វិន័យសម្រាប់សង្ឃទំនើប! ដកទូរស័ព្ទ លុបហ្គេម បើមិនស្ដាប់បណ្ដេញចេញពីវត្ត

លោកសង្ឃមួយអង្គបានធ្វើការរិតបន្ដឹងវិន័យនៅក្នុងវត្តដោយមានបម្រាមជាច្រើន ដោយមានការដកទូរស័ព្ទពីសាមណេរ លុបហ្គេមកម្សាន្ដនានានៅលើទូរស័ព្ទដៃ ហើយបើលោកអង្គណាមិនគោរពបទបញ្ជារនេះនឹងត្រូវបណ្ដេញចេញពីវត្តទៀតផង ។ បទបញ្ជារនេះត្រូវបានសង្ឃមួយអង្គបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

សង្ឃមួយអង្គដែលមានឈ្មោះគណនីបណ្ដាញសង្គម Venerable Chetra បានធ្វើការបង្ហោះបទបញ្ជារមួយចំនួនដែលគួរឲ្យវត្តដទៃទៀតយកគម្រូតាម ។ ជាក់ស្ដែងលោកក៏បានបញ្ជាក់ផងដែរថា ដោយសារតែសម័យបច្ចេកវិទ្យាទំនើប ធ្វើឲ្យមនុស្សកាន់តែទំនើបរហូតភ្លេចខ្លួនទៅជាខ្ជិលច្រអូសទៀតផង ហើយលោកក៏បានសរសេរយ៉ាងដូច្នេះថា ៖

Loading...

សម័យបច្ចេកវិទ្យាទំនេីប​ មនុស្សកាន់តែទំនេីបរហូតដល់ភ្លេចខ្លួន​(ខ្ជិល)
ទី១​ លុបហ្គែមគ្រប់ប្រភេទចោល​ មិនអោយលេងតទៅទៀត
ទី២​ បេីចាប់បានពេលលេងទោះហ្គែមអ្វីក៍ដោយគឺដកយកទូរស័ព្ទមករក្សាទុក​ រហូតដល់ប្រលងបញ្ចប់ទេីបអោយទូរស័ព្ទវិញបាន
ទី៣​ បេីមិនស្តាប់​នៅលួចលេង ត្រូវបណ្តេញចេញពីវត្ត។
នេះជាច្បាប់ផ្ទៃក្នុងវត្ត​ និងសូមអោយសមណ:សិស្សទាំងអស់បានជ្រាប។

ទោះជាយ៉ាងណាក្ដី ពុំមានអ្នករិះគន់ច្រើនទេទៅលើរឿងចំណាត់ការនេះ ដោយមានអ្នកចូលរួម Comment ជាច្រើនបានធ្វើការគាំទ្រទៅលើរឿងចាត់វិន័យដ៏តឹងរ៉ឹងនេះ និងអំពាវនាវឲ្យវត្តនានា ធ្វើការយកបទបញ្ជារនេះទៅអនុវត្តន៍ ៕

Loading...