មុនថ្ងៃព្យុះមកដល់ ជនជាតិជប៉ុនដើរទិញឥវ៉ាន់ធម្មតា និងតម្រង់ជួរគិតលុយយ៉ាងមានរបៀប

បើទោះបីជាមានការគម្រាមកំហែងពីព្យុះកំណាចទីហ្វុង HIBAGIS ក្ដី ជនជាតិជប៉ុននៅតែមានស្មារតីនឹងនរ និងមិនភ័យខ្លាចចំពោះគ្រោះធម្មជាតិនេះទេ ។ មុនថ្ងៃព្យុះមកដល់ ជនជាតិជប៉ុនដែលទិញអាហារ និងគ្រឿងបរិភោគតាមហាងទំនើបផ្សេងៗ ដើម្បីត្រៀមទុកថ្ងៃព្យុះមកដល់ ពួកគេនៅតែទិញឥវ៉ាន់ធម្មតា និងតម្រង់ជួរគិតលុយគ្នាយ៉ាងមានរបៀប មិនដណ្ដើមគ្នានោះឡើយ ។

ទោះជាព្យុះកំណាចបានកំពុងនឹងបោកបក់ដោយមិនត្រាប្រណីចំពោះប្រទេសជប៉ុនក្ដី ប្រជាពលរដ្ឋជប៉ុនទាំងប្រុសស្រី នៅតាមហាងទំនើបផ្សេងៗ បានទិញឥវ៉ាន់ និងគ្រឿងបរិភោគត្រៀមទុកសម្រាប់ខ្យល់ព្យុះមួយសប្ដាហ៍ ព្រោះផ្សារទំនើបនានា ក្នុងប្រទេសជប៉ុនដែលនឹងរងគ្រោះដោយសារខ្យល់ព្យុះ នឹងត្រូវបានបិទ ។ ងាកទៅកាន់រថភ្លើងល្បឿនលឿន Bullet Train និងអាកាសយាន្ដដ្ឋាននានា នៅក្នុងប្រទេសនេះក៏ត្រូវបានផ្អាកមិនដំណើរការផងដែរ ។

Loading...

ប្រជាពលរដ្ឋជប៉ុនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងបញ្ជូនទៅកន្លែងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ដោយរៀបចំកន្លែងស្នាក់នៅជាជួរ និងមានរបៀបទៀតផង ដោយមិនពិបាកដល់ពួកគេក្នុងការស្វែងរកជម្រកសុវត្ថិភាពការពារខ្យល់ព្យុះកំណាចនេះនោះឡើយ ។

គួរបញ្ជាក់ថាប្រទេសជប៉ុនពេលនេះ កំពុងរងគ្រោះដោយសារព្យុះកំណាចទីហ្វុង ឈ្មោះថា ហាយបាជីស(Hibagis) ដែលបក់បោកក្នុងល្បឿនរហូតដល់ 180km/h ដែលជាព្យុះកំណាចទី២ហើយដែលជប៉ុនបានជួប ដែលលើកទី១ គឺព្យុះនេះបោកបក់ទៅលើប្រទេសជប៉ុន បានសម្លាប់ និងធ្វើឲ្យបាត់ខ្លួនប្រជាពលរដ្ឋជប៉ុន ក្នុងឆ្នាំ ១៩៥៨ អស់ប្រមាណជា ១២០០នាក់ ៕

Loading...