ទស្សនៈសង្គម៖ ពលរដ្ឋខ្មែរជក់ចិត្តនឹងរឿងឥតប្រយោជន៍ ទើបគ្មានពេលតាមដាននយោបាយ

ប្រជាពលរដ្ឋជុំវិញពិភពលោក តែងមានការយល់ឃើញផ្សេងគ្នាចំពោះប្រទេសខ្លួន ។ ពួកគេធ្វើការបញ្ចេញមតិយោបល់របស់ពួកគេលើបណ្ដាញសង្គម និងតាមមធ្យោបាយរបស់ខ្លួនតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចជោគវាសនា និងការយល់ឃើញរបស់ពួកគេ ពិសេសរឿងពាក់ព័ន្ធនឹងរឿងនយោបាយ និងជោគវាសនាប្រទេសពួកគេទាំងមូល ទៅកាន់កូនចៅជំនាន់ក្រោយ ។

ដោយឡែកងាកមកប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នឯណោះវិញ រឿងរ៉ាវពាក់ព័ន្ធនឹងរឿងនយោបាយ ដែលជាបញ្ហាអាយុជីវិតរបស់ប្រទេសជាតិទៅអនាគតពួកគេពុំដែលសូវខ្វល់ខ្វាយប៉ុន្មាននោះទេ ដោយហេតុថាពួកគេគិតថាអ្នកនយោបាយគេធ្វើវាហើយ ពួកគេជាប្រជាពលរដ្ឋសាមញ្ញធម្មតា មិនចាំបាច់ខ្វល់ច្រើននោះទេ ព្រោះមិនមែនជាការងាររបស់ពួកគេដែលចាំបាច់ត្រូវតែធ្វើ ។

Loading...

ត្រង់គំនិតនេះហើយដែលធ្វើឲ្យពួកគេមិនសូវខ្វល់ខ្វាយនឹងរឿងនយោបាយ ហើយតែងសម្ងំយកក្ដីសុខរៀងៗខ្លួន ហើយក៏ចេញជាសកម្មភាពដូចជា ភ្ញាក់ផ្អើលនឹងរឿងពាក់ព័ន្ធនឹងតារាៗ ដែលបច្ចុប្បន្ននេះមានដូចជារឿងពេជ្រសូលីកា និងប្រុសស្នេហ៍របស់នាងជាដើម ដែលត្រូវមនុស្សបកអាក្រាត ដែលជាមិត្តភក្ដិជាដើម ដែលរឿងនេះមិនសមទំនងនឹងត្រូវខ្វល់ខ្វាយបន្ដិចសោះ ។

រឿងដែលល្បីផងដែរដែលកន្លងទៅនេះ គឺការលែងកូនក្រពើរបស់លោកជំទាវ ហ៊ុន ស៊ីណាតនៅក្នុងកសិណអង្គរវត្ត ដែលត្រូវបានគេថ្កោលទោសជាខ្លាំងនៅលើបណ្ដាញសង្គម ដែលថ្មីៗនេះត្រូវបានគេអះអាងថាចាប់បានរួចទៅហើយ ។

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះ គឺវត្តមានរបស់លោក សម រង្ស៊ី ថ្ងៃ ៩​ វិច្ឆិកា ឆ្នាំ២០១៩ ខណៈការចូលរួមនេះមានចំនួនអ្នកគាំទ្រច្រើន ជនជាតិវៀតណាមក៏បានចូលរួមផងដែរ ដោយបានគាំទ្រលោក សម រង្ស៊ី ឲ្យវិលចូលស្រុកស្រដៀងនឹង អតីតអ្នកគាំទ្រ សម រង្ស៊ីដែរ ដែលជាបញ្ហាដែលមិនគួរឲ្យជឿ ។

ជាក់ស្ដែងរឿងដែលភ្ញាក់ផ្អើលដ៏ធំនាពេលបច្ចុប្បន្ននេះ គឺរឿងបាត់ទឹកដីតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ដែលអ្នកតាមដាននយោបាយ និងព្រឹត្តិការណ៍នយោបាយយល់ឃើញថា នេះគឺដោយសារតែមូលហេតុនៃការចុះហត្ថលេខាដ៏ទាន់ហន់មួយរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងទឹកដីកម្ពុជាវៀតណាមនេះ កាលពីដើមខែវិច្ឆិកានេះ ដោយមិនមានមនុស្សច្រើនទេចាប់អារម្មណ៍ទៅលើរឿងនេះ ។ ប៉ុន្តែពេលថ្មីៗនេះ ស្រាប់តែក្រុមហ៊ុនទេសចរវៀតណាមជាច្រើនបានធ្វើការបង្ហោះ និងយកផែនទីថ្មី ដែលមានការបាត់បង់ទឹកដីកម្ពុជា ដាក់ព្រោងព្រាត ។

ទោះជារឿងរ៉ាវបាត់បង់ទឹកដី នៅក្នុងផែនទីយ៉ាងដូច្នេះក្ដី ក៏ហាក់ដូចជាគ្មានរសើបបន្ដិចដល់ប្រជាពលរដ្ឋខ្មែរនោះដែរ ព្រោះពេលនេះពួកគេកំពុងតែតាមដាន Pich Solika Live ជាមួយនឹង TVFB រឿងប្រុសស្នេហ៍ និងការចោទប្រកាន់គ្នាទៅវិញទៅមកជាដើម រហូតរាប់សិប K Live ។

បន្ទាប់ពីរឿងល្បីៗនេះចប់ ពួកគេនឹងធ្វើការបន្ដកិច្ចការឥតប្រយោជន៍របស់ពួកគេបន្ដទៀត ដោយធ្វើការមើលវីដេអូតាមបណ្ដាញសង្គម ឬ YouTube បើចំពោះក្មេងៗ លេងហ្គេម មើលតុក្កតា និងតាមដានតារាកូរ៉េ តារាថៃ ក្នុងដួងចិត្តរបស់ពួកគេបន្ដទៀត ។ ចំពោះរឿងនយោបាយស្រុកទេសដែលជាអាយុជីវិតរបស់ប្រទេសកម្ពុជានេះ គ្រាន់តែជាខ្យល់ហោះកាត់ត្រចៀករបស់ប្រជាពលរដ្ឋខ្មែរភាគច្រើននាពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ ៕

Loading...