ក្រុមហ៊ុនទេសចរវៀតណាម ចាប់ផ្ដើមផ្សព្វផ្សាយផែនទីថ្មី ក្រោយព្រំដែនកម្ពុជា-វៀតណាមបានអនុម័ត

ក្រោយពីមានការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន ដែលជាសន្ធិសញ្ញាឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនទេសចរវៀតណាមជាច្រើនចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីផែនទីថ្មីរបស់ខ្លួន ដែលបានពង្រីកបន្ថែមមកលើទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានមើលឃើញភាពខុសប្លែកនេះនៅតំបន់ខាងជើងភាគខាងកើតនៃប្រទេសកម្ពុជា គឺបាត់ជ្រុងកន្ទុយនាគ ។

ពាក់ព័ន្ធនឹងរឿងនេះផងដែរ ក្រុមហ៊ុនទេសចរដែល Booking Online ទៅកាន់ភ្ញៀវទេសចរ ដែលមានវ៉ិបសាយ indochinatour.com បានធ្វើការបង្ហោះព្រមទាំងភ្ជាប់ជាមួយផែនទីថ្មីនេះផងដែរ ដែលប្រជាពលរដ្ឋខ្មែរជាច្រើនយល់ឃើញថាជាការបាត់បង់ទឹកដីប្រាកដ ក្រោយពីមានការព្រមព្រៀងគ្នារឿងព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ​ ៕

Loading...
រូបផែនទីថ្មីដែលក្រុមហ៊ុន វៀតណាមបានផ្សព្វផ្សាយ
រូបផែនទីពិត
Loading...