ចាប់គូស្នេហ៍ខ្លួនលួចលាក់ជាង១០ឆ្នាំ ទៅចងច្រវ៉ាក់ជាប់បង្អួច គ្មានអ្នកហ៊ានជួយ

ខេត្តសៀមរាប ៖ បុរសជាប្ដី ដែលមានគូស្នេហ៍លួចលាក់ ដោយសារភ្លើងប្រចណ្ឌបានយកស្រ្តីជាប្រពន្ធយកទៅបង្ខាំងទុកនៅជើងភ្នំគូលែន ដែលឋិតនៅក្នុងភូមិថ្នល់ក្រហម ឃុំខ្នាតពោធិ៍ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងដីចំការមួយកន្លែងកាលពីពេលកន្លងទៅ ។ នេះបើតាមការចុះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅលើទំព័រ TNM ព័ត៌មានពិត គ្រប់ទីកន្លែង

គូស្នេហ៌លួចលាក់ជាង10ឆ្នាំបានកូនប្រុសស្រី3នាក់ តែអកុសល្យរងកម្មប្តីធ្វើបាបវាយដំឥតឈប់ បុរសជាប្តីឈ្មោះ ឆោមសុផៃ មុខរបរម្ចាស់ផ្គត់ផ្គង់អគ្គីសនីបន្ត នៅផ្សារដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ដោយភ្លើងប្រចណ្ឌបុរសជាប្តីបានសណ្តំអោយប្រពន្ធលង់លក់មិនដឹងខ្លួនក៏នាំយកប្រពន្ធទៅបង្ខាំងទុកធ្វើទារុណកម្មនៅផ្ទះដីក្នុងចំការមួយកន្លែងនៅជើងភ្នំគូលែន ភូមិថ្នល់ក្រហម ឃុំខ្នាតពោធិ៍ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

Loading...

បុរសនេះបានដាក់ច្រវ៉ាក់ដៃជើងចងជាប់ទៅនិងចំរឹងបង្អួចរួចធ្វើទារុណកម្មវាយដំរាងកាយសំរាតខោអាវទាំងកាយអាក្រាតរួចបង្ខាំងទុកចោល ក្រោយពេលដែលនារីរងគ្រោះ តិញ ស្រីម៉ៅ រត់រួចទាំងជាប់ច្រវ៉ាក់ទាំងដៃទាំងជើងអូសទាំងចំរឹងបង្អួចទៅជាមួយទាំងរូបអាក្រាតកាយ រត់រកអោយអ្នកស្រុកជួយ សឹងតែមិនមានអ្នកហ៊ានជួយទេព្រោះឮតែឈ្មោះ ឆោមសុផៃ អ្នកស្រុកខ្លាចគ្រប់គ្នា សូម្បីតែមន្រ្តីមូលដ្ឋានក៏ខ្វាក់ភ្នែកគរថ្លង់អស់ដែរ ព្រោះគេមានលុយចង់ប្តឹងដល់ណាក៏មិនខ្លាចដែរ តុលាការប៉ូលីសសុទ្ធតែគ្នាអញ ។

ប្រភព ៖ TNM ព័ត៌មានពិត គ្រប់ទីកន្លែង

Loading...