មហាសេដ្ឋីចិន លោក Jack Ma នឹងលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba នៅពេលខាងមុខនេះហើយ

Jack Ma ដែលប្រធានក្រុមហ៊ុន Alibaba Group Holding បានប្រកាសនៅសប្តាហ៍នេះថាលោកគ្រោងនឹងចូលនិវត្តន៍នៅឆ្នាំក្រោយនេះហើយ ក្នុងអាយុ ៥៥ឆ្នាំ។ ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Valdivostok លោកប្រធានាធិបតីរុស្ស៊ី Putin បាននិយាយថា៖

Putin and Jack Ma

«ខ្ញុំចង់សួរថាបុរសវ័យក្មេងដែលកំពុងអង្គុយនៅទីនេះថា៖ Jack Ma អ្នកនៅក្មេងនៅឡើយ ចុះហេតុអ្វីបានជាអ្នកចូលនិវត្តន៍?» វេទិកាសេដ្ឋកិច្ចនេះគឺជាលើកទីបួនហើយដែល Jack Ma និងលោក Putin បានជួបគ្នា Jack Ma បានភ្ញាក់ផ្អើលនៅពេលឮសំនួរមួយនេះ!! ទោះបីជាយ៉ាងនេះក្តី លោកបានប្រាប់លោក ពូទីន វិញ ថាគាត់លែងជា ក្មេងទៀតហើយ។

«ខ្ញុំបានចំណាយពេលខួបកំណើតរបស់ខ្ញុំ ៥៤ឆ្នាំនៅរុស្ស៊ីកាលពីម្សិលមិញនេះ» ហើយខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba អស់រយៈពេល ១៩ ឆ្នាំមកហើយ ហើយខ្ញុំក៏បានសម្រេចនូវការកសាងវាដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើបន្តនោះគឺ ខ្ញុំសង្ឃឹមថានឹងអាចសម្រេចបាន នូវការងារអប់រំនិងមនុស្សធម៌។

លោកពូទីនសើចហើយនិយាយថា «អ្នកមានអាយុតិចជាងខ្ញុំ ខ្ញុំមាន ៦៦ឆ្នាំ ហើយ!»

គួរបញ្ជាក់ផងដែរថា៖ លោកមានគម្រោងប្រគល់តួនាទីជាប្រធានប្រតិបត្តិនេះទៅឱ្យលោក Daniel Zhang  នៅខែកញ្ញាឆ្នាំ ២០១៩ខាងមុខនេះ។ ដើម្បីឱ្យលោកមានពេលដើម្បីផ្តោតលើការបង្រៀន និងការអប់រំវិញ។

ទោះបីជាយ៉ាងនេះក្តី លោកក៏នៅតែជាសមាជិកនៃក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០២០ ហើយនឹងនៅតែជាសមាជិកអចិន្ត្រៃយ៍នៃភាពជាដៃគូរបស់ក្រុមហ៊ុន Alibaba ដដែល៕

ប្រភពអត្ថបទ៖ Dr. Business Cambodia