ទីក្រុងភ្នំពេញមានតំបន់ចែកចាយថ្នាំញៀនដោយសេរី ហើយជិតក្រសួងការពារជាតិទៀត

បើតាមប្រភពរបស់អ្នកលក់តុក្កតា បានឲ្យដឹងថា នៅទីក្រុងភ្នំពេញតំបន់បឹងកក់ជាប់ រ៉ារថភ្លើង ក្បែរក្រសួងការពារជាតិ មានយុវជនក្មេងៗជាច្រើនបានរត់សំដៅទៅកាន់អ្នកដែលធ្វើដំណើរ ឬឈប់ក្បែរនោះ​ដោយសួរថា បងយកប៉ុន្មានៗ ប្រៀបដូចជាដណ្ដើមម៉ូយដាក់ឡានរៀងៗខ្លួន ហើយបើតាមការសាកសួរវិញ ពួកគេនិយាយថាតំបន់នេះ (ចែកចាយគ្រឿងញៀន) ដោយសេរីយូរណាស់មកហើយ ។

បន្ទាប់ពីជួបហេតុការណ៍ដ៏គួរឲ្យព្រឺក្បាល យើងបានដឹងជាស្រេចថា តំបន់មួយនៅក្នុងទីក្រុងភ្នំពេញគឺ តំបន់បឹងកក់ជាប់ រ៉ារទេះភ្លើង ក្បែរក្រសួងការពារជាតិ មានយុវជនក្មេងៗជាច្រើនប្រមូលផ្ដុំគ្នាលក់គ្រឿងញៀនដោយសេរី ដោយបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋផ្សេងៗទៀតដែលចូលទៅតំបន់នោះ ។ នេះបើតាមប្រភពរបស់អ្នកជួបហេតុការណ៍ផ្ទាល់ដោយបានថតរូបមួយសន្លឹក និងសរសេររៀបរាប់ហេតុការណ៍នេះយ៉ាងដូច្នេះថា ៖

Loading...

បានជួបផ្ទាល់ឡេីង​ព្រឺសាច់! ថ្ងៃនេះខ្ញុំបានយកតុក្កតាឲ្យ​គេនៅបឹងកក់ជាប់រ៉ារថភ្លេីង ក្បែរ​ក្រសួងការពារជាតិ គ្រាន់តែជិះម៉ូតូ​កាត់ភ្លាម ស្រាប់តែទាំងកូនក្មេង ទាំងស្ទាវ រត់សំដៅមករកខ្ញុំដូចគោហ្វូង ហេីយ​ក៏សួរខ្ញុំថា បងយកប៉ុន្មានបង? លក្ខណៈ​ដណ្ដើមម៉ូយ​គ្នា លឺហេីយក៏ឆ្ងល់ថា ពួកគេនិយាយពីអី ? ដល់ពេលមេីល​ទៅដៃពួកគេ សុទ្ធតែកាន់គ្រឿងញៀនម្សៅ និងបំពង់សម្រាប់ចូកលក់ឲ្យ​គេ បន្ទាប់មកក៏មានម៉ូយ​ចូលមកទិញ ខ្ញុំបានសម្លឹងទៅមេីលអ្នករស់នៅម្ដុំនោះ ពួកគាត់បែរជាមានឥរិយាបថធម្មតា។ សូមគ្រប់គ្នាសាកគិតដល់ ទិដ្ឋភាពដែលខ្ញុំបានជួបនេះទៅមេីល បេីជា​បងប្អូនវិញបានជួបរឿងទាំងនេះ តេី​មានអារម្មណ៍បែបណា? ខ្ញុំលួចថតបានរូប១សន្លឹកឡេីង​ញ័រដៃ តែមិនបានរូបដែលពួកគេរត់មករកខ្ញុំទេ ព្រោះមិនបានដឹងមុន។

វិភាគឲ្យ​ដល់ទៅ ពិតជាតិអាណិតជាតិខ្មែរណាស់ មិនគួរណាដល់ម្ល៉ឹងសោះ គ្មានអ្នកអេីពេី​សោះ ពួកគេធ្វើហីហី ម្យ៉ាងទៀត នៅជិតក្រសួងការពារជាតិ និងទីស្ដីការគណរដ្ឋ​មន្ត្រីទៀត មន្ត្រីយកប្រាក់ខែរាស្ត្រហេីយ ថែមយកពីឈ្មួញទៀត កាន់តែគិត កាន់តែហួសចិត្ត លឺតែចាប់បានព្រោងព្រាត បែរជាមានតំបន់ចែកចាយសេរីទៅវិញ។ ពេលនឹកដល់សម្ដីដែលពួកគេបានសួរមកខ្ញុំ “បងយក​ប៉ុន្មានបង?”បញ្ជាក់ថា ពួកគេគ្មានខ្លាចអ្វីទាំងអស់ ហេីយ​ក៏បញ្ជាក់ថា កន្លែងនេះ ជាតំបន់ដែលពួកគេ ទិញ-លក់ ដោយសេរីយូរហេីយ។ បេី​បែបនេះតទៅមុខទៀត តេី​ប្រទេសខ្ញុំនឹងទៅជាយ៉ាងណា? គឺសំដៅដល់ប្រព័ន្ធដឹកនាំប្រទេសទាំងមូល នាយករដ្ឋមន្ត្រី គួរកុំកន្តេីយ​អី ? ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មានឈាមជ័រជាខ្មែរ ខ្ញុំពិតជាឈឺចាប់ណាស់។

មិនត្រឹមតែប៉ុណ្ណោះទេ មានប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការបញ្ចេញមតិយោបល់នៅលើបណ្ដាញសង្គមដោយមានអ្នកខ្លះថាបានជួបហេតុការណ៍នេះដូចគ្នាដែរ ដោយការច្រឡំទៅជួប និងមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះថាការជួញដូរនេះប្រៀបដូចជាផ្សារត្រីអ៊ីចឹងដែរ ៖

Loading...