តិចច្រឡំថាគេស្រោចដំណាំ តាមការពិត គេចាក់កៅស៊ូជួសជុលផ្លូវខូចសោះ

គួរឲ្យហួសចិត្តខណៈក្រុមបច្ចេកទេសជួសជុលផ្លូវរបស់ការដ្ឋានជួសជុលផ្លូវ បានធ្វើការជួសជុលផ្លូវដោយធ្វើការយកឡាំងសម្រាប់ស្រោចដំណាំដាក់កៅស៊ូដើម្បីស្រោចលើផ្លូវ ជួសជុលថ្នល់ដែលមានតម្លៃរាប់លានដុល្លារ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរូបនេះត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

សំណេរមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក រួមទាំងការថតបង្ហោះនូវសកម្មភាពជួសជុលផ្លូវរបស់មន្រ្តីជួសជុលផ្លូវ ដែលបើតាមបញ្ជាក់គឺឋិតនៅតំបន់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរងនូវការរិះគន់យ៉ាងខ្លាំងៗ ទៅលើរឿងនេះ ។ បើតាមការបញ្ចេញមតិយោបល់ អ្នកស្រុកនោះក៏បានធ្វើការឌឺដងថា មានការ ស្លរកៅស៊ូនឹងចង្រ្កាន្ដហ្គាស ដើម្បីយកកៅស៊ូនោះមកជួសជុលផ្លូវទៀតផង ។

Loading...

មានអ្នកលេងបណ្ដាញសង្គមម្នាក់ក៏បានសរសេរថា ៖ សូមយល់ឲ្យច្បាស់អំពីពាក្យចាក់កៅស៊ូ និងក្រាលកៅស៊ូ ស្រុកគេចាក់កៅស៊ូ ស្រុកយើងគេហៅថាក្រាលកៅស៊ូ ផងដែរ ។ ដោយឡែកមានអ្នកលេងបណ្ដាសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការឌឺដង និងរិះគន់ចំៗថាសកម្មភាពជួសជុលផ្លូវបែបនេះជាសកម្មភាពបែបស្រោចដំណាំ ឬដាំដំណាំទៅវិញ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...