បែកធ្លាយ! សង្ឃដែលឆាន់ស្រីស្នេហ៍ម្ដងបីនាក់ លួចសឹកស្ងាត់ៗ និងត្រៀមបួសវិញ (វីដេអូ)

រឿងរ៉ាវសង្ឃមួយអង្គដែលជាចៅអធិការវត្ត បានបែកធ្លាយរឿងអាស្រូវដោយសារតែឆាតស៊ិចជាមួយស្រីស្នេហ៍បីនាក់ បានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ សង្ឃដែលមានគណនីហ្វេសប៊ុក តោវត្ត ស្ដុកប្រវឹក បានធ្វើការលួចសឹកស្ងាត់ៗ និងបែកធ្លាយសម្លេងសារថាខ្លួននឹងត្រៀមបួសវិញផងដែរ ដោយបាននិយាយថា «ដើម្បីបង្ក្រាបពិស» ដែលវីដេអូនេះបានបែកធ្លាយនៅលើបណ្ដាញសង្គមផងដែរ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ នេះ ។

ក្រោយពីមានការបែកធ្លាយអំពីរឿងឆាតស៊ិច បង្ហោះរូបស្រាត ដើម្បីសេពមេថុនធម្ម នៅលើបណ្ដាញសង្គមហ្វេសប៊ុក សង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុក តោវត្ត ស្ដុកប្រវឹក បានធ្វើការចាកសិក្ខាបទស្ងាត់ៗ ដោយបែកធ្លាយវីដេអូដែលខ្លួនសឹក និងពុំមានក្រសួងស្ថាប័នណាចាត់វិធានការឲ្យសឹកនោះទេ គឺបុគ្គលទ្រុស្ដសីលម្នាក់នេះបានធ្វើការសឹកស្ងាត់ៗ និងចោទថាអ្នករិះគន់ថាជាពិស ហើយខ្លួនសឹកគឺដើម្បីបង្ក្រាបពិស ។

Loading...

ជាមួយនឹងការលួចសឹកនេះផងដែរ មានអ្នកលេងបណ្ដាញសង្គមយល់ថា ការសឹកនេះគឺពុំត្រឹមត្រូវតាមក្បួនខ្នាតរបស់ព្រះពុទ្ធ ដោយបុគ្គលនេះសឹកមានតែម្នាក់ឯងប៉ុណ្ណោះ ជាមួយសង្ឃមួយអង្គ ដែលសឹកត្រឹមត្រូវគឺ «ការលារចាកសិក្ខាបទត្រូវធ្វើឡើងចំពោះមុខឧបជ្ឈាយ៌ នឹងអមដោយ ភិក្ខុ២អង្គ នឹងប្រកបដោយអង្គ៦។ ចាកសិក្ខាបទបែបនេះហាក់មិនស្រប តាមវិន័យ។»

មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះ ក៏បាននិយាយថា ការដែលធ្វើបែបនេះមិនខុសអំពីសង្ឃបរាជិក ហ៊ី ភីរម្យឡើយ ដោយបុគ្គលទ្រុស្ដសីលនេះ ហ៊ាននិយាយក្ដែងៗក្នុងឆាតថា ខ្លួននឹងត្រៀមបួសឡើងវិញ នៅពេលស្ថានភាពស្ងាត់ស្ងៀមឡើងវិញ ។ គួរបញ្ជាក់ផងដែរថា រឿងរ៉ាវពិតអ្នកអាចអានអត្ថបទ និងទស្សនាឡើងវិញនូវខ្សែវីដេអូ នៅក្នុងព័ត៌មាននេះ ៖

នៅលើបណ្ដាញសង្គមអ្នកបង្ហោះបានសរសេរសារយ៉ាងដូច្នេះថា ៖ ក្រោយពីបែកធ្លាយរឿងឆានស្រីម្ដងបីនាក់ ល្បីមួយស្រុកខ្មែរ ឥលូវវារត់ទៅសឹកស្ងាត់ៗ ហើយបងប្អូន។ ហើយវាបានបោះពាក្យសម្ដីថា ពួកអ្នករិះគន់វារឿងមានស្រីម្ដងបីនាក់ គឺជាពិស(ជាមនុស្សចង្រៃ) ឥលូវវាបាននិយាយជាមួយគ្នាវារួចហើយ ជាមេគុណ ថាចាំស្ងាត់រឿងវាទៅបួសនៅវត្តព្រែកជីក ខេត្តកោះកុងវិញម្ដង។ ចាំមើលថា ក្រសួងធម្មការនិងសាសនាដោះស្រាយយ៉ាងណា លើអាចោរថងយាម ដែលត្រៀមចាំបួសវិញមួយក្បាលនេះ។

ប្រភព ៖ បណ្ដាញសង្គម

Loading...