ព្យុះកំណាចទីហ្វុង ឈ្មោះហាយបាជីស កំពុងបោកបក់ទៅលើប្រទេសជប៉ុន(វីដេអូ)

ព្យុះកំណាចទីហ្វុង ឈ្មោះ ហាយបាជីស (HIBAGIS) បានកំពុងធ្វើការបោកបក់ទៅលើប្រទេសជប៉ុនហើយដែលព្យុះនេះបានបោកបក់ចំចំណុចកណ្ដាលនៃទីក្រុងពាណិជ្ជកម្មដ៏ធំរបស់ប្រទេសជប៉ុន គឺទីក្រុងតូក្យូផងដែរ ។ នេះបើតាមសារព័ត៌មានអន្តរជាតិនានាបានធ្វើការចុះផ្សាយ នាពេលថ្មីៗនេះ ។

ប្រជាពលរដ្ឋនៃប្រទេសជប៉ុនជាច្រើនតំបន់ត្រូវបានទទួលការជ្រកកោនជាបណ្ដោះអាសន្ន ខណៈជប៉ុនកំពុងទទួលរងការវាយប្រហារពីសំណាក់ព្យុះកំណាចដែលធំបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសជប៉ុនក្នុងរយៈកាល ៦០ ឆ្នាំមកនេះ ដែលលើកទី១នៃព្យុះនេះកើតឡើងក្នុងឆ្នាំ ១៩៥៨ ដែលបានសម្លាប់មនុស្ស និងបាត់ខ្លួន១២០០នាក់ ដោយសារព្យុះ Kanogawa Typhoon ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្រ្ត ។

Loading...

នេះជាលើកទីពីរហើយ ដែលប្រជាជនជប៉ុន ក៏ដូចជាប្រទេសជប៉ុនបានជួបហេតុការណ៍ដែលមិនអាចលើកលែងបានពីធម្មជាតិ គឺព្យុះនេះជាលើកទី២ ប៉ុន្តែសម័យនេះ ដោយសារបច្ចេកវិទ្យាទំនើប ដែលប្រាប់ដំណឹងអំពីព្យុះកំណាចនេះមុន ដែលធ្វើឲ្យប្រជាជនជប៉ុនភៀសខ្លួនទាន់ពេល និងការពារផ្ទះសំបែងរបស់ខ្លួនជាមុនបានទាន់ពេល ។

គួរបញ្ជាក់ផងដែរថា ហាយបាជីស(Hibagis) គឺមកពីពាក្យថា ល្បឿន (Speed) ដែលព្យុះនេះនាំយកមកនូវភ្លៀងខ្លាំងឥតឈប់ឈរ និងខ្យល់ល្បឿនលឿនដែលមានល្បឿនរហូតដល់ 180km ក្នុងមួយម៉ោងឯណោះ ដែលព្យុះនេះបណ្ដាលឲ្យមានការជន់ទឹក និងបាក់ដីថែមទៀតផង ។ រាល់សកម្មភាពផ្សេងៗរបស់ពិភពលោកនៅក្នុងប្រទេសជប៉ុនក៏ត្រូវបានផ្អាកផងដែរ ដោយសារព្យុះកំណាចមួយនេះ ៕

Loading...