អនុប្រធានមន្រ្តីជលផលខេត្តស្ទឹងត្រែង ចាប់ត្រីពលរដ្ឋសាមញ្ញ ចោទថាជាត្រីឆក់(វីដេអូ)

ហ្វេសប៊ុក ៖ អនុប្រធានមន្រ្តីជលផលខេត្តស្ទឹងត្រែង ឈ្មោះវង់ សាវឿន ត្រូវបានប្ដីជាស្វាមីអ្នកលក់ត្រីដែលជាមន្រ្តីប៉េអឹមមួយរូបថត និងបកស្រាយពីការចាប់ត្រីនេសាទដែលប្រពន្ធខ្លួនយកទៅលក់នៅលើទីផ្សារបន្ទាប់ពីទិញពីអ្នកនេសាទ ។ វីដេអូនេះត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅលើផ្លូវមួយកន្លែង ។

ខ្សែវីដេអូបង្ហាញពីការឈ្លោះប្រកែកគ្នារវាងស្វាមីអ្នកលក់ត្រីដែលអះអាងថាខ្លួនជាមន្រ្តីប៉េអឹមមួយរូបបានធ្វើការថតសកម្មភាព ដោយមានការឈ្លោះប្រកែកគ្នាតឹងសសៃករ ដោយហេតុថាបុរសជាអនុប្រធានមន្រ្តីជលផលខេត្តស្ទឹងត្រែងចាប់ត្រីដែលជាប្រពន្ធរបស់ខ្លួនដោយមិនត្រឹមត្រូវ ។ ភ្លាមៗនោះដែរបុរសដែលជាអនុប្រធានជលផលនោះ បានដើរមកចាប់ដកទូរស័ព្ទអ្នកថត ហើយបានបុរសប៉េអឹមនោះនិយាយថាមិនឲ្យចាប់ដោយអះអាងថាខ្លួនជាប៉េអឹម ហើយបុរសដែលជាអនុប្រធានមន្ទីរជលផលថា «ប៉េអឹមប៉េទៅ» ហើយចោទបុរសដែលជាប្ដីអ្នកលក់ត្រីថាជាអ្នកបំពានបំពារច្បាប់ ។

Loading...

តែទោះជាយ៉ាងនេះក្ដី ទំនងការឈ្លោះប្រកែកគ្នានេះមិនបានបញ្ចប់នោះទេ ដែលជាមូលហេតុឃ្លីបវីដេអូនេះបានលេចចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក សូមទស្សនាខាងក្រោមនេះ (បើសិនជាម្ចាស់ផុស មិនទាន់លុបចោលទេអ្នកនឹងឃើញ) ៖

Loading...