លោកស្រី ហ៊ុន ស៊ីណាតថាព្រលែងកូនក្រពើក្នុងកន្សិណអង្គរព្រោះមិនឃើញមានបម្រាម(វីដេអូ)

ប្រហែល ៥ម៉ោងមុននេះ លោកស្រី ហ៊ុន ស៊ីណាត ដែលជាអ្នកព្រលែងក្រពើចូលកស្សិណអង្គរវត្ត បានសរសេរនៅលើបណ្ដាញសង្គមខ្លួនថា លោកស្រីមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែងកូនត្រី ឬកូនក្រពើនោះទេ ។ ប៉ុន្តែលោកស្រីបានយកព្រឹត្តិការណ៍របស់លោក សម រង្ស៊ី ដើម្បីបន្លប់ការធ្វើកំហុសរបស់លោកស្រីទៅវិញ ។

នៅលើបណ្ដាញសង្គមថ្មីៗនេះ បន្ទាប់ពីមានការបែកធ្លាយវីដេអូព្រលែងកូនក្រពើនៅក្នុងទក្សិណអង្គវត្ត ដែលជារមណីដ្ឋានប្រវត្តិសាស្រ្ត និងមានភ្ញៀវទេសចរមកទស្សនារាប់សែនលាននាក់ក្នុងមួយឆ្នាំៗ បានធ្វើឲ្យផ្ទុះកំហឹងទៅកាន់អ្នកលេងបណ្ដាញសង្គមជាច្រើន ដោយបានជេរប្រទេចទៅកាន់លោកស្រីទៀតផង ។ ផ្ទុយពីការសុំអភ័យទោស លោកស្រី ហ៊ុន ស៊ីណាតបានធ្វើការចែករំលែកវីដេអូ និងសំណេររបស់អ្នកគាំទ្រគណបក្សប្រជាជនមួយរូប និងដៀមដាមទៅកាន់លោក សម រង្ស៊ីទៅវិញ ដោយលោកស្រីបានសរសេរថា ៖

Loading...

ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ តែក្មេងស្ទូចបានទីនោះខ្ញុំទិញវាព្រលែងវិញទៅ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ។

សំណេរលោកស្រីហ៊ុន ស៊ីណាតនៅលើបណ្ដាញសង្គម

ប៉ុន្តែក្នុងរឿងហេតុនេះ ពុំឃើញមានចំណាត់ការអ្វីឡើយ ទៅលើលោកស្រីដែលព្រលែងកូនក្រពើនោះ តែបែរជាមានក្រសួងជាច្រើនដែលពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន និងក្រសួងកសិកម្មជាដើម បានធ្វើការជួយស្វែងរកចាប់កូនក្រពើនោះ ។

Loading...