បុរសម្នាក់មុខរបរជាចោរឆក់ ថាឆក់ជាង២០ដង ជាប់គុកតែ១ខែប៉ុណ្ណោះ (វីដេអូ)

បុរសវ័យក្មេងម្នាក់អាយុទំនងក្រោម៣០ឆ្នាំបាននិយាយយ៉ាងខ្លីៗថា ខ្លួនធ្លាប់ធ្វើការឆក់លួចជាច្រើនដងមកហើយ ពិសេសនៅម្ដុំទួលគោក រាជធានីភ្នំពេញ ថាខ្លួនឆក់ទាំងប្រមាណ២០លើកនោះជាប់ទោសត្រឹមតែ ១ខែប៉ុណ្ណោះ និងត្រូវបានលើកលែងទោស ហើយជននេះនៅតែបន្ដឆក់ដូចសព្វដងដដែល រហូតដល់មានការចាប់ខ្លួនចុងក្រោយនេះនៅខណ្ឌពោធិ៍សែនជ័យ ។ នេះបើតាមប្រភពបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនីហ្វេសប៊ុកដែលបានរៀបរាប់យ៉ាងដូច្នេះថា ៖

ស្តាប់សម្តីលោកចោរនិយាយបន្តិចមើលមិចដែរ ឆក់ជាង២០លើកជាប់១ខែ ចេញមកឆក់ទៀត ឆក់រហូតដល់ជនជាតិចិននៅកំពង់សោមបានជាង៥ម៉ឺនដុល្លារទៀត ទីបំផុតជាប់ខ្នោះនគរបាលពោធិ៍សែនជ័យម្តងទៀត កាលពីជាង១០ថ្ងៃមុន សង្ឃឹមលើកនេះជាប់បានយូរទៅចុះ សូមACUជួយពិនិត្យមើលផងបាទ ។

Loading...

បានធ្វើសកម្មភាពឆក់លើកចុងក្រោយ គឺនៅវេលាម៉ោង០២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងតាម ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលឈានដល់ការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់បែបនេះ គឺជនសង្ស័យក្រុមទី១ ដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះម្នាក់ឈ្មោះ លីម ចែ ភេទប្រុស ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរតាម Pass App ១គ្រឿង នាវេលាយប់រំលងអាធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះជនសង្ស័យ ឆក់យកបានទូរស័ព្ទដៃ ដែលជនសង្ស័យឆក់ ពីជនរងគ្រោះម៉ាក IPhone 6Plus ពណ៌ផ្កាឈូក។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងល្បាតប្រទះឃើញ សកម្មភាពជាក់ស្ដែង ទើបដេញតាមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរ ទាំងយប់។ លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ដដែល នគរបាលផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួន ទើបចាប់ខ្លួនបក្សពួក៣នាក់បន្ថែមទៀត។

បន្ទាប់មកទៀត កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថា ជនសង្ស័យក្រុមទី២នេះ មិនធម្មតាឡើយ គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម និងធ្លាប់ឆក់ យកកាបូបលុយជនជាតិចិន នៅខេត្តព្រះសីហនុ យកលុយអស់ចំនួន៥ម៉ឺនដុល្លារ។ ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ៕

Loading...