះ៕

ប្រភព ៖ Fresh News

Loading...