អតីតសកម្មជន CNRPនៅកូរ៉េ ត្រូវបានអ្នកលេងហ្វេសប៊ុកចាត់ទុកជា «មនុស្សបាតសង្គម»

ពាក់ព័ន្ធនឹងការបង្ហោះរូបនៅក្នុងគណនីរបស់អតីតសកម្មជនសង្គ្រោះជាតិដែលតែងតែជេរប្រមាថមកលើលោក នាយករដ្ឋមន្រ្តីហ៊ុន សែន គឺ Ah Song Ha បានធ្វើការបង្ហោះរូបភាព ៣ សន្លឹក ដែលមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចាត់ទុកថាជាជនអន្ធពាល ឬមនុស្សបាតសង្គម ។ នេះបើតាមឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុក Ah Song Ha ផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

អតីតសកម្មជនសង្គ្រោះជាតិមួយក្រុមប្រចាំប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានស្គាល់ថាជាអ្នកបង្កបង្កើតឲ្យមានបាតុកម្មផ្សេងៗតាមបញ្ជារបស់ថ្នាក់លើ គឺថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានមហាជនចាត់ទុកជាជនអន្ធពាល ឬបាតសង្គម ឬជាក្មេងពាលជាដើម ដោយសារតែការបង្ហោះរូប មានដោះអាវមានស្នាមសាក់លើខ្លួន ក៏ដូចជាជក់បារីបង្ហុយ និងបង្ហោះរឿងផឹកស៊ី ដែលសង្គមខ្មែរ ភាគច្រើនយល់ថាជាក្រុមបាតសង្គម បងតូចបងធំជាដើម ដែលបង្កឲ្យមានការភ័យខ្លាចដល់មនុស្សផ្សេងៗ ។

Loading...

មានអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ឃើញស្រដៀងគ្នានេះ ដោយបានសរសេរនៅលើ Comment របស់នាយ Ah Song Ha នេះ ដោយភាគច្រើនគឺពួកគេស្មានថាជាជនពាល ឬមនុស្សបាតសង្គមនេះឯង ។ តែទោះជាយ៉ាងនេះក្ដី មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះចេញមកមកការពារ ដោយនិយាយថា កុំមើលមនុស្សតែសម្បកក្រៅទៅវិញ ៕

Loading...