បន្ទាប់ពីបិទថ្មីនេះៗ ឥឡូវរដ្ឋាភិបាលកម្ពុជាបើកឲ្យជនបរទេសមានមុខរបរ (វីដេអូ)

កាលពីពេលថ្មីៗនេះ មានឡានតាក់ស៊ីជាច្រើនរបស់ជនជាតិចិនបានធ្វើការតម្រៀបជួរគ្នាដើម្បីដឹកភ្ញៀវដែលជាជនជាតិចិនខ្លួន ខណៈរដ្ឋាភិបាលបានធ្វើការបើកឲ្យជនបរទេសទាំងនោះមានមុខរបរដែលជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែរឡើងវិញ ។ ទន្ទឹមនឹងការបើកបែបនេះ ប្រជាពលរដ្ឋខ្មែរអ្នករត់តាក់ស៊ីខ្មែរមួយចំនួន បានធ្វើការចោទសួរទៅកាន់រដ្ឋាភិបាល ហើយមានមនុស្សមួយចំនួនយល់ថា ការផ្អាកមិនឲ្យជនបរទេសមានមុខរបរដែលជាឆ្នាំងបាយរបស់ខ្មែរនោះ ជាលេសដើម្បីទាក់ទាញការគាំទ្រប៉ុណ្ណោះ ។

ឡានតាក់ស៊ីដែលបើកបរដោយជនជាតិចិន បានតម្រង់ជួរគ្នាដើម្បីធ្វើការបើកបរ និងដឹកជនជាតិខ្លួន បានធ្វើសកម្មភាពឡើងវិញ ខណៈអ្នករត់ឡានតាក់ស៊ីខ្មែរជាច្រើន កំពុងមានការព្រួយបារម្ភក្នុងការបាត់ចំណូលពីតំបន់ទេសចរសំខាន់ៗ ដែលភ្ញៀវកំពុងធ្លាក់ចុះ និងជនជាតិចិនហូរចូលយ៉ាងគំហ៊ុគ ។ ទង្វើបែបនេះប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការខឹងសម្បារជាខ្លាំង ខណៈរដ្ឋាភិបាលកម្ពុជា ធ្វើបែបនេះទៅលើឆ្នាំងបាយដែលពួកគេខិតខំយ៉ាងលំបាក ។

Loading...

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...