លោក ខឹម វាសនា ៖ ការជួយដើម្បីតោងល្បីរបស់បរទេស មិនមែនជាការជួយខ្មែរទេ

បណ្ដាញសង្គម : លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបង្ហោះសាររូបភាព ព្រមទាំងការយល់ឃើញរបស់លោកនៅលើគណនី Facebook របស់លោកដោយបានលើកឡើងនូវការយល់ឃើញរបស់លោក ពាក់ព័ន្ធទៅនឹងការជួយជ្រោមជ្រែងពីសំណាក់បរទេសទៅលើកូនខ្មែរ ដែលមានទេព្យកោសល្យ តែមានជីវភាពក្រលំបាកថា គឺជាការតោងដើម្បីល្បីជនជាតិ ឬប្រទេសគេប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា ជាការតោងដើម្បីភាពល្បីល្បាញរបស់ជនជាតិគេទៅវិញ ។ សូមអានការបកស្រាយពន្យល់ របស់លោក ខឹម វាសនា ដូចខាងក្រោមនេះ ៖

ចិត្តតោងគេដើម្បីអញ។ អញគឺជារឿងធំផ្តាច់មុខក្នុងការធ្វើរឿងដែលយើងមើលនឹងភ្នែកទៅថាជារឿងសប្បុរស។ យើងមើលឃើញគេជួយខ្មែរណាដែលល្បី ប៉ុន្តែក្រលំបាក។ នៅក្នុងជំរៅចិត្តគេ មិនមែនអាណិតអ្នកមានទេព្យកោសល្យហើយគ្មានលទ្ធភាពទេ ព្រោះបើអ្នកពូកែនោះមិនមែនជាជាតិសាសន៍ខ្លួន គេមិនជួយទេ។ នេះជាភស្តុតាងបញ្ជាក់ច្បាស់ណាស់ថា គេជួយព្រោះមិនមែនអ្នកនោះមានទេព្យកោសល្យទេ គឺព្រោះអ្នកនោះល្បី គឺល្បីជនជាតិអញ គេល្បីទៅ គេនោះយោងអញដែលជាជនជាតិដូចគ្នាអោយខ្ពស់មុខខ្ពស់មាត់តាមអ្នកល្បីនោះដែរ។

អីចឹងចិត្តអ្នកដែលមានសកម្មភាពដូចជាជួយនោះ មិនមែនជួយទេ គឺគេធ្វើនោះដើម្បីខ្លួនគេទេ តែខ្លូនគេមិនបានសំគាល់ចិត្តខ្លួនគេទេថា គេជួយគេគឺព្រោះតែអញទេ។ នេះយើងគិតតែមនុស្សជួយអ្នកល្បីតែជាជនក្រីក្រ ជាជនជាតិអញតែប៉ុណ្ណោះ មិនទាន់និយាយដល់អ្នកធ្វើជាជួយ តែក្នុងជំរៅចិត្តគឺចង់តោងគេដើម្បីល្បីផង។ មនុស្ស្ខខ្លះមិនមែនមានចិត្តជួយអ្នកមានទេព្យកោសល្យហើយគ្មានលទ្ធភាពជួយខ្លួនឯងនោះទេ គឺចិត្តចង់ល្បីថាខ្លួនជាអ្នកចិត្តបុណ្យទៅវិញទេ ។

មនុស្សដែលយល់ធម៌ឬយល់ធម្មជាតិនេះ បេះដូងទូលាយណាស់ គេមិនជួយមនុស្សព្រោះតែអញ ឬជួយមនុស្សនៅក្នុងក្របខ័ណ្ឌណាមួយ តួយ៉ាងក្នុងក្របខ័ណ្ឌប្រទេសឬពូជសាសន៌ខ្លួនទេ។ គេបើកភ្នែកសំឡឹងក្នុងមនោ ឃើញសេចក្តីទុក្ខនិងសុខរបស់សព្វសត្វដូចគ្នា ឃើញសេចក្តីត្រូវការដូចគ្នា សេចក្តីភ័យខ្លាចដូចគ្នា ហើយចិត្តគេថ្លឹងបានដោយឥតលំអៀង រវាងកូនគេនិងកូនខ្លួន បងប្អូនគេនិងបងប្អូនខ្លួន ពូជសាសន៍គេនិងពូជសាសន៍ខ្លួន ។

សំណេររបស់លោក ខឹម វាសនា នៅលើបណ្ដាញសង្គម Facebook

ចិត្តតោងគេដើម្បីអញ។ អញគឺជារឿងធំផ្តាច់មុខក្នុងការធ្វើរឿងដែលយើងមើលនឹងភ្នែកទៅថាជារឿងសប្បុរស។ យើងមើលឃើញគេជួយខ្មែរណាដែលល្បី…

Posted by Veasna Khem on Wednesday, August 28, 2019

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។