រដ្ឋាភិបាលដាក់ពង្រាយកងទ័ពតាមបណ្ដោយព្រំដែនការពាររដ្ឋប្រហារលោក សម រង្ស៊ី (វីដេអូ)

វីដេអូដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គមពីសកម្មភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលមានកងកម្លាំងប្រដាប់អាវុធ ដោយហាក់ដូចជាការពារខ្លាចមានរដ្ឋប្រហារនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបង្កដោយក្រុមរបស់លោក សម រង្ស៊ី ជាមួយនឹងតំណាងរាស្ដ្រមួយចំនួនទៀតដែលបានផ្អាកមិនឲ្យធ្វើនយោបាយ ដែលវីដេអូនេះបានបង្ហោះនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

បុរសម្នាក់ដែលមានទំព័របណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីកងកម្លាំងរបស់រដ្ឋាភិបាល បានដាក់ទាហាននៅតាមបណ្ដោយព្រំដែនកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយបានសរសេរយ៉ាងដូច្នេះថា ៖

Loading...

សកម្មភាព​ព្រំដែន​ខ្មែរ-ថៃ 25/10/2019​ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឃោរឃៅ ​នៃ​របប​ផ្ដាច់​ការ ​ដែល​អាជ្ញាធរ​​ដាក់​គំរាម​កំហែង ហាម​ពលករ​ខ្មែរ​ ​មិនឲ្យ​វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ។

មានមតិសាធារណជនជាច្រើនដែលលេងបណ្ដាញសង្គមហ្វេសប៊ុកបានចោទប្រកាន់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាថាជារបបផ្ដាច់ការ ដែលការធ្វើបែបនេះជាការគម្រាមកំហែងទៅកាន់ប្រជាពលរដ្ឋខ្មែរដែលមិនមានអាវុធសូម្បីតែមួយដើម ៕

ប្រភព ៖ ហ្វេសប៊ុក

Loading...