បណ្ដាញសង្គមខ្មែររិះគន់អាជ្ញាធរថែទាំមុខប្រាសាទអង្គរវត្តថាជា «មន្រ្តីខួរបង្កង»

អ្នកលេងបណ្ដាញសង្គមមួយចំនួនដែលបានឃើញទិដ្ឋភាពខាងមុខប្រាសាទអង្គរ ដេលរងការបែកភក់ជាប្រចាំក្រោយមានមេឃភ្លៀង បានរិះគន់ទៅកាន់អ្នកថែទាំមុខប្រាសាទនេះថាជា មន្រ្តីខួរបង្កង និងរិះគន់បន្ថែមថាផ្លូវនេះយ៉ាប់ជាងជំនាន់ខ្មែរក្រហម ដឹកនាំដោយសម័យប៉ុលពតទៅទៀត ។ ការលើកឡើងនេះគឺបានធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅលើបណ្ដាញសង្គម Page មានឈ្មោះថា នយោបាយ ។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ក្រោយពីបានឃើញទិដ្ឋភាពបែកភក់ក្រោយភ្លៀងធ្លាក់នៅខាងមុខប្រាសាទអង្គរវត្តរួចមក ពួកគេបានធ្វើការប្រតិកម្ម និងរិះគន់ទៅកាន់មន្រ្តីកាន់ការងារខាងតំហែទាំទៅលើមុខប្រាសាទអង្គរថាជាមន្រ្តីអត់ខួរ ដោយសារតែប្រាសាទនេះក្នុងមួយឆ្នាំៗរកបានរាប់រយលានដុល្លារ បែរជាមិនអាចធ្វើឲ្យមុខប្រាសាទអង្គរវត្តមានភាពល្អប្រសើរទៅវិញ ។ មានមនុស្សផ្សេងទៀតនៅលើបណ្ដាញសង្គមដដែលនោះចេញមកឌឺដងដល់មន្រ្តីទាំងនោះផងដែរ ។

Loading...

គួរបញ្ជាក់ផងដែរថា ហ្វេសប៊ុកនាពេលបច្ចុប្បន្នបានក្លាយជាប្រធានបទដែលមនុស្សគ្រប់គ្នាមានសិទ្ធិស្មើរៗគ្នា ក្នុងការបញ្ចេញមតិ បើទោះបីជាមានការលើសខ្វះ ក៏មានអ្នកដទៃចូលមកបំពេញបន្ថែមខ្លឹមសារ ធ្វើឲ្យមនុស្សគ្រប់គ្នាមានចំណេះដឹងច្រើន ។ ប៉ុន្តែសម្រាប់មតិរិះគន់ ត្រូវបានមានភាពពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋខ្មែរ អាចធ្វើការរិះគន់ទៅលើអ្វីដែលពួកគេបានឃើញ ទៅកាន់បណ្ដាញសង្គម និងមានមនុស្សផ្សេងទៀតយល់ឃើញស្រដៀងគ្នា មកគាំទ្រ ឬប្រឆាំងជាដើម ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...